តើ​កិច្ច​ប្រជុំ​សភា​ធម្មនុញ្ញ បើក​នីតិកាល​ទី​ប្រាំ មាន​នរណា​ខ្លះ​ចូល​រួម​?

តាមការគ្រោងទុកកិច្ចប្រជុំសភាដំបូង ក្នុងនីតិកាលទីប្រាំនេះ នឹងប្រព្រឹត្តទៅតាមកាលកំណត់ ដូចដែលបានចែងក្នុងព្រះសារលិខិត របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដែលទំនងជាមិនត្រូវបានផ្លាស់ប្តូរទេ ហើយការបើកប្រជុំសភាដំបូងនេះ ស្ថិតក្រោមព្រះវត្តមានជាអធិបតីភាពរបស់ព្រះអង្គផងដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការគ្រោងទុកកិច្ចប្រជុំសភាដំបូង ក្នុងនីតិកាលទីប្រាំនេះ នឹងប្រព្រឹត្តទៅតាមកាលកំណត់ ដូចដែលបានចែងក្នុង​ព្រះសារលិខិត របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ដែលទំនង​ជា​មិនត្រូវបានផ្លាស់ប្តូរទេ ហើយការបើកប្រជុំសភាដំបូងនេះ ស្ថិតក្រោមព្រះវត្តមានជាអធិបតីភាពរបស់ព្រះអង្គផងដែរ។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - កិច្ចដែលអាចឈានទៅដល់ ការបើកប្រជុំសភាដំបូងនេះ ដោយសារតែមានការប្រកាសទទួលស្គាល់ លទ្ធផលបោះឆ្នោតពីក្រុមប្រឹក្សាធម្មនុញ្ញ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានកំណត់នូវចំនួនអាសនៈ ខាងគណបក្សប្រជាជនកម្ពុជា៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ៥៥អាសនៈ។

សេចក្តីប្រកាសព័ត៌មានមួយ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា ក្រៅពីព្រះវត្តមានរបស់ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជាក្នុង កិច្ចប្រជុំសភាដំបូងនេះ នៅមានមន្រ្តីជាន់ខ្ពស់មកពីស្ថាប័នកំពូលៗដូចជាព្រឹទ្ធសភា រួម​មាន​លោក ជា ស៊ីម ជាប្រធានព្រឹទ្ធសភា, លោក សាយ ឈុំ អនុប្រធានទី១, លោក ទេព ងន អនុប្រធានទី២ និងប្រធាន​គណៈកម្មការជំនាញទាំងប្រាំបួននៃព្រឹទ្ធសភា។ ស្ថាប័នកំពូលនៃប្រទេសកម្ពុជាមានដូចជា៖ ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការកំពូល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងតំណាង ប្រទេសជាង២០ រួម និងអង្គការអន្តរជាតិ​ជាង១០បន្ថែមទៀត ត្រូវគេរំពឹងថានឹងត្រូវចូលរួមជាកិត្តិយស និងដឹងឮក្នុងពិធីបើកសម័យនេះដែរ។

សមាសភាពនៃស្ថាប័នជាន់ខ្ពស់មួយចំនួនទៀត ក៏មានវត្តមានក្នុងកិច្ចប្រជុំនោះដែរ ដូចជាក្រុមប្រឹក្សាធម្មនុញ្ញមានលោក ឯក សំអុល ប្រធានក្រុមប្រឹក្សា តុលាការកំពូលមានលោក ឌិត មុន្ទី ជាប្រធាន និងលោកស្រី ជា លាង ជាអគ្គព្រះរាជ​អាជ្ញា​អមតុលាការកំពូល និង គ.ជ.ប មានលោក អ៊ឹម សួស្តី ជាប្រធាន។ ចំណែកឯស្ថានទូតនានា ប្រចាំនៅប្រទេសកម្ពុជា ត្រូវ​គេដឹងថា នឹងមានចំនួនមិនតិចជាងម្ភៃប្រទេសនោះទេ ដែលអាចមកចូលរួម ក្នុងនោះរួមមានសហរដ្ឋអាមេរិក, សាធារណ​រដ្ឋប្រជាមានិតចិន, ចក្រភពអង់គ្លេស, ជប៉ុន,សហព័ន្ធរុស្ស៊ី, អាល្លឺម៉ង់, អូស្ត្រាលី, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, គូវ៉ែត និងបណ្តា​ប្រទេសនៃសហគមអាស៊ានទាំងដប់។

សេចក្តីប្រកាសព័ត៌មានដដែលនោះ បានឲ្យដឹងទៀតថា អង្គការជាតិ និងអន្តរជាតិមួយចំនួន នឹងត្រូវបានអញ្ជើញ​ជាភ្ញៀវ​កិត្តិយសក្នុងឱកាសនេះ រួមមាន AUSAID, UNESCO,UNDP, UNFPA, UNICEF, UNAIDS, JICA, USAID, WFP, UNOHCHR រួមនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន ដើម្បីចូលរួមយកព័ត៌មាន និងតាមដាននៃសម័យ​ប្រជុំ​សភា​ដំបូងនីតិកាលទីប្រាំនេះ។ គេក៏បានគ្រោងធ្វើការផ្សាយបន្តផ្ទាល់ដែរ តាម ទូរទស្សន៍ និងវិទ្យុនានា ដូចជា ទូរទស្សន៍ជាតិ​កម្ពុជា (ទទក), វិទ្យុជាតិ FM96 MHZ, និងវិទ្យុវត្តភ្នំ ១០៥.៧០ MHZ នោះជាដើម៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...