អេហ្សីប៖ ក្រុមជំទាស់ បដិសេធការធ្វើប្រជាមតិ លើរដ្ឋធម្មនុញ្ញ
ប្រជាមតិ នៅតែគ្រោងធ្វើនៅថ្ងៃទី១៥ធ្នូ ខាងមុខ ក្នុងប្រទេសអេហ្សីប។ តែក្រុមប្រឆាំង នឹងប្រធានាធិបតី មហាមេដ ម៉ូរស្សី បានប្រកាសកាលពីថ្ងៃអាទិត្យទី៩វិច្ឆិកានេះ ច្រានចោលគំនិតចង់ធ្វើប្រជាមតិនេះ របស់ប្រមុខរដ្ឋរបស់ប្រទេស ហើយបានអំពាវនាវអោយធ្វើបាតុកម្មជាថ្មីទៀត។
កងទ័ពអេហ្សីប បានដាក់ពង្រាយរថក្រោះ ដើម្បីពង្រឹងសន្តិសុខ និងបំបែកក្រុមបាតុករទាំងសងខាង។
រូបថត MAHMOUD kHALED / AFP។
ការដកចេញដោយប្រធានាធិបតី នូវក្រិត្យដ៏រសើបមួយ ដែលនឹងអនុញ្ញាតិអោយលោកពង្រីកសន្ធឹងអំណាចនោះ មិនមានភាពជោគជ័យ ក្នុងការធ្វើអោយអ្នកប្រឆាំងស្ងប់ចិត្តនោះទេ។ ពួកអ្នកតវ៉ាទាំងនោះ គិតថា លោកប្រធានាធិបតីម៉ូរស្សី [...]