កែម ឡី៖ គណបក្ស​សង្រ្គោះ​ជាតិ មាន​៥​ចំណុច​ខ្លាំង ៥​ចំណុច​ខ្សោយ

អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ដ៏ល្បីឈ្មោះនៅកម្ពុជា លោកបណ្ឌិត កែម ឡី បាន​លើកឡើងថា គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់លេចធ្លោជាងគេនៅកម្ពុជា និងមិនធ្លាប់កាន់អំណាច​ទាល់តែសោះនោះ ក៏ជាគណបក្សនយោបាយ មានចំណុចខ្លាំងសំខាន់ៗ ចំនួន៥ចំណុច រីឯចំណុចខ្សោយសំខាន់ៗ ចំនួន៥ចំណុចដូចគ្នាដែរ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ដ៏ល្បីឈ្មោះនៅកម្ពុជា លោកបណ្ឌិត កែម ឡី បាន​លើកឡើងថា គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់លេចធ្លោជាងគេនៅកម្ពុជា និងមិនធ្លាប់កាន់អំណាច​ទាល់តែសោះនោះ ក៏ជាគណបក្សនយោបាយ មានចំណុចខ្លាំងសំខាន់ៗ ចំនួន៥ចំណុច រីឯចំណុចខ្សោយសំខាន់ៗ ចំនួន៥ចំណុចដូចគ្នាដែរ។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

ការគ្រប់គ្រង - ចំណុចខ្លាំងដែលលោកកែម ឡី អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយ​ឯករាជ្យ​កម្ពុជា សង្កេតឃើញថាគណបក្សសង្រ្គោះជាតិ មាននោះ រួមមាន៖

ទី១. មានសិល្បះនយោបាយល្អៗ ដែលភាគច្រើនសកម្មជនវ័យក្មេងជាអ្នកផ្តើមបង្កើតឡើង។
ទី២. ថ្នាក់ដឹកនាំកំពូលដល់មូលដ្ឋាន មិនប្រកាន់ខ្លួនស្វែងយល់ទុកកង្វល់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។
ទី៣. គណបក្សនេះមិនធ្លាប់ដឹកនាំប្រទេស ដូច្នេះម្ចាស់ឆ្នោតភាគច្រើនយុវជនចង់ឃើញអ្វីថ្មី។
ទី៤. នយោបាយដឹកនាំតាមមាគ៌ាប្រជាធិបតេយ្យ មានការបើកចំហតាំងពីមិនទាន់កាន់អំណាច។
ទី៥.  រិះគន់កំហុសរដ្ឋាភិបាលមានអយុត្តិធម៌ ពុករលួយ ព្រៃឈើ ព្រំដែន ជនអន្តោប្រវេសន៍ ។

រីឯចំណុចខ្សោយរបស់គណបក្សសង្រ្គោះជាតិ ក៏ត្រូវបានលោក កែម ឡី ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ ស៊ីអិនស៊ី​ (CNC) កាលពីពេលថ្មីៗនេះ បានលើកឡើងថាមានចំនួនប្រាំចំណុចសំខាន់ៗដូចគ្នាផងដែរ ក្នុងនោះរួមមាន៖

ទី១. បើទោះជាបានផ្តើមបើកចំហ ក៏ការបើចំហដល់យុវជន នៅមានកម្រិតនៅឡើយ។
ទី២. ប្រព័ន្ធធនធានមនុស្ស ហិរញ្ញវត្ថុ និង បទពិសោធន៍ និងជំនាញឯកទេសមានកម្រិត។
ទី៣. ឯកភាពបក្សផុយស្រួយ ព្រោះទើបច្របាច់ចូលគ្នា បក្សសមរង្ស៊ី និងបក្សសិទ្ធិមនុសុ្ស។
ទី៤. មានប្រកាន់និន្នាការនយោបាយ មិនទាន់ដាក់យុវជនច្រើនចូលទៅក្នុងតំណែងស្នូល។
ទី៥. មិនទាន់មានវិធីសាស្រ្តខ្លាំង និងប្រសិទ្ធភាព ដើម្បីចូលរួមដំណើរការបោះឆ្នោត។

ចំពោះការអត្ថាធិប្បាយ របស់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក កែម ឡី ជុំវិញលក្ខណៈសម្បត្តិ របស់​គណបក្ស​សង្រ្គោះជាតិខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីជាន់ខ្ពស់របស់គណបក្ស​ជំទាស់នេះ ដើម្បីសុំប្រតិកម្មតប បាននៅឡើយ។

តែលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ធ្លាប់អះអាងថាគណបក្សរបស់លោក មានគោល​នយោបាយ​មុតមាំថា នឹងដឹកនាំប្រទេសកម្ពុជាឲ្យក្លាយជាប្រទេសប្រជាធិបតេយ្យពិតប្រាកដ និងមានការអភិវឌ្ឍន៍ត្រឹមត្រូវ តាម​រយៈបាវចនា របស់គណបក្សសង្រ្គោះជាតិ គឺ «សង្គ្រោះ បម្រើ ការពារ» ដោយផ្តើមពីការពង្រឹងប្រជាធិបតេយ្យ​ក្នុង​គណបក្សជាមុនសិន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...