Posts tagged as "CMAC"

ដក​គ្រាប់​បែក​បាន​សម្រេច​ពី​កណ្ដាល ប៊ែរឡាំង បន្ទាប់​ពី​ជម្លៀស​ពលរដ្ឋ​ចេញ

ដក​គ្រាប់​បែក​បាន​សម្រេច​ពី​កណ្ដាល ប៊ែរឡាំង បន្ទាប់​ពី​ជម្លៀស​ពលរដ្ឋ​ចេញ

នគរបាលរដ្ឋធានី ប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានប្រកាស នៅរសៀលថ្ងៃសុក្រនេះថា គ្រាប់បែកដែលរកឃើញ នៅកណ្ដាលរដ្ឋធានី តាំងពីថ្ងៃពុធ ម្សិលម្ងៃមកនោះ ត្រូវបានដកគន្លឹះផ្ទុះរួចរាល់ ហើយមនុស្សម្នាទាំងឡាយ ដែលត្រូវជម្លៀសចេញ ក៏អាចវិលត្រឡប់មកផ្ទះសម្បែង ឬទីកន្លែងធ្វើការរបស់ខ្លួនវិញ ដូចធម្មតា។ ការប្រកាស ដែលធ្វើឡើង នៅតាមបណ្ដាញសង្គម បានភ្ជាប់មកជាមួយ នូវរូបថតមួយសន្លឹក ដែលគេអាចមើលឃើញថា គ្រាប់បែកដ៏កញ្ចាស់មួយគ្រាប់ ត្រូវបានយកចេញពីរណ្ដៅ ហើយដាក់នៅលើទ្រនាប់ឈើមួយផ្ទាំង។

អ្នកនាំពាក្យនគរបាល លោក «Winfrid Wenzel» បានថ្លែងបញ្ជាក់ថា៖ «គ្រាប់បែក ដែលមានទំងន់ ៥០០គីឡូក្រាម និងដែលមិនបានផ្ទុះ កាលពីសម័យសង្គ្រាម មានទំហំ ប្រមាណជា ១១០សង់ទីម៉ែត្រ (បណ្ដោយ) និង៤៥ សង់ទីម៉ែត្រ (ទទឹង)។ គ្រាប់បែកនេះ អាចបង្ក ឲ្យមានមហន្តរាយយ៉ាងច្រើន នៅក្នុងទីក្រុង (ប្រសិនជាវាផ្ទុះឡើង)។»។

គ្រាប់បែក ត្រូវបានរកឃើញ [...]

អាមេរិក​បដិសេធ​ការ​លើក​ឡើង​ថា ខ្លួន​ផ្ដាច់​ជំនួយ​ផ្នែក​ដោះ​មីន

អាមេរិក​បដិសេធ​ការ​លើក​ឡើង​ថា ខ្លួន​ផ្ដាច់​ជំនួយ​ផ្នែក​ដោះ​មីន

មិនមែនជាការផ្ដាច់ជំនួយនោះទេ កុំថាឡើយ ដល់ទៅនិយាយថា ជាការផ្ដាច់ជំនួយ ដោយគ្មានមូលហេតុ។ តែគម្រោង នៃការផ្ដល់ជំនួយនេះ នឹងឈានដល់ទីបញ្ចប់ ក្នុងខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះ ជាការលើកឡើងរបស់លោក ដេវីដ ចូសារ (David Josar) អ្នកនាំពាក្យស្ថានទូត​អាមេរិក​ប្រចាំនៅកម្ពុជា ទាក់ទងនឹងការលើកឡើង របស់លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) ដែលអះអាងថា ប្រទេសមហាអំណាច នឹងកាត់ផ្ដាច់ជំនួយ ចាប់ពីដើម​ឆ្នាំក្រោយ។

កាលពីថ្ងៃចន្ទម្សិលម៉ិញ លោក​ ហេង រតនា បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា សហរដ្ឋអាមេរិកបានសំរេច កាត់ផ្តាច់ជំនួយមនុស្សធម៌របស់ខ្លួន មកឲ្យមជ្ឈមណ្ឌលរបស់លោក សម្រាប់បោសសម្អាតអាវុធមិនទាន់ផ្ទុះ ចាប់ពីដើមខែមករាឆ្នាំ២០១៨តទៅ​ ដោយគ្មានការបញ្ជាក់ហេតុផល អ្វីច្បាស់លាស់ឡើយ។ លោក រតនា ដែលជាមន្ត្រីចាត់តាំង របស់រដ្ឋាភិបាលកម្ពុជា បានអះអាងដូច្នេះ ដោយស្រង់ការបញ្ជាក់ឲ្យដឹង ពីសំណាក់អង្គការ «NPA» [...]

កម្ពុជា​ថា​គ្រាប់​បែក​គីមី ខណៈ​អាមេរិក​ថា​ជា​«គ្រាប់​បង្ហូរ​ទឹក​ភ្នែក»

កម្ពុជា​ថា​គ្រាប់​បែក​គីមី ខណៈ​អាមេរិក​ថា​ជា​«គ្រាប់​បង្ហូរ​ទឹក​ភ្នែក»

គ្រាប់បែកគីមី ឬគ្រាប់បែកបង្ហូរទឹកភ្នែក? ចំណោទនិងមន្ទិល បានផ្ទុះឡើងនៅព្រឹកថ្ងៃទី២០ ខែតុលានេះ បន្ទាប់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានពន្យល់នៅក្នុងសេចក្ដីថ្លែងការណ៍ ដ៏វែងអន្លាយមួយរបស់ខ្លួន ជុំវិញគ្រាប់បែក«បង្ហូរទឹកភ្នែក» ថាមិនប៉ះពាល់ដល់សុខភាពឡើយ និងបានហៅយុទ្ធនាការថ្មីៗ ជុំវិញ«គ្រាប់បែកគីមី» ពីសំណាក់រដ្ឋាភិបាលកម្ពុជា ថាជារឿងនយោបាយ។

