Posts tagged as "Luka Modric"

បាល់ទាត់​ពិភពលោក៖ ម៉ូឌ្រីក និង​អឹមបាប៉េ ជាប់​ជា​កំពូល​កីឡាករ

បាល់ទាត់​ពិភពលោក៖ ម៉ូឌ្រីក និង​អឹមបាប៉េ ជាប់​ជា​កំពូល​កីឡាករ

បន្ទាប់ពីបញ្ចប់ការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ ក្នុងយប់ថ្ងៃអាទិត្យទី១៥ ខែកក្កដា ដែលលទ្ធផលនៅទីបំផុត គឺក្រុមជម្រើសជាតិបារាំង បានប្រកួតឈ្នះលើក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ នោះ កីឡាករពីរនាក់ ត្រូវបានជាប់ជាកំពូលកីឡាករ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នេះ ក្នុងប្រទេសរ៉ូស្ស៊ី។

បើទោះជាក្រុមខ្លួន មិនឈ្នះបានពានក្ដី តែកីឡាករ លូកាស ម៉ូឌ្រីក (Luka Modrić) ខ្សែបម្រើជាតិក្រូអាត ត្រូវបានប្រកាស ឲ្យឡើងទទួល«បាល់មាស» ក្នុងនាមជាកំពូលកីឡាករ នៃព្រឹត្តិការណ៍ពិពលោក។ ខណៈកីឡាករ គីលីយ៉ាន អឹមបាប៉េ (Kylian Mbappé) ខ្សែប្រយុទ្ធបារាំងវិញ បានជាប់ជាកំពូលកីឡាករ ដែលមានវ័យក្មេងបំផុត នៃព្រឹត្តិការណ៍ពិភពលោក។ ជាមួយនឹងពានរង្វាន់ នៅក្នុងដៃ កីឡាករ អឹមបាប៉េ បានក្លាយជាកីឡាករ ដែលមានវ័យក្មេងជាងគេ [...]

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី​ឡើង​ទៅ​ជួប​បារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី​ឡើង​ទៅ​ជួប​បារាំង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ

ជាលើកទីមួយ នៅក្នុងប្រវត្តិបាល់ទាត់ នៃប្រទេសក្រូអាស៊ី ដែលមានចំនួនប្រជាជន តែ៤លាននាក់។ ផ្ទុយទៅវិញ ក្រុមបាល់ទាត់ របស់ប្រទេសអ៊ឺរ៉ុបកណ្ដាលមួយនេះ បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨។ ក្រុម ក្រូអាស៊ី នឹងជួបប្រកួត ទល់នឹងក្រុម បារាំង (មានចំនួនប្រជាជន ជិត៧០លាននាក់) បន្ទាប់ពីបានបំបាក់ ក្រុម អង់គ្លេស (មានចំនួនប្រជាជន ជិត៦០លាននាក់) នៅក្នុងការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាយប់នេះ ក្នុងកីឡដ្ឋានរដ្ឋធានី ម៉ូស្គូ។

ដំបូងឡើយ ក្រុម ក្រូអាស៊ី ត្រូវបានក្រុមតោបី អង់គ្លេស នាំមុខមួយគ្រាប់មុន (០-១) តាំងពីនាទីទី ៥ ដោយសារគ្រាប់បាល់ពិន័យមួយ ទាត់ពីចំងាយ ជាង៣០ម៉ែត្រ ទាត់ដោយខ្សែការពារអង់គ្លេស កីឡាករ «Kieran Trippier»។ គ្រាប់បាល់នោះ បានធ្វើឲ្យក្រុម ក្រូអាស៊ី ពិបាកនឹងរកឃើញ​​ព្រលឹងបាល់របស់ខ្លួន​ត្រឡប់​មកវិញ សឹងតែពេញ មួយពាក់កណ្ដាល​ម៉ោង​ដំបូង។

រហូតដល់នាទីទី ៦៨ [...]

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី យក​ឈ្នះ​លើ នីហ្សេរីយ៉ា យ៉ាង​ងាយ

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី យក​ឈ្នះ​លើ នីហ្សេរីយ៉ា យ៉ាង​ងាយ

ក្រុមជម្រើសជាតិ នីហ្សេរីយ៉ា ដែលជាក្រុមខ្លាំងមួយ របស់ទ្វីបអាហ្វ្រិក ហាក់បានចូលមកប្រកួត នៅក្នុងបាល់ទាត់ពិភពលោកលើកនេះ ដោយមិនបានត្រៀមអ្វីទាំងអស់។ បច្ចេកទេសគ្រប់គ្រងបាល់ ក៏មិនមាន សាច់បាល់ក៏មិនឃើញ ហើយប្រតិកម្មតបតរ នៅក្រោយការនាំមុខ របស់ក្រុមគូប្រជែង ក៏ដូចជាយឺតយ៉ាវជាទីបំផុត។ ផ្ទុយទៅវិញ គឺក្រុមនេះខ្លួនឯង ដែលផ្ដល់គ្រាប់បាល់ ឲ្យក្រុម ក្រូអាស៊ី ដល់ទៅពីរគ្រាប់ យ៉ាងងាយស្រួល នៅក្នុងការប្រកួត កាលពីយប់ម៉ិញ។

គ្រាប់បាល់ទីមួយ របស់ក្រុមក្រូអាស៊ី នៅនាទីទី ៣៩ ថ្វីត្បិតតែជាការប្រើក្បាលរុញបាល់ តែបាល់នេះបានទៅប៉ះជើងខ្សែការពារ របស់ក្រុម នីហ្សេរីយ៉ា កីឡាករ «Etebo» ដែលធ្វើឲ្យបាល់ ងាកទៅចូលសំណាញ់ខ្លួនឯង បែបវាហី។ រីឯគ្រាប់បាល់ទីពីរ នៅនាទីទី៧០ របស់ក្រុម ក្រូអាស៊ី ដដែល ដែលជាគ្រាប់បាល់ពិន័យ ទាត់បញ្ចូលទី ដោយកីឡាករ «Luka Modric» នោះ ក៏បានកើតឡើង ពីកំហុសរបស់ខ្សែការពារ នីហ្សេរីយ៉ា ដែរ ដែលបានទៅចាប់អោប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...