អាមេរិក៖ ផ្ទុះ​រោង​ចក្រ​គីមី​ផលិត​ហ្គាស នៅ​រដ្ឋ​ល្វីសាន (VDO)

មនុស្សម្នាក់ត្រូវបានសម្លាប់ និង៧៣នាក់ផ្សេងទៀតរងរបួស នៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការផ្ទុះរោងចក្រគីមីមួយ នៅរដ្ឋល្វីសាន។ នេះជាការឲ្យដឹង របស់អាជ្ញាធរប្រចាំតំបន់។ នាយនគរបាលប្រចាំរដ្ឋល្វីសាន លោកស័ក្ដិប្រាំ ដួង កេន (Doug Cain) បាននិយាយថា អ្នកជំនាញខាងជាតិផ្ទុះ ដែលបានទៅពិនិត្យអង្កេតក្នុងរោងចក្រនេះ នៅក្រោយការផ្ទុះបានរកឃើញ សាកសពមួយ នៅក្នុងសភាពជាបំណែកៗ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សម្នាក់ត្រូវបានសម្លាប់ និង៧៣នាក់ផ្សេងទៀតរងរបួស នៅថ្ងៃព្រហស្បត្តិ៍នេះ ក្នុងការផ្ទុះរោងចក្រគីមីមួយ នៅរដ្ឋ​ល្វីសាន (Louisiane)។ នេះជាការឲ្យដឹង របស់អាជ្ញាធរប្រចាំតំបន់។


ផ្សែងហុយខ្មួលខ្មាញ់ នៅពីលើរោងចក្រក្រុមហ៊ុន ឌឺវៀលៀម។ (រូបថត RYAN MEADOR, AP)

នាយនគរបាលប្រចាំរដ្ឋល្វីសាន លោកស័ក្ដិប្រាំ ដួង កេន (Doug Cain) បាននិយាយថា អ្នកជំនាញខាងជាតិផ្ទុះ ដែលបាន​ទៅពិនិត្យអង្កេតក្នុងរោងចក្រនេះ នៅក្រោយការផ្ទុះបានរកឃើញ សាកសពមួយ នៅក្នុងសភាពជាបំណែកៗ។

នៅពេលផ្ទុះនោះ ក្នុងរោងចក្រមានបុគ្គលិកធ្វើការប្រមាណជា ៦០០នាក់។ មនុស្សប្រមាណជា ៣០០នាក់ ត្រូវបាន​ជម្លៀស​ចេញ ខណៈដែលមនុស្ស៧៣នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់។

ការផ្ទុះនោះបានកើតឡើង នៅម៉ោងប្រមាណជា ៨និង៣៧នាទីព្រឹក នៅទីក្រុងហ្សៃម៉ារ (Geismar) ផ្នែកអាគ្នេយ៍​នៃទីក្រុង​បាតុង រូជ៍ (Bâton Rouge) និងមានចម្ងាយច្រើនរយគីឡូម៉ែត្រពីទីក្រុង ញ៉ូអ័ឡេន (New Orleans)។ មូលហេតុនៃការផ្ទុះ នៅ​មិនទាន់អាចដឹងបាននៅឡើយ ក្នុងពេលនេះ។ ហើយអគ្គិភ័យដែលបានឆាបឆេះឡើង ក៏ត្រូវបានពន្លត់បានជាស្ថាពរ​ដែរ នៅមុនថ្ងៃត្រង់។

អ្នកនាំពាក្យនៃនាយកដ្ឋានបរិស្ថាន ប្រចាំតំបន់ បានឲ្យដឹងថា ការពិសោធន៍ស្រាវជ្រាវ បានធ្វើឲ្យគេដឹង ពីកម្រិតនៃ​ផលិផលមានជាតិគីមី នៅក្នុងអាកាស ថានឹងមិនមានផលរមាស់ដល់សុខភាពរបស់អ្នករស់នៅជុំវិញនោះឡើយ។

ប៉ុន្តែអ្នករស់នៅជុំវិញ នៅតែត្រូវបានសុំឲ្យនៅក្នុងផ្ទះ ហើយបិទទ្វាបង្អួច ដើម្បីបង្កាគ្រោះថ្នាក់ណាមួយ។

រោងចក្រនេះ កម្មសិទ្ធរបស់ក្រុមហ៊ុន ឌឺវៀលាម ខំផានី (The Williams Companies) ផលិតជាតិ អេតេន ចំនួន៥៩០លាន​គីឡូក្រាម និងជាតិប្រូផេន ចំនួន៤១លានគីឡូក្រាមក្នុងមួយឆ្នាំ។  សារជាតិទាំងនេះ សុទ្ធសឹងជាផលិតផល«ហ្គាស» ដែល​អាច​ឆាបឆេះបាន​យ៉ាង​ខ្លាំងជាទីបំផុត ហើយគេច្រើនប្រើវា នៅក្នុងឧស្សាហកម្មចម្រាញ់ប្រេង៕

សូមទស្សនាវីដេអូ ពីការឆេះរោងចក្រនេះដូចខាងក្រោម៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...