ចំណុច​បួន​ធំៗ ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ បើ​តាម​សង្គម​ស៊ីវិល​ឯកទេស

សេចក្តីថ្លែងការណ៍ ដែលចេញដោយអង្គការសង្គមស៊ីវិលទាំងនោះ មានបួនចំនុចសំខាន់ៗ បានផ្តោតសំខាន់ទៅលើ ការ​កាត់​បន្ថយ​ហេតុ ទៅលើការប្រែប្រួលអាកាសធាតុ ការបាត់បង់ និងការខូចខាត ការបន្សុំា និងហិរញ្ញវត្ថុអាកាសធាតុ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងរាយការណ៍៖ ក.វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 03, 2014
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអង្គការសង្គមស៊ីវិល ដែល​ធ្វើការ​ពាក់​ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ សំរាប់​សន្និសីទ​នៃ​ភាគី​ជា​សមាជិក​អនុសញ្ញា ក្រប​ខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ស្តី​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ​លើក​ទី ២០ (COP 20)។ សន្និសីទ​នោះ ដែល​ជា​សម័យ​ប្រជុំ​លើក​ទី ១០ នៃ​កិច្ច​ប្រជុំ​​ភាគី​សមាជិក​នៅ​ក្រុង​លីមា​ប្រទេស​ប៉េរ៉ូនោះ បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ០១ រហូត​ដល់​ថ្ងៃ​ទី ១២ធ្នូ ឆ្នាំ២០១៤។

តាមការបញ្ជាក់របស់លោក ណុប ប៉ូលីន បុគ្គលិក​អង្គការ DCA /CA បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា សេចក្តី​ថ្លែង​ការណ៍​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ចំនុច​ទាំង​បួន​នោះ គឺ​បង្កើត​ឡើង​ដើម្បី​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា នៅ​ក្នុង​សន្និសីទ​នៃ​ភាគីជាសមាជិក​អនុសញ្ញា ក្របខ័ណ្ឌ​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ឲ្យ​មាន​ការ​ដោះ​ស្រាយ ពី​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ជា​បន្ទាន់ ទាំង​ថវិការ និង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក្នុង​សន្និសីទ​នៅ​ប្រទេស​ប៉េរូ​នោះ។

ការបន្សាំ...

លោកបានបន្ថែមថា ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនិងការប្រែប្រួលអាកាសធាតុ នៅមាន​កំរិត​នៅឡើយ សូម្បីតែការផ្សព្វផ្សាយរបស់រដ្ឋាភិបាល ទៅថ្នាក់ក្រោមជាតិ ក៍នៅមានកំរិតនៅឡើយដែរ។ នៅ​កម្ពុជា គំរោងដែលជាអទិភាពចំពោះបញ្ហានេះ គឺការបន្សុំាទៅនឹងផលប៉ះពាល់របស់វា ព្រោះថា​បច្ចុប្បន្ន​នេះ កសិករបានជួបផលលំបាកជាច្រើន ទាក់ទងនឹងគ្រោះរាំងស្ងួត ទឹកជំនន់ជាដើម។ ដូច្នេះ អង្គការសង្គម​ស៊ីវិល​ត្រូវ​តែធ្វើការអន្តរាគមន៍ ដោយផ្តល់ជាបច្ចេកទេស សំរាប់កសិករធ្វើការបន្សុំា។

លោកបានពន្យល់ឲ្យដឹងទៀតថា ការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសក្តានុពល គឺមានតែព្រៃឈើទេ ដែលអាចជួយស្រួបជាតិការបូនបាន។ ដូច្នេះ ប្រជាពលរដ្ឋគួរតែដាំដើមឈើឡើងវិញ ចូលរួមអភិរក្សព្រៃឈើ និងកាត់បន្ថយការប្រើប្រាស់ធនធាន ដែលមិនងាយកើតឡើងវិញ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមអង្គការសង្គមស៊ីវិល បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បង្ក​ឲ្យមានផលអវិជ្ជមានចំពោះសុខភាព សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស​ប្រជាជន​ក្រីក្រ នៅក្នុងប្រទេសក្រីក្របំផុត ដែលត្រូវបានរំពឹងទុកថា នឹងរងការលំបាកមុនគេ និងច្រើនជាងគេបំផុត រួមទាំង​ជីវចំរុះ​ដទៃទៀត។

រីឯប្រទេសកម្ពុជាវិញ ក៍ជាប្រទេសមួយដែលងាយរងផលប៉ះពាល់ពីបញ្ហានេះដែរ ដោយសារ​សមត្ថភាព​បន្សុំា​នៅម្ពុជា នៅមានកំរិតនៅឡើយ។ ហើយកន្លងប្រជាជនកម្ពុជា បានទទួលផលប៉ះពាល់ជាបន្តបន្ទាប់ហើយ ដូច​ជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ដែលបណ្តាលឲ្យមានមនុស្សមួយចំនួនបាត់បង់ជីវិត និងខូចខាតសេដ្ឋកិច្ច​ជា​ច្រើន។

តាមការបញ្ជាក់របស់មន្ត្រីអង្គការខាងលើនេះ បាននិយាយថា ទាក់ទងនឹងការប្រែប្រួលអាកាសធាតុនេះ អង្គការ​សហប្រជាជាតិបានបង្កើតជា«មូលនិធិបៃតង»មួយ សំរាប់តម្រូវឲ្យបណ្តាប្រទេសមួយចំនួន ដែល​បាន​បំភាយឧស្ម័នទៅបរិយាកាស ចូលរួមជាបដិភាគដើម្បីឧបថត្ថមដល់ប្រទេសក្រីក្រ ដែលកំពុងរងផលប៉ះពាល់ និងធ្វើសកម្មភាពកាត់បន្ថយហេតុ ដែលបង្កឲ្យមានបញ្ហានេះកើតឡើង។ រហូតមកដល់ពេលនេះ មូលនិធិ​បៃតង​នោះមានបដិភាគសរុបចំនួន ៩.៣ពាន់លានឯនោះ ហើយកម្ពុជា ក៍អាចដាក់សំណើរសុំថវិការនេះ មក​ធ្វើ​សកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅកម្ពុជាបានដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...