សេចក្ដីថ្លែងការណ៍បានធ្លាក់មកដល់ កាលពីយប់ថ្ងៃទី១៩ ចូលថ្ងៃទី២០ ខែតុលានេះ នៅខណៈយុទ្ធនាការ«ប្រឆាំងអាមេរិក» ពីសំណាក់រដ្ឋាភិបាលកម្ពុជា បានលើកឡើងមិនដាច់សូរ ពី«គ្រាប់បែកគីមី» ដែលត្រូវបានរកឃើញ នៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីអំឡុងខែមករា ឆ្នាំ២០១៧កន្លងមក។

សេចក្ដីថ្លែងការណ៍ របស់ស្ថានទូតប្រទេសមហាអំណាច បានសរសេរឲ្យដឹងថា៖ «ថ្វីបើការប្រើឧស្ម័នធ្វើអោយចេញទឹកភ្នែក ជាញឹកញាប់ ជារឿងចំរូងចំរាស់ក្តី តែគេមានវិធីច្បាស់លាស់សំរាប់បំបាត់វា [...]

កម្រង​រូបភាព​ក្នុង​ពិធី​ឧទ្ទិស​សព​ទាហាន​មួក​ខៀវ​ខ្មែរ នៅ​អាហ្វ្រិក​កណ្ដាល​

កម្រង​រូបភាព​ក្នុង​ពិធី​ឧទ្ទិស​សព​ទាហាន​មួក​ខៀវ​ខ្មែរ នៅ​អាហ្វ្រិក​កណ្ដាល​

ខណៈក្នុងប្រទេសកម្ពុជា បានធ្វើពិធីទទួល សពទាហានខ្មែរទាំង៤រូប ក្នុងយប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការចូលរួម ពីក្រុមគ្រួសារសព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ច្រើននាក់នោះ វីរភាពរបស់ទាហានខ្មែរទាំងនេះ ក៏ត្រូវបានផ្ដល់កិត្តិយស ដោយ «Minusca (បេសកកម្ម​​ពហុ​ជំនាញ ​របស់​អង្គការ​សហប្រជា​ជាតិ ដើម្បីស្ថិរភាព នៅប្រទេសអាហ្វ្រិក​កណ្ដាល)» ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធមួយ កាលពីល្ងាចថ្ងៃសុក្រ ទី១២ ខែឧសភា នៅក្នុងរដ្ឋធានី «Bangui» នៃប្រទេសអាហ្វ្រិកកណ្ដាលដែរ។

ក្នុងពិធីនោះ មានការចូលរួម ពីអគ្គលេខាធិការ​រង អង្គការ​សហ​ប្រជា​ជាតិ លោក ហ្សង់ព្យែ ឡាក្រ័រ (Jean Pierre Lacroix) ព្រមទាំង​សមាជិក​រដ្ឋាភិបាល នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល មន្ត្រី​ការទូត​បរទេស និង​មន្ត្រី​ទទួល​ខុស​ត្រូវ ក្នុង«Minusca» ជាច្រើននាក់។

យុទ្ធជនមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ [...]

ទាហាន​មួក​ខៀវ​ពលី៖ អ.ស.ប ទាមទារ​យក​ឧក្រិដ្ឋជន​មក​កាត់​ទោស

ទាហាន​មួក​ខៀវ​ពលី៖ អ.ស.ប ទាមទារ​យក​ឧក្រិដ្ឋជន​មក​កាត់​ទោស

អង្គការសហ​ប្រជាជាតិ និងអាជ្ញាធរ របស់ប្រទេសអាហ្វ្រិកកណ្ដាល ត្រូវប្រើប្រាស់នូវ​មធ្យោបាយ​ណា​ក៏ដោយ​ ដើម្បី​នាំ​ខ្លួន​ឧក្រិដ្ឋជន យក​មក​កាត់​ទោស។ នេះ ជាការលើកឡើង របស់អគ្គលេខាធិការ​រង អង្គការ​សហ​ប្រជា​ជាតិ លោក ហ្សង់ព្យែ ឡាក្រ័រ (Jean Pierre Lacroix) នៅចំពោះ​សព​ទាហាន​មួក​ខៀវ​ពលី ទាំង​ប្រាំ​រូប ​(កម្ពុជា​៤រូប និង​ម៉ារ៉ុក១រូប) ក្នុងពិធី​គោរព​វិញ្ញាណក្ខ័ន្ធ ឧទ្ទិស​ដល់​ពួកគេ កាលពី​រសៀល​ម្សិលម៉ិញ នៅ​​ក្នុង​​ទីស្នាក់ការ​​កណ្ដាល នៃ​កង​កម្លាំង​បំពេញ​បេសកកម្ម​ពហុជំនាញ របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ស្ថិរភាព នៅ​ប្រទេស​អាហ្វ្រិក​កណ្ដាល ហៅ​កាត់​ថា «Minusca»។ ពិធីនេះ ក៏មាន​ការចូលរួម​ផងដែរ ពីសំណាក់​សមាជិក​រដ្ឋាភិបាល នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល មន្ត្រី​ការទូត​បរទេស និង​មន្ត្រី​ទទួល​ខុស​ត្រូវ ក្នុង«Minusca» ជាច្រើននាក់។

លោក ឡាក្រ័រ បានមកដល់​ប្រទេស​អាហ្វ្រិកកណ្ដាល សម្រាប់រយៈពេលទស្សនកិច្ច ២៤ម៉ោង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...