សម្ភាសចាន់ យ៉េត៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ ការពារ«រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»
ជាគោលការណ៍ច្បាប់ គ្រប់គណបក្សនយោបាយត្រូវទទួលបានសិទ្ធិស្មើៗគ្នា នៅក្នុងការឃោសនារកសម្លេងឆ្នោត ដែលនឹងឈានមកដល់ក្នុងពេលខាងមុខ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាក៏បានទន្ទឹងរងចាំក្នុងរវាង៥ឆ្នាំម្ដង ដែលជាសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីនឹងចង់ដឹងថា តើភូមិសាស្ត្រនយោបាយនៃប្រទេស ជាពិសេសតាមរយៈគណបក្សនយោបាយនានា មានការវិវត្តន៍ដល់កម្រិតណា។
លោកស្រីសុខ រត្ន័សុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ (រូបថតគណបក្ស)
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ចាន់ យ៉េត អនុប្រធាននៃគណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យ (គសរប) ពីគោលនយោបាយសំខាន់ៗ របស់បក្ស ក្នុងការចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ [...]