សម្ភាសចាន់ យ៉េត៖ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ការពារ​«រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ»

ជាគោលការណ៍ច្បាប់ គ្រប់គណបក្សនយោបាយត្រូវទទួលបានសិទ្ធិស្មើៗគ្នា នៅក្នុងការឃោសនារកសម្លេងឆ្នោត ដែល​នឹងឈានមកដល់ក្នុងពេលខាងមុខ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាក៏បានទន្ទឹងរងចាំក្នុងរវាង៥ឆ្នាំម្ដង ដែលជាសិទ្ធិ​សេរីភាពរបស់ខ្លួន ដើម្បីនឹងចង់ដឹងថា តើភូមិសាស្ត្រនយោបាយនៃប្រទេស ជាពិសេសតាមរយៈគណបក្ស​នយោបាយ​នានា មានការវិវត្តន៍ដល់កម្រិតណា។ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ចាន់ យ៉េត អនុប្រធាននៃគណបក្សសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ (គសរប) ពីគោលនយោបាយសំខាន់ៗ របស់បក្ស ក្នុងការចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាគោលការណ៍ច្បាប់ គ្រប់គណបក្សនយោបាយត្រូវទទួលបានសិទ្ធិស្មើៗគ្នា នៅក្នុងការឃោសនារកសម្លេងឆ្នោត ដែល​នឹងឈានមកដល់ក្នុងពេលខាងមុខ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាក៏បានទន្ទឹងរងចាំក្នុងរវាង៥ឆ្នាំម្ដង ដែលជាសិទ្ធិ​សេរីភាពរបស់ខ្លួន ដើម្បីនឹងចង់ដឹងថា តើភូមិសាស្ត្រនយោបាយនៃប្រទេស ជាពិសេសតាមរយៈគណបក្ស​នយោបាយ​នានា មានការវិវត្តន៍ដល់កម្រិតណា។


លោកស្រីសុខ រត្ន័សុវណ្ណបញ្ចៈសីលា ប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។ (រូបថតគណបក្ស)

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ចាន់ យ៉េត អនុប្រធាននៃគណបក្សសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ (គសរប) ពីគោលនយោបាយសំខាន់ៗ របស់បក្ស ក្នុងការចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ ដែលមានន័យដូចខាងក្រោម៖

មនោរម្យព័ងអាំងហ្វូ ៖ លោកអាចបញ្ជាក់បានទេ ពីមូលហេតុដែលបង្កើតឲ្យមានគណបក្សនេះឡើង? ក្នុងគោលបំណង​អ្វី?

ចាន់ យ៉េត ៖ បាទ! គោលបំណងដែលបង្កើតឲ្យមាន គណបក្សសាធារណៈរដ្ឋប្រជាធិបតេយ្យឡើង ដោយសារចង់​ជួយ​ស្ថាបនាជាតិ និងមាតុភូមិ។ តាមប៉ាវចនារបស់បក្ស «បំរើ យុត្តិធម៌ អភិវឌ្ឍន៍» ជាអទិភាពចំបងដែលត្រូវយក​និន្នាការ​នយោបាយ តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដជូនប្រជាពលរដ្ឋ និងឈានទៅរកសិទ្ធិសេរីភាព បំរើ ការពារ ការព្វកិច្ច និងអភិវឌ្ឍន៍។ ការពារប្រទេស ទឹកដី សាសនា។ ផ្តល់ភាពយុត្តិធម៌ សុភមង្គល និងការស្មោះត្រង់ជូន​ជាតិ និងប្រជាជន។

មនោរម្យព័ងអាំងហ្វូ ៖ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៨ ខែកក្តដា ខាងមុខនេះ តើគណបក្ស​សាធារណរដ្ឋប្រជាធិបតេយ្យមានគោលនយោបាយ និងកម្នវិធីសំខាន់ៗអ្វីខ្លះ?

