ឌួង ហ្សូរីដា មាន​ទាហាន​តាម​សុំ​ស្នេហ៍​ក្នុង​ហ្វេសប៊ុក

ពិធីការិនី ដ៏ល្បីឈ្មោះរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍កញ្ញា ឌួង ហ្សូរីដា ថ្មីៗនេះ មានបុរសម្នាក់ ដែល​អះអាង​ថា​ជា​ទាហាន​ថ្នាក់​ទាប បានផ្ដោះផ្ដងចេញវាចារផ្អែមល្ហែម សុំស្នេហ៍តាមហ្វេសប៊ុក។ ប៉ុន្តែសម្រាប់តារារូបនេះ យល់​ថា​ការ​សុំ​ស្នេហ៍​របស់​បុរស​ម្នាក់​នេះ ជា​រឿង​គួរ​ឱ្យ​ខ្លាច​ទៅ​វិញ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទនិងរាយការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 03, 2014
  • ប្រធានបទ: តារាទូរទស្សន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីមានបុរសវ័យចំណាស់ម្នាក់ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Seng Nguon Pin ផ្ញើរ​សារ ប្រើ​ពាក្យ​ផ្អែមល្ហែម​សុំ​ស្រលាញ់​តាម​ហ្វេសប៊ុក កញ្ញា ដួង ហ្សូរីដា មិន​ត្រឹម​តែ​បដិសេធ​ចំពោះ ការ​សុំ​ស្នេហ៍​ពី​បុរស​ម្នាក់​នេះ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​កញ្ញា​យល់​ថា បុរស​ម្នាក់​នោះ​គឺ​ជា​មនុស្ស​មាន​បញ្ហា ឬ​ក៏​អាច​កើត​រោគ​ចិត្ត​ជា​ដើម។

សារសរសេរសុំស្នេហ៍ជាច្រើន របស់​បុរស​វ័យ​ចំណាស់ ជា​នាយ​ទាហាន​ខាង​លើ ដែល​ត្រូវ​បាន​កញ្ញា ឌួង ហ្សូរីដា យក​មក​ទម្លាយ​ឱ្យ​ប្រិយមិត្ត ក្នុង​គណនី​ហ្វេសប៊ុក​របស់​នាង​បាន​ដឹង​នោះ ក្នុង​នោះ​មាន​សារ​មួយ​សរសេរ​ថា «រាត្រី​សួស្តី​អូន​សម្លាញ់ ថ្ងៃ​នេះ​អូន​រវល់​ណាស់​មែន​ទេ។ ប្រហែល​ជា​រវល់ ខ្លាំង​ណាស់ ហើយ​មើល​ទៅ។ បង​ចេះ​តែ​គិត​ថា អូន​ជា​តារា​មាន​រូប​សម្រស់​ស្រស់​ត្រកាល ប្រៀប​បាន​តារា​ដែល​រះ​ខ្ពស់​បំផុត និង​មាន​ចំណេះ​ដឹង​ខ្ពស់ ពិធីការិនី​ដ៏​ល្បីល្បាញ ប្រៀប​បាន​ហង្សមាស រី​ឯ​បង​វិញ​ជា មនុស្ស​ថ្នាក់​ទាប​បំផុត។ សួរ​ហង្សមាស​ម្នាក់​នេះ ព្រម​ទទួល​នាយ​ទាហាន​ថ្នាក់​ទាប ដូច​ជា​រូប​បង​ដែរ​ឬ​ទេ?»។

បុរសសុំស្នេហ៍ជាទាហានរូបនោះ បានបន្តថា លោកនឹងរងចាំចម្លើយ ពីពិធីការិនីរូបស្រស់ ឌួង ហ្សូរីដា ថាព្រម​ឬមិនព្រម។ ប្រសិនបើឌួង ហ្សូរីដា ឆ្លើយថា«No» គាត់នឹងឈប់តាមរំខានបន្តទៀត។

ឆ្លើយតបនឹងពាក្យសុំស្នេហ៍ របស់បុរសខាងលើ ពិធីការិនីសម្តីផ្អែម ឌួង ហ្សូរីដា សរសេរថា៖ «ខ្ញុំសុំអរគុណ​សំរាប់​ការចូលចិត្ត និងគាំទ្រ។ តែមិនមែនបែបលក្ខណៈគួរអោយខ្លាចអញ្ចឹងទេ..!!! ហេតុអ្វីប្រើពាក្យ​ផ្តេស​ផ្តាស​យ៉ាងនេះ? ខ្ញុំមានអារម្មណ៏ខ្លាចខ្លាំងណាស់ សំរាប់អ្នកស្រលាញ់ គាំទ្រដល់ថ្នាក់ជ្រុលនិយម។»។

