Posts tagged as "Climate"

ហ៊ុន សែន ផ្ញើរ​សារ​ទៅ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ចូលរួម​រំលែក​ទុក្ខ

ហ៊ុន សែន ផ្ញើរ​សារ​ទៅ​រដ្ឋាភិបាល​ជប៉ុន ដើម្បី​ចូលរួម​រំលែក​ទុក្ខ

លិខិតលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី១០ ខែកក្កដា បានសរសេរផ្ញើរទៅលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន ដើម្បីចូលរួមមរណទុក្ខ ជាមួយប្រជាជាតិជប៉ុន នៅចំពោះគ្រោះទឹកជំនន់ ដែលបង្ក​ឲ្យមានការ​ខូចខាត​ទ្រព្យសម្បត្តិ និងការបាត់បង់ជីវិតមនុស្សជាច្រើន។

នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយ ជាអនេកពន់ពេក នៅពេលទទួលព័ត៌មាន ពីការបាត់បង់ជីវិត​មនុស្ស​ជាច្រើន ក្នុងគ្រោះទឹកជំនន់ និងបាក់ដី ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅប៉ែកខាងត្បូង និងខាងលិចប្រទេសជប៉ុន តាំងពីចុងសប្ដាហ៍មុន»។

លោក ហ៊ុន សែន បានបន្តថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមមរណទុក្ខ ដ៏ក្រៀមក្រំបំផុត ចំពោះ ឯកឧត្ដម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន និងប្រជាជនជប៉ុន ពិសេសគ្រួសារនៃសព ក្នុងគ្រាទុក្ខសោក [...]

សម រង្ស៊ី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន

សម រង្ស៊ី ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន

សារចូលរួមមរណទុក្ខ ត្រូវបានលោក សម រង្ស៊ី បង្ហោះនៅលើទំព័រទ្វីសធើររបស់លោក តាំងពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺតាំងពីព្រឹត្តិការណ៍ នៃគ្រោះភ្លៀងធ្លាក់ មិនដែលធ្លាប់មាន និងការរអិលបាក់ធ្លាក់ដី បានកើតឡើងភ្លាមៗ នៅក្នុងតំបន់ភាគខាងត្បូង និងខាងលិច នៃប្រទេសជប៉ុន ហើយតួលេខនៃការបាត់បង់ជីវិតអ្នកស្រុក ត្រូវបានផ្សាយចេញ និងចេះតែកើនឡើង ជាបន្តបន្ទាប់។

ប្រធានចលនាសង្គ្រោះជាតិ បានសរសេរជាភាសាអង់គ្លេស ហើយមានអត្ថន័យទាំងស្រុង ជាខេមរភាសា ដូច្នេះថា៖ «ខ្ញុំបានតាមដាន ដោយក្ដីបារម្ភដ៏ធំធេង នូវព្រឹត្តិការណ៍ភ្លៀងធ្លាក់ និងការរអិលបាក់ដី ដែលបានបណ្តាល ឱ្យមានចំនួនអ្នកស្លាប់យ៉ាងច្រើន នៅហ៊ីរ៉ូស៊ីម៉ា (Hiroshima) និងផ្នែកផ្សេងៗទៀត នៅភាគខាងលិច នៃប្រទេសជប៉ុន»។

លោក សម រង្ស៊ី បានបន្តថា៖ «ខ្ញុំសូមនិយាយ ក្នុងនាមគណបក្សសង្គ្រោះជាតិ សំដែងការចូលរួមរំលែកទុក្ខ យ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាជន [...]

តុល្យភាព​គ្រោះ​ទឹក​ជន់​នៅ​ជប៉ុន កើន​ឡើង​មិន​តិច​ជាង ១៥៦នាក់

តុល្យភាព​គ្រោះ​ទឹក​ជន់​នៅ​ជប៉ុន កើន​ឡើង​មិន​តិច​ជាង ១៥៦នាក់

តុល្យភាព ចេញពីភ្លៀងធ្លាក ដ៏ខ្លាំងបំផុត ដែលបានបង្កគ្រោះ ទៅលើប្រទេសជប៉ុន បានបន្តកើនតួលេខទៀត នៅល្ងាចថ្ងៃអង្គារនេះ។ រដ្ឋាភិបាលជប៉ុន បានប្រកាសថា ចំនួនអ្នកស្លាប់ ចេញពីគ្រោះធម្មជាតិនេះ មានមិនតិចជាង ១៥៦ នាក់ឡើយ។ ការរុករកអ្នកស្លាប់ និងអ្នកបាត់ខ្លួន នៅតែបន្តធ្វើ នៅក្នុងតំបន់​ភាគខាងលិខ នៃប្រទេសជប៉ុន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

លោក «Yoshihide Suga» អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃ អង្គារនេះ ថា គ្រោះធម្មជាតិមួយនេះ មានលក្ខណៈធ្ងន់ធ្ងរជាងគេ បើប្រៀបធៀបនឹងគ្រោះធម្មជាតិ ដែលកើតចេញ ពីស្ថានភាពឧត្តុនិយម រាប់ចាប់តាំងពីឆ្នាំ១៩៨២មក។ លោកបន្តថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) នឹងធ្វើដំណើរទៅផ្ទាល់កន្លែង នៅថ្ងៃពុធស្អែកនេះ។

[...]

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

វីដេអូទីមួយ ជាបទយកការណ៍របស់ទូរទស្សន៍អូស្ត្រាលី «SBS Dateline» ដែលបានស៊ើបអង្កេត ទៅលើការសំលាប់សកម្មជនបរិស្ថានកម្ពុជា លោក ឈុត វុទ្ធីនិងថាតើលោក ឈុត វុទ្ធី ទំនងជាបានដឹងពីអ្វី ដែលឃាតកមិនចង់ឲ្យលោកបង្ហាញ។ 

សូមរំលឹកឡើងវិញថា លោកឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។