អាមេរិក៖ ផ្ទុះរោងចក្រគីមីផលិតហ្គាស នៅរដ្ឋល្វីសាន (VDO)
មនុស្សម្នាក់ត្រូវបានសម្លាប់ និង៧៣នាក់ផ្សេងទៀតរងរបួស នៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការផ្ទុះរោងចក្រគីមីមួយ នៅរដ្ឋល្វីសាន (Louisiane)។ នេះជាការឲ្យដឹង របស់អាជ្ញាធរប្រចាំតំបន់។
ផ្សែងហុយខ្មួលខ្មាញ់ នៅពីលើរោងចក្រក្រុមហ៊ុន ឌឺវៀលៀម។ (រូបថត RYAN MEADOR, AP)
នាយនគរបាលប្រចាំរដ្ឋល្វីសាន លោកស័ក្ដិប្រាំ ដួង កេន (Doug Cain) បាននិយាយថា អ្នកជំនាញខាងជាតិផ្ទុះ ដែលបានទៅពិនិត្យអង្កេតក្នុងរោងចក្រនេះ នៅក្រោយការផ្ទុះបានរកឃើញ សាកសពមួយ នៅក្នុងសភាពជាបំណែកៗ។
នៅពេលផ្ទុះនោះ ក្នុងរោងចក្រមានបុគ្គលិកធ្វើការប្រមាណជា ៦០០នាក់។ មនុស្សប្រមាណជា ៣០០នាក់ ត្រូវបានជម្លៀសចេញ ខណៈដែលមនុស្ស៧៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។
[...]