កម្រង​រូបភាព​ក្នុង​ពិធី​ឧទ្ទិស​សព​ទាហាន​មួក​ខៀវ​ខ្មែរ នៅ​អាហ្វ្រិក​កណ្ដាល​

ខាងក្រោមនេះ ជាទិដ្ឋភាពជម្រាបឡើងវិញ ពីពិធីរំលឹកវិញ្ញាណក្ខន្ធ របស់ទាហានមួកខៀវកម្ពុជា ពលី​ទាំង​បួន​រូប ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ នៅក្នុងប្រទេសអាហ្វ្រិកកណ្ដាល ប៉ុន្មានថ្ងៃមុនការបញ្ជូន ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ។ សព​ពួក​លោក បាន​មក​ដល់​ព្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ម៉ោង ៨យប់ ថ្ងៃ​អាទិត្យ ទី២១ ខែ​ឧសភា ឆ្នាំ​២០១៧​នេះ ក្រោមការ​ទទួលរង់ចាំ ដោយភាព​សោកសៅ ពីសំណាក់​ក្រុម​គ្រួសារ និង​ថ្នាក់​ដឹកនាំ​កម្ពុជា​មួយ​ចំនួន​ទៀត។
កម្រង​រូបភាព​ក្នុង​ពិធី​ឧទ្ទិស​សព​ទាហាន​មួក​ខៀវ​ខ្មែរ នៅ​អាហ្វ្រិក​កណ្ដាល​
យុទ្ធជនមួកខៀវពលីទាំង៤រូប របស់ប្រទេសកម្ពុជា។ (រូបថត Minusca)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២២ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 22, 2017
  • ប្រធានបទ: ពលីកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈក្នុងប្រទេសកម្ពុជា បានធ្វើពិធីទទួល សពទាហានខ្មែរទាំង៤រូប ក្នុងយប់ថ្ងៃអាទិត្យ ទី២១ ខែឧសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការចូលរួម ពីក្រុមគ្រួសារសព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ច្រើននាក់នោះ វីរភាពរបស់ទាហានខ្មែរទាំងនេះ ក៏ត្រូវបានផ្ដល់កិត្តិយស ដោយ «Minusca (បេសកកម្ម​​ពហុ​ជំនាញ ​របស់​អង្គការ​សហប្រជា​ជាតិ ដើម្បីស្ថិរភាព នៅប្រទេសអាហ្វ្រិក​កណ្ដាល)» ក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធមួយ កាលពីល្ងាចថ្ងៃសុក្រ ទី១២ ខែឧសភា នៅក្នុងរដ្ឋធានី «Bangui» នៃប្រទេសអាហ្វ្រិកកណ្ដាលដែរ។

ក្នុងពិធីនោះ មានការចូលរួម ពីអគ្គលេខាធិការ​រង អង្គការ​សហ​ប្រជា​ជាតិ លោក ហ្សង់ព្យែ ឡាក្រ័រ (Jean Pierre Lacroix) ព្រមទាំង​សមាជិក​រដ្ឋាភិបាល នៃ​ប្រទេស​អាហ្វ្រិក​កណ្ដាល មន្ត្រី​ការទូត​បរទេស និង​មន្ត្រី​ទទួល​ខុស​ត្រូវ ក្នុង«Minusca» ជាច្រើននាក់។

យុទ្ធជនមួកខៀវកម្ពុជា ទាំងបួនរូប រួមមាន៖ លោក​អនុសេនីយឯក ​គឹម សំ អ្នក​បើក​បរ​​ប៊ុលដូស័រ - លោក​អនុសេនីយ៍​​ត្រី ស៊ាន នរិន្ទ (ព្រិន្ទបាលទោ) ជំនួយការត្រួតពិនិត្យ​គុណភាព - លោក​ពល​បាល​ឯក មុំ តុលា (ព្រិន្ទបាល​ទោ) ជំនួយការ​បើកបរអ៊ិស្ការវ៉ាទ័រ និង​លោក​អនុសេនីយ៍​ត្រី ម៉ៅ អេង (អនុ​សេនីយ៍​ឯក) បុគ្គលិក​​ពេទ្យ។

ពួកលោកទាំង៤រូប រួមនឹងទាហានមួកខៀវជាតិម៉ារុកម្នាក់ផង ​បាន​ពលីជីវិត នៅក្នុង​ការ​វាយប្រហារ ដោយអាវុធមួយ កាលពីយប់​ថ្ងៃចន្ទទី៨ ខែឧសភានេះ បង្កឡើង​ដោយ​ក្រុម​ឧទ្ធាម «anti-Balaka» នា​តំបន់​ភាគ​ខាងកើត ឈៀង​ខាង​ត្បូង នៃប្រទេស​អាហ្វ្រិកកណ្ដាល។ ការវាយប្រហារនោះ ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម និងទាមទារ ឲ្យយកឧក្រិដ្ឋជនមកផ្ដន្ទាទោស។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកទិដ្ឋភាពជារូបថត ពីពិធីរំលឹកវិញ្ញាណក្ខន្ធនោះ មកចុះផ្សាយជូនដូចខាងក្រោម (រូបថតរបស់ «Minusca»)៖

» ទស្សនារូបភាពផ្សេងទៀត សូមចុចនៅលើទំព័របន្ទាប់។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...