ចាន់ យ៉េត ៖ គោលនយោបាយសំខាន់ៗរបស់គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យមានដូចជា ការឯកភាពជាតិ ការ​ស្ថាបនាជាតិ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី។ អនុវត្តលិទ្ធិប្រជាធិបតេយ្យពិតប្រាដក ប្រឆាំងនូវរាល់អំពើ​ភេវរកម្មគ្រប់ប្រភេទ គោរពសិទ្ធិមនុស្សស្របតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ ចូលរួមក្នុងការថែរក្សាសន្តិសុខ​ពិភពលោក។ និងកម្មវិធីនយោបាយសំខាន់ៗដោយឈរលើមូលដ្ឋានច្បាប់ និងការងនុវត្តច្បាប់រួមមាន បញ្ហាសុខភាព គ្រប់គ្រងដីធ្លី មន្ត្រីសាធារណៈនិងឯកជន សិក្សាធិការជាតិ អំពើពុករលួយ សេដ្ឋកិច្ច ជនអន្តោប្រវេស ការងារ ស្ត្រីនិងកុមារ យុត្តិធម៌សង្គម សន្តិសុខ សុវត្តិភាព និងគ្រឿងញៀន។

មនោរម្យព័ងអាំងហ្វូ ៖ ទាក់ទងនឹងបញ្ហាដីធ្លីវិញ យើងសង្កេតឃើញថា មានទំនាស់ និងវិវាទកើតឡើងយ៉ាងចំរូងចំរ៉ាស ពិសេសទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ច។ សម្រាប់គោលនយោបាយគណបក្សលោក ប្រសិនបើជាប់ឆ្នោត នឹងមាន​វិធានការដោះស្រាយយ៉ាងណានូវបញ្ហាខាងលើ?

ចាន់ យ៉េត ៖ នេះជាគោលនយោបាយមួយសំខាន់ យើងនឹងធ្វើការទាមទារ សម្របសម្រួលជាមួយអ្នកពាក់ពន្ធ័ ស្វែងរក​ដំណោះស្រាយជូនប្រជាពលរដ្ឋក្រីក្រជាពិសេស ផ្តល់នូវផ្ទះសម្បែង ដីធ្លី ប្លង់កម្មសិទ្ធិ ជម្រុញឲ្យមានការដាស់ទោស​ចំពោះជនខិលខូច។

មនោរម្យព័ងអាំងហ្វូ ៖ ទាក់ទងនឹងបញ្ហាពុករលួយវិញ តើគណបក្សលោក ដោះស្រាយ និងទប់ស្គាត់យ៉ាងណា ដើម្បីឲ្យ​មានប្រសិទ្ធិភាព?

ចាន់ យ៉េត ៖ អំពើ«ពុករលួយ» ជា«អាទិទេព» និងជាបញ្ហាមួយដែលបានកើតមានឡើងជាយូរមកហើយ និងបានចាស់​ឬសយ៉ាងជ្រៅក្នុងសង្គម។ បើគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យជាប់ឆ្នោត នឹងលប់បំបាត់ឲ្យអស់នូវអំពើ​ពុករលួយ​បានជោគជ័យ ត្រូវចាត់វិធានការដៅស្រាយចាប់តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម និងពីថ្នាក់ក្រោមត្រលប់ទៅថ្នាក់លើវិញ។

មនោរម្យព័ងអាំងហ្វូ ៖ បញ្ហាវិស័យអប់រំរដ្ឋ ដែលប្រជាពលរដ្ឋសង្កេតឃើញថា មានការថយចុះផ្នែកគុណភាព ដោយសារ​តែបញ្ហាប្រាក់បៀវត្សគ្រូបង្រៀនទាប ពួកគាត់គ្មានពេលគ្រប់គ្រាន់សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ។ តាមគោលនយោបាយ​របស់គណបក្សលោកនឹងដោះស្រាយយ៉ាងណាចំពោះបញ្ហានេះ?

