អគ្គីភ័យ​រោងចក្រ​ចិន៖ ស្លាប់​ម្នាក់ របួស​បី​នាក់ ឆេះ​អាគារ​អស់​ពីរ​ខ្នង

ភ្លើងឆេះរោងចក្រចិនមួយកន្លែងឈ្មោះ ឆឹង ស៊ីង បានបំផ្លាញ អាគាររោងចក្រអស់ពីរខ្នង និងផលិតផលរោងចក្រ​បង្កឲ្យមានការខាតបង់ជាច្រើន។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៨ ខែកក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 28, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លើងឆេះរោងចក្រចិនមួយកន្លែងឈ្មោះ ឆឹង ស៊ីង បានបំផ្លាញ អាគាររោងចក្រអស់ពីរខ្នង និងផលិតផលរោងចក្រ​បង្កឲ្យមានការខាតបង់ជាច្រើន។


អគ្គិភ័យឆេះរោងចក្រចិន ស្លាប់ម្នាក់ និងរបួសបីនាក់។ (រូបថត ហ្វេសប៊ុក)

អគ្គិភ័យ - ព្រឹត្តការណ៍នេះបានធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងរបួសបីនាក់ ដែលសុទ្ធសឹងជាជនជាតិចិន គេងស្នាក់​នៅ​ក្នុងរោងចក្រនេះ។ ជនជាតិចិនដែលស្លាប់ ឈ្មោះ យ៉ាង ឈីគង់ ភេទស្រី ជាបុគ្គលិក និងគេងស្នាក់នៅ​ក្នុងរោងចក្រ​ផ្ទាល់តែម្តង។ រីឯអ្នករបួសបីនាក់ទៀត ត្រូវបានគេបញ្ជូនទៅសង្រ្គោះមន្ទីពេទ្យជាបន្ទាន់ ដោយរថយន្តសង្គ្រោះរបស់ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ។

ព្រឹត្តការណ៍ភ្លើងឆេះរោងចក្រនេះ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខ័ណ្ឌពោធ៍ សែន ជ័យរាជធានីភ្នំពេញ កាល​ពីព្រឹក​ព្រហាម ថ្ងៃទី ២៨ ខែកក្កដានេះ។ រោងចក្រនេះមានអាគារពីរជាប់គ្នា ដែលជាអាគារដេរសំលៀកបំពាក់​របស់​ក្រុមហ៊ុនចិន។ អាគារមួយត្រូវបានភ្លើង ឆេះអស់គ្មានសល់ និងមួយទៀតឆេះអស់ ៧០%។

បើតាមការបញ្ជាក់របស់ ចៅសង្កាត់រងទី១ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ បាននិយាយ ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ រហូតមកដល់ម៉ោង ១: ០០ រសៀល នេះថា សមត្ថកិច្ចនៅមិនទាន់រកឃើញ ពីមូលហេតុដែល​បណ្តាលឲ្យមានអគ្គីភ័យនេះកើតឡើងនៅឡើយ។

រីឯសន្តិសុខដែលយាមនៅក្នុងរោងចក្រ ឆំាង ស៊ីង ផ្ទាល់តែម្តង បានប្រាប់ទៅអាជ្ញាធរថា អគ្គីភ័យនេះបានឆាបឆេះ តាំងពីម៉ោង ២:០០ ព្រឹកព្រហាមមកម្លេះ ប៉ុន្តែកន្លះម៉ោងក្រោយមក ទើបអាចទាក់ទងទៅអាជ្ញាធរ និងក្រុមហ៊ុន ប្រាប់ឲ្យបានដឹងរឿងនេះ។ ទំរាំតែរម្ចាស់ក្រុមហ៊ុន និងអាជ្ញាធរ បានដឹងពីបញ្ហានេះភ្លើងគឺបានឆេះឆាបឆួល ខ្លាំង ទៅហើយ។

ចៅសង្កាត់រងទី១ សង្កាត់ចោមចៅបានបញ្ជាក់ទៀតថា ឡានទឹកដែលទៅពន្លត់ នៅរោងចក្រនោះ គឺមានចំនួនដល់​ទៅ ១១ គ្រឿង និងមានរថយន្តពេទ្យ ទៅទទួលអ្នករបួសផងដែរ។ ប៉ុន្តែជាអកុសល មិនអាចជួយស្ត្រីជនជាតិ​ចិន​នោះ​បាន។

បើតាមសម្តីរបស់ កញ្ញា ស៊ុន សុផារី បុគ្គលិកគណនេយ្យរោងចក្រដែលធ្វើការនៅជិត រោចក្រ ឆាំង ស៊ីង នេះបាន​បញ្ជាក់ថា កញ្ញាបានទៅដល់កន្លែងកើតហេតុនេះ តាំងពីម៉ោង ៩:០០ ប៉ុន្តែភ្លើងនៅមិនទាន់រលត់អស់នៅឡើយ។ កញ្ញាបានបន្តទៀតថា រោងចក្រដែលនៅជិននោះ មិនបើកទ្វាឲ្យកម្មករចូលធ្វើការទេ រួមទាំងរោងចក្រដែលកញ្ញាធ្វើ​ការផង​ដែរ ព្រោះខ្លាចភ្លើងរាលដាលដល់រោចក្ររបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...