Posts tagged as "Hong Lim"

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់

ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី​ស្វាគមន៍ ហ៊ុន សែន ទាំង​ក្ដៅ​និង​ត្រជាក់

យ៉ាងណា សម្រាប់ថ្ងៃទីមួយ នៃដំណើរទស្សនកិច្ច ក្នុងក្រុងស៊ីដនី (ប្រទេសអូស្ត្រាលី) របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ចំនួនអ្នកគាំទ្រលោក ដែលរងការចោទថា បានទទួលការចាត់តាំង ឲ្យមកឈរស្វាគមន៍លោកនោះ មានចំនួនច្រើនជាង ក្រុមអ្នកមិនសប្បាយចិត្តនឹងលោក។ ប៉ុន្តែក្រុមអ្នកមិនសប្បាយចិត្ត ដែលបានចូលរួមធ្វើបាតុកម្ម បានអះអាងថា ការជួបជុំគ្នានៅថ្ងៃនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ខណៈការជួបជុំដ៏ធំសម្បើម នឹងត្រូវរៀបចំធ្វើ នៅថ្ងៃស្អែក ថ្ងៃសៅរ៍ទី១៧ ខែមីនានេះ។

ការជួបជុំ ធ្វើបាតុកម្ម របស់ពលរដ្ឋខ្មែរ-អូស្ត្រាលីនោះ ដឹកនាំដោយលោក ហុង លីម សមាជិកព្រឹទ្ធិសភា ប្រចាំនៅរដ្ឋវ៉ិកតូរីយ៉ា។ ពួកគេមានកាន់បដា និងស្រែកឡើងថា «រដ្ឋាភិបាលបានសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា» «កម្ពុជាត្រូវការសង្គ្រោះពីអន្ដរជាតិ» «បញ្ឈប់ការគំរាមកំហែងលើ​អង្គការសង្គមស៊ីវិល» និង «ដោះលែងលោក កឹម សុខា» និង «ឲ្យគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោត»។

[...]

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ក្រសួង​ការ​បរទេស​ចាត់ ហុង លឹម ​ទៅ​ក្នុង​បញ្ជី​ខ្មៅ

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ក្រសួង​ការ​បរទេស​ចាត់ ហុង លឹម ​ទៅ​ក្នុង​បញ្ជី​ខ្មៅ

សេចក្ដីប្រកាសមួយ របស់អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១០ ខែ​សីហា ឆ្នាំ២០១៦ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះ បានសរសេរថ្កោល​ទោស ការលើកឡើងរបស់លោក លឹម មុយហុង (ដែលគេស្គាល់មកដល់ពេលនេះ ឈ្មោះ ហុង លឹម) សមាជិក​សភា​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរមួយរូប ដែលបានប្រៀបធៀបរបបដឹកនាំ នៅកម្ពុជា ថាមាន​លក្ខណៈ​ដូច​«តិរច្ឆាន»។ សេចក្ដីប្រកាសនោះ ក៏បានអះអាងដែរ ពីការសម្រេចរបស់ក្រសួងការបរទេស ក្នុងការ​ចាត់​លោក លឹម មុយហុង ទៅ​ក្នុង​បញ្ជី​នៃ«ជនដែលមិនត្រូវបានស្វាគមន៍» របស់កម្ពុជា។

ការសម្រេចរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងមួយសប្ដាហ៍ ក្រោយការថ្លែងរបស់លោក លឹម មុយហុង នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ទាក់ទងនឹងឃាតកម្មបាញ់ប្រហារ លើកអ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម លោក កែម ឡី កាលពីមួយខែមុន។ លោក លីម មុយហុង បាន​ថ្លែង​នៅ​ក្នុងកិច្ចសម្ភាសនោះថា៖ [...]

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ហុង លឹម ថា​របប​សព្វថ្ងៃ គ្មាន​តម្លៃ​ឲ្យ​លោក​សុំទោស

របប​តិរច្ឆាន​នៅ​កម្ពុជា៖ ហុង លឹម ថា​របប​សព្វថ្ងៃ គ្មាន​តម្លៃ​ឲ្យ​លោក​សុំទោស

«សព្វថ្ងៃ គាត់ចង់ធ្វើអ្វី តាមតែអំបែងក្បាលរបស់គាត់ទេតើ។ គាត់ចង់ធ្វើយ៉ាងម៉េច ថាទៅតាម​តែចិត្ត​គាត់​ទេ​តើ។» នេះជាប្រតិកម្មខ្លាំងៗ របស់លោកតំណាងរាស្ត្រអូស្ត្រាលី លឹម មុយហុង (ដែលគេស្គាល់មកដល់​ថ្ងៃ​នេះ ថាជាលោក ហុង លីម) តបទៅនឹងការទាមទាររបស់មន្ត្រីរដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល ឲ្យ​រូប​លោក លឹម មុយហុង ធ្វើការសុំទោស ពីការលើកឡើងរបស់លោក ដែលបានហៅ​របបដឹកនាំ ឬរបបនយោបាយ នៅ​កម្ពុជា​សព្វ​ថ្ងៃ មានលក្ខណៈដូចតិរច្ឆាន។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអូស្ត្រាលី ក្នុងថ្ងៃទី១០ ខែសីហានេះ លោក លឹម មុយហុង បានថ្លែង​វាយ​ប្រហារ​យ៉ាងចាស់ដៃ តបនឹងការទាមទារនោះវិញថា៖ «វាអត់មានសេចក្ដីថ្លៃថ្នូរ អត់មានកន្លែងណា ដែលគួរ​ឲ្យ​គេ​គោរព។ ម្លោះហើយ មកចង់ទាមទារ (ឲ្យសុំទោស) ស្អី។ មានលក្ខណៈណា ដែលអាចមកទាមទារ (នោះ)?»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ យុទ្ធនាការទាមទារ​ឲ្យមាន​ការសុំទោស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...