ចាន់ យ៉េត ៖ គណបក្សយើងនឹងផ្តល់នូវប្រាក់បៀវត្យសមរម្យចាប់ពី២០០ដុល្លាអាមេរិក ទៅ២៥០ដុល្លាអាមេរិក។ និង​បង្កើតឲ្យមានការឧបត្ថមដល់សាលារៀននូវសម្ភារៈសិក្សានានាឲ្យបានគ្រប់គ្រាន់។ គ្មានកុមារណាម្នាក់នៅក្រៅ​សាលា​ឡើយ។ ផ្តល់ការសិក្សាប្រាំបីម៉ោង នូវការហូបចុកដល់កុមារសម្រាប់ពេលថ្ងៃត្រង់។ ចំពោះអ្នកដែលមិនបានសិក្សា​ត្រូវ​ធ្វើការបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈ។ ផ្តល់អាហារូបករណ៍ដល់និស្សិតទៅសិក្សានៅក្រៅប្រទេស ដើម្បីបង្កើននូវ​ចំណេះដឹង និងធ្វើការផ្លាស់ប្តូរជាមួយបរទេស។

មនោរម្យព័ងអាំងហ្វូ ៖ ទាក់ទងនិងការបង្កើតគណបក្សវិញ ហេតុអ្វីបានជាគណបក្សរបស់លោក សម្រេចដាក់ឈ្មោះថា «គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ» បើគោលការណ៍នៃរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ប្រកាន់យក«របបរាជានិយម»?

ចាន់ យ៉េត ៖ ដោយសារតែយើងយោលទៅលើពាក្យថា សាធារណៈបូកនឹងប្រជាធិបតេយ្យ មានន័យថា ប្រជាធិបតេយ្យ​សេរី។ មិនមែនជាការនាំមកនូវគ្រាប់បែក ដូចសម័លលន់ណុលនោះទេ។ យកប្រជាធិបតេយ្យ បំរើពលរដ្ឋ គឺនាំមកនូវ​សេដ្ឋកិច្ចមកដាក់កម្ពុជាវិញ។ គេយល់ឃើញថា សាធារណរដ្ឋគ្មានព្រះមហាក្សត្រ ឬវាយរំលំរបបស្តេច។ តែចំពោះ​គណបក្ស​សាធារណរដ្ឋប្រជាធិបតេយ្យវិញ បានចងក្រងនៅក្នុងលក្ខន្តិកៈ និងដាក់ទៅក្រសួងមហាផ្ទៃថា «ការពារ​រាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ» គឺគោរពព្រះមហាក្សត្រ។

សូមបញ្ជាក់ថា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានបង្កើតឡើងដោយប្រជាពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេសនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ ២០១១។ គណបក្សនេះដឹកនាំដោយលោកស្រី សុខ រត្ន័សុវណ្ណបញ្ចៈសីលា កើតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៦៥។ លោកស្រីជាកូនកំព្រា បានសិក្សាផ្នែកនយោបាយ នៅជាយដែនខ្មែ-ថៃក្នុងឆ្នាំ១៩៨០-១៩៩០។ បន្ទាប់មក​ឆ្នាំ១៩៩០-១៩៩៤ បានបញ្ចប់ថ្នាក់សញ្ញាប័ត្រចំនួនបីនៅសហរដ្ឋអាមេរិក និងមានចំណោះដឹងបីភាសា។

គណបក្សនេះបានចុះឈ្មោះ នៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០១១។ គណបក្សបានចូលរួមការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ​២០១១ ចំនួនតែប្រាំបួនឃុំ មានប្រាំមួយខេត្ត-ក្រុងប៉ុណ្ណោះ។ នីតិកាលទីប្រាំនេះគណបក្សមាន បេក្ខជនឈរឈ្មោះមាន​ចំនួន២២ ខេត្ត-ក្រុង លើកលែងក្រុងកែប និងខេត្តកំពង់ចាម ដោយសារតែបញ្ហាខុសនូវសំនុំឯកសារ និងរយៈពេលខ្លី​មិនអាចធ្វើការកែសម្រួលទាន់ ត្រូវបានច្រាចចោលដោយ គ.ជ.ប។ ក្នុងចំណោមនោះ មានបេក្ខជនឈរឈ្មោះសរុប​ចំនួន២២៤នាក់ ពេញសិទ្ធិ៦៧នាក់ បំរុង១៥៧ នាក់ ក្នុងនោះមានស្រ្តីចំនួន ៨៩នាក់។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...