បាល់ទាត់ពិភពលោក៖ ប៊ែលហ្សិក ឆ្លងវគ្គដោយលត់ ទូនីស៊ី ៥-២
គ្រាប់បាល់ រកបានជាបន្តបន្ទាប់ ដូចគ្រាប់ភ្លៀង ពីក្រុមបាល់ទាត់ទាំងសងខាង។ ក្រុម ប៊ែលហ្សិក បានលត់ក្រុម ទូនីស៊ី ដោយគ្រាប់បាល់ ៥-២ នៅក្នុងការប្រកួតមួយ ដែលកីឡាករ របស់ក្រុម បីសាចក្រហម បានគ្របដណ្ដប់ទាំងស្រុង ទៅលើការប្រកួត ដែលផ្ទុយពីក្រុម ទូនីស៊ី ដែលបានធ្វើប្រតិកម្មតបវិញ ក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
ចាប់ផ្ដើមការប្រកួត ជុំទីពីរនេះភ្លាម ក្រុមប៊ែលហ្សិក រកបានមួយគ្រាប់ភ្លាម ដោយគ្រាប់បាល់ពិន័យ ១១ម៉ែត្រ នៅនាទីទី៦ ទាត់បញ្ចូលដោយកីឡាករ អេដេន ហាហ្សារ (Eden HAZARD - ទាត់នៅក្រុមឆែលស៊ី)។ នៅ១០នាទីក្រោយមក ក្រុមបីសាចក្រហមដដែល រកបានមួយគ្រាប់ទៀត រកបានដោយកីឡាករ រ៉ូម៉េលូ លូកាគូ (Romelu Lukaku - ទាត់នៅក្រុម មេនឆេស្ទ័រ យូណាយធីត) ដែលរកបានគ្រាប់បាល់ទី៣ បន្ថែមឲ្យក្រុមខ្លួន នៅនាទីទី ៤៥+៣ មួយទៀត នៅមុនបញ្ចប់ពាក់កណ្ដាលម៉ោងដំបូង។
ត្រឡប់ចូលមកពាក់កណ្ដាលម៉ោងទី២ ក្រុម ប៊ែលហ្សិក រកបានពីរគ្រាប់ទៀត៖ [...]