កិច្ចសន្យាហង្សមាស-ម៉ៅ ហាជី ចងបេក្ខជនដល់ចុងឆ្នាំ២០១៦
រឿងរ៉ាវរបស់អតីតបេក្ខជន ម៉ៅ ហាជី របស់កម្មវិធី ខេមបូឌៀន អាយឌ័ល បានផ្ទុះឈានដល់ដំណាក់កាល ប្ដឹងផ្ដល់គ្នា នៅសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងទូរទស្សន៍ ហង្