ម៉ែនស៊ីធី បើកឆាករដូវកាលលត់ ញ៉ូកាស្ស៊ល ៤-០ (VDO)
គ្រូបង្វឹកថ្មីក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) លោក ម៉ាញ៉ូអែល ប៉េឡេហ្គ្រីនី (Manuel Pellegrini) ពិតជាពេញចិត្ត ក្នុងការចាប់ផ្តើមការប្រកួតក្របខ័ណ្ឌព្រីមែលីក (Premier League) របស់គាត់ បន្ទាប់ពីក្រុមមេឃខៀវ បានលត់ក្រុមសារិកាព្រៃ ញ៉ូកាស្ស៊ល (Newcastle) ដែលសល់គ្នាត្រឹមតែ ១០នាក់នៅវគ្គទី២ ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃច័ន្ទ។
កីឡាករខ្សែបម្រើ ដេវីដ ស៊ីលវ៉ា និងកីឡាករខ្សែប្រយុទ្ធ អេឌីន ឌីស្សិកូ នៃក្រុមម៉ែនឆេស្ទើ ស៊ីធី។ (រូបថត Andrew Yates/AFP/Getty Images)
ក្រុមជើងឯករង មែនស៊ីធី ដែលជាម្ចាស់ផ្ទះស្រាប់ផងនោះ បានបើកការវាយលុកតាំងតែពីនាទីទី៦ ដោយកីឡាករខ្សែបម្រើ ដេវីដ ស៊ីលវ៉ា (David Silva) លោតតែតបញ្ចូលទី បន្ទាប់ពីខ្សែប្រយុទ្ធ អេឌីន ឌីស្សិកូ (Edin Dzeko) ទាត់កាត់មុខទី [...]