ការ​ចរចា​របស់​កម្មករ និង​ថៅកែ​រោង​ចក្រ​អូសេអង់ មិន​មាន​លទ្ធផល

ក្រោយពីបញ្ចប់កិច្ចចរចាពហុភាគី របស់កម្មកររោងចក្រអូសេអង់ហ្គាមិន ទាមទារប្រាក់ព្យួរការងារ១០០% នៅថ្ងៃនេះ មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា បានអះអាងថា នៅទាន់មិនទទួលបានលទ្ធផលអ្វីនោះទេ និងបន្តចរចា​នៅ​ព្រឹកស្អែកទៀត។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីបញ្ចប់កិច្ចចរចាពហុភាគី របស់កម្មកររោងចក្រអូសេអង់ហ្គាមិន ទាមទារប្រាក់ព្យួរការងារ១០០% នៅថ្ងៃនេះ មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា បានអះអាងថា នៅទាន់មិនទទួលបានលទ្ធផលអ្វីនោះទេ និងបន្តចរចា​នៅ​ព្រឹកស្អែកទៀត។


យីហោរោងចក្រ អូសេអង់ហ្គាមិន នៅនឹងរបងទ្វារោងចក្រ។ (រូបថត MONOROOM.info/ S. Tith)

វិបត្តិកាងារ - លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យទស្សនាវដ្ដី មនោរម្យ.អាំងហ្វូដឹង នៅ​ម៉ោង៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣នេះថា ការចរចាគ្នារវាង ភាគីរោងចក្រអូសេអង់ហ្គាមិន ភាគីសហជីព​កម្មករ និងគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មរបស់ក្រសួងការងារនៅថ្ងៃនេះ គឺមិនទទួលបាន​លទ្ធផល​អ្វីទាំងអស់។ ការមិនទទួលបានលទ្ធផល ដោយសារតែខាងរោងចក្រសុំពេលក្នុងការពិចារណាសិន និងបន្តការ​ចរចាគ្នានៅថ្ងៃស្អែកបន្តទៀត នៅវេលាម៉ោង៩ព្រឹក។

លោកបន្តថា ក្នុងពេលពិភាក្សាគ្នាកាលពីព្រឹកមិញនេះ ភាគីនិយោជិតបានដាក់សំណើរ នៅលើតុចរចា​នូវប្រាក់​ខែ​៥០% បូករួមទាំងប្រាក់បន្ទាប់បន្សំ បន្ទាប់ពីក្រុមហ៊ុនមិនមានលទ្ធភាពផ្តល់បាន១០០% ។ លោកថា បើមើលទៅតាម​ច្បាប់ គឺភាគីខាងក្រុមហ៊ុនខុសហើយ តែក្រសួងមិនបានអនុវត្តសិទ្ធរបស់ខ្លួន ឱ្យនិយោជកគោរពច្បាប់នោះទេ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងឃើញថា ការពិភាក្សាមួយ ពិភាក្សាពីរ ជាការយកលេសមួយ​នៅក្នុង​ស្រុក​ខ្មែរ បើយើងប្រើដាវអាជ្ញាសឹកជាស្ថាប័នរដ្ឋ ដើម្បីគ្រប់គ្រងរោងចក្រទាំងអស់នៅក្នុងប្រទេសរបស់ខ្លួន យើងឃើញ​ថា​រោងចក្រខុសច្បាប់ អញ្ចឹងគាត់មានសិទ្ធិពេញលេញ ក្នុងការដាក់សម្ពាធនិយោជកហ្នឹងឱ្យគោរពច្បាប់។ (..) ករណី​រោងចក្រអូសេអង់នេះ ឃើញតែចចារទៅចរចាមក។»

ទោះជាយ៉ាងណា លោករំពឹងថាស្អែកនេះនឹងមានលទ្ធផល ទោះបីជាកម្មករមិនទទួល​បាន ដូចអ្វីដូចដែលខ្លួនចង់​បាន​ក៏​ដោយ ។ លោកបន្ថែមថា៖ «តែដោយយើងយល់ពីហេតុផលមួយ ថាក្នុងរយៈពេល២ និង៣ខែនេះ គាត់មាន​បញ្ហា​ច្រើន​​ យើងរំពឹងថា យើងបង្ហាញភាពស្មោះត្រង់ទាំងអស់គ្នា ថាតើក្រុមហ៊ុនគាត់មានលទ្ធភាពប៉ុន្មាន ហើយ​កម្មករ​គាត់មាន​លទ្ធភាពទទួលបានប៉ុន្មាន»។

សូមបញ្ជាក់ថា នេះជាលើកទីបីហើយ ដែលការចរចាគ្នារវាងកម្មករ និងថៅកែរោងចក្រអូសេអង់ហ្គាមិន ទទួល​បរាជ័យ ដោយភាគីទាំងសងខាង មិនយល់ព្រមជាមួយលក្ខខណ្ឌ ដែលភាគីម្ខាងទៀតដាក់ឱ្យ។

គួរម្លឹកថា នៅម៉ោង៨ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៤នេះ កម្មកររោងចក្រអូសេអង់ប្រមាណជិត១០០០នាក់ បាន​នាំគ្នាហែក្បួនពីរោងចក្ររបស់ពួកគេ នៅដែលស្ថិតនៅភូមិព្រៃទា ខណ្ឌពោធិសែនជ័យ ឆ្ពោះទៅកាន់ក្រសួងការងារ។ ប៉ុន្តែក្បួននោះ ត្រូវបានអាជ្ញាធរ និងក្រុមសន្តិសុខខណ្ឌ រារាំងត្រង់ផ្លូវបំបែកក្បែររោងចក្រ និងប្រាប់ឲ្យកម្មករ​ត្រឡប់​ទៅកាន់រោងចក្រវិញ ដើម្បីរងចាំកិច្ចចរចារកដំណោះស្រាយ ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...