Posts tagged as "UNICEF"

ដេវីដ បេកខាំ ឆ្លើយ​តប​រឿង​ប្រើ «Unicef» ដើម្បី​ប្រយោជន៍​ខ្លួន

ដេវីដ បេកខាំ ឆ្លើយ​តប​រឿង​ប្រើ «Unicef» ដើម្បី​ប្រយោជន៍​ខ្លួន

ឯកសារជាច្រើន ដែលធ្លាយចេញពី បណ្ដាញស៊ើបអង្កេតអ៊ឺរ៉ុបមួយ ហៅថា «Football Leaks» បាន​បង្ក​ភាព​ល្អក់​កករ ទៅដល់​រូបភាព​ដ៏ល្អល្អះ របស់អតីតកីឡាករបាល់ទាត់ ដេវិដ បេកខាំ (David Beckham)។ នៅ​ចំពោះការរកឃើញថា កីឡាករបានប្រើប្រាស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន នូវអង្គការ «Unicef» ដែល​ជា​អង្គការមនុស្ស​ធម៌​មួយ​ផ្នែក នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងកុមារនោះ លោក ដេវីដ បេកខាំ បាន​ចេញ​មុខ​ប្រតិកម្ម តាម​រយៈ​អ្នកនាំពាក្យខ្លួន ដោយអះអាង​ឡើងថា ប្រាក់បៀវត្សន៍​៥ខែ​ចុង​ក្រោយ ដែល​លោក​ទទួល​បាន ពី​ក្រុម​កីឡា ប៉ារីស (PSG - ក្នុងប្រទេសបារាំង) ក្នុង​ឆ្នាំ២០១៣ ត្រូវបាន​លោកប្រគល់​ជូន​ទាំងអស់ ដោយគ្មានខ្វះ​មួយ​សេន​ណា​ឡើយ ទៅឲ្យអង្គការ​មនុស្សធម៌​ជាច្រើន។

អ្នកនាំពាក្យបានអះអាងថា៖ «ដេវិដ បានគាំទ្រ​អង្គការ "Unicef" និងអង្គការ​មនុស្ស​មួយ​ចំនួន​ទៀត ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ ក្នុងនោះ មានទាំងការផ្ដល់​វិភាគទាន [...]

ពលកម្ម​កុមារ​នៅ​កម្ពុជា៖ តួ​លេខ​ពីរ ដែល​ផ្ទុយ​គ្នា​ស្រឡះ

ពលកម្ម​កុមារ​នៅ​កម្ពុជា៖ តួ​លេខ​ពីរ ដែល​ផ្ទុយ​គ្នា​ស្រឡះ

«កន្លងមក យើងរកឃើញករណីនេះ តិចតួចទេ អាចរាប់នឹងម្រាបដៃបាន អាចថាបួន ដប់ករណីប៉ុណ្ណឹង។ តែ​ករណីនេះ មិនមែនជាចេតនា នៃអ្នកប្រើប្រាស់ពលកម្មកុមារទេ ព្រោះតែការរៀបចំអត្តសញ្ញាណ ឬការប្តូរ​ឈ្មោះ​គ្នា រវាងកម្មករ ដោយសារតែគាត់ ចង់បានការងារ។» នេះជាការថ្លែងអះអាង របស់រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក អ៊ិត សំហេង ទាក់ទងនឹងតួលេខ នៃចំនួនពលកម្មកុមារ ដែលបានផ្ទុយទៅនឹងការលើកឡើង របស់សហជីព ឬអង្គការអន្តរជាតិមួយចំនួន។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ ក្រោម​ប្រធាន​បទ​«កម្ពុជា​ដើម្បីសន្តិភាព ក្នុងទំនាក់ទំនងវិជ្ជាជីវៈ» នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក អ៊ិត សំហេង បាន​ថ្លែង​ឲ្យដឹងទៀតថា ក្រសួងបានជួយរំដោះ កុមាររាប់«ម៉ឺន»នាក់ចេញពី ការកេងប្រវ័ញ្ចពលកម្មកុមារ លើ​វិស័យ​មួយចំនួនដូចជា កសិកម្ម នេសាទ និងស្រែអំបិលជាដើម។ ឯក្នុងវិស័យរោងចក្រ [...]

ដេវីដ បេកខាំ ជួយ​កុមារ​កម្ពុជា​តាម UNICEF៖ ភាព​ក្ដុក​ក្ដួល

អង្គទូតសុច្ឆន្ទៈ របស់អង្គការសហប្រជាជាតិ និងជាអតីតកីឡាករ​បាល់ទាត់ដ៏ល្បី ដេវិដ បេកខាំ (David Beck­ham) បានសម្រេចបូជា កម្លាំងកាយចិត្តរបស់ខ្លួន នៅគម្រោងថ្មីមួយ ក្នុងកិច្ចការពារកុមារ នៅក្នុង​ពិភពលោក។ គម្រោងមួយដែលអតីតកីឡាករ បានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៥នេះ មានឈ្មោះថា «7»។ គម្រោង​នេះ បេកខាំ បានកិច្ចសហការ រួមជាមួយនឹងអង្គការយូណេសេហ្វ (UNICEF) ដែលជាស្ថាប័នមួយ ជំនាញ​ក្នុង​កិច្ចគាំពារ«កុមារ» របស់អង្គការសហប្រជាជាតិ។

«ប្រាំពីរ» ព្រោះជាលេខអាវ របស់កីឡាករ ដេវិដ បេកខាំ នៅពេលកីឡាករបានទាត់ឲ្យក្រុមបាល់ទាត់ មេនឆេស្ទ័រ យូណាយធីត (Manches­ter United) របស់អង់គ្លេស។ តែ«ប្រាំពីរ» ក៏នឹងក្លាយជានិមិត្តរូបដ៏សំខាន់មួយ សម្រាប់​ផ្ដល់ក្ដីសង្ឃឹម ទៅឲ្យកុមាររាប់លាននាក់ នៅទីកន្លែងណាក៏ដោយ ដែលកីឡាកររូបនេះ មាន​បំណង​ចង់​ជួយ។



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...