ប្រតិភូសហភាពអ៊ឺរ៉ុប និងក្រសួងការបរទេសកម្ពុជា «ប៉ះទង្គិចគ្នា»
ខណៈពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត កំពុងតែប្រព្រឹតទៅចាប់តាំង ពីថ្ងៃទី២៧ខែមិថុនាមកនោះ ការប៉ះទង្គិចគ្នាមួយ បានកើតឡើង រវាងក្រសួងការបរទេសកម្ពុជា និងប្រតិភូសហភាពអ៊ឺរ៉ុប ទាក់ទងនឹងដំណើរការនៃនីតិវិធីការបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រតិភូសហភាពអ៊ឺរ៉ុប ចុះថ្ងៃទី២៦ ខែមិថុនា និងសេចក្តីថ្លែងការណ៍ប្រតិកម្ម របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៣ ពោលគឺមួយថ្ងៃក្រោយសេចក្តីថ្លែងការណ៍របស់ប្រតិភូសហភាពអ៊ឺរ៉ុប។
ទង់តំណាងឲ្យ សហភាពអ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)
សេចក្តីថ្លែងការណ៍ របស់ប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមិថុនា នេះ មានខ្លឹមសារជារួមថា៖ វាជាសារៈសំខាន់ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) [...]