«បេះដូងខ្ញុំអត់ទំនេរសំរាប់តំណែងនេះទេ»

កញ្ញា ហ្សូរីដា បានលើកករណីបុរសខាងលើនេះ ដូចករណីរបស់នារីម្នាក់ ដែលបានសុំស្នេហ៍នាង និងតាម​រំខាននាងកាលពីលើកមុន រហូតដល់នាងទ្រាំមិនបានចាប់ដាក់ប៉ុស្តិ៍ប៉ូលីស។ ឌួង ហ្សូលីដា សរសេរពន្យល់ ពីជំហររបស់នាងបន្តថា៖ «ខ្ញុំទទួលការស្រលាញ់រាប់អាន ចំពោះអ្នកគាំទ្រទាំងអស់គ្នា តែមិនមែនក្នុងន័យ​ស្នេហាទេ..!!! អាចត្រឹមជាមិត្តភក្រ័ បងប្អូន ..!!! សូមមេត្តាកុំខឹងណា ព្រោះបេះដូងខ្ញុំអត់ទំនេរ សំរាប់តំណែង​នេះ​ទេ។»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ «BAD LUCKY!»

រីឯមិត្តរបស់នាង នៅក្នុងហ្វេសវិញឯណោះ សុទ្ធតែចាត់ទុកការសុំស្នេហ៍ ពីសំណាក់បុរសម្នាក់នេះ មិនទំនង​ដែរ។ ពួកគេយល់ថា បុរសខាងលើទំនងជាកើតរោគចិត្តមែន ហើយបានដាស់តឿនឱ្យកញ្ញា ឌួង ហ្សូរីដា ប្រុង​ប្រយ័ត្នខ្លួន ចំពោះបុរសម្នាក់ នេះផងដែរ។ បើសូម្បីតែលោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏លូក​មាត់​ចូលដែរថា៖ «For me it is bad luck. But for you, who knows ?»។

ដោយឡែកប្រិយមិត្តម្នាក់ មិនយល់ដូចអ្នកទាំងនោះទេ។ ម្ចាស់​គណនីម្នាក់នេះ បាសរសេរបញ្ចេញ​យោបល់​យ៉ាងដូច្នេះថា៖ «គាត់មិនបានធ្វើអីខុសទេ ហើយមិនគួរខ្លាច​គាត់​ដែរ។ បើ ឌួង ហ្សូរីដា គ្រាន់តែបញ្ជាក់ប្រាប់​គាត់ថា No ឬYes គាត់ពិតជាអស់ចិត្តហើយ។ គាត់បញ្ជាក់ហើយថា គាត់នឹងលែងរំខានហើយ បើឆ្លើយឱ្យ​គាត់ដឹងនោះ។»

តាមពិតទៅ សេចក្ដីស្នេហានៅលើលោកយើងនេះ មិនមានព្រំដែនឡើយ។ មនុស្សខ្លះព្រោះតែស្នេហា អាច​អារដៃសម្រក់ឈាម ឬខ្លះទៀតបានជ្រើសរើស ការចងក ឬលោតទឹកនៅស្ពានជ្រោយចង្វា ដើម្បីបញ្ជាក់នូវ​ស្នេហ៍ភក្ដីរបស់ខ្លួន។ ក្រៅតែពីស្នេហាដែលទំនងជាខុសវ័យ បុរសចំណាស់ខាងលើដែលបានប្រើពាក្យពេជ្រ​ផ្ដោះ​ផ្ដងរបស់គាត់ អាចជាមនុស្សកំពុងលង់ ក្នុងអន្លងស្នេហ៍ពិតរបស់ពិធីការិនី។ ម្ចាស់ខ្លួនអាចធ្វើការ​ដោះ​ស្រាយ ដោយភាពទន់ភ្លន់ តែត្រូវជៀសវាងនូវភាពទ្រគោះ ឬបញ្ឈឺ ឬការបរិហាប៉ះទង្គិចដល់បេះដូង ដែល​អាច​ធ្វើឲ្យស្ថានការណ៍អាចប្រែក្លាយជាវិនាសកម្មអ្វីផ្សេង មិនអាចស្មានដល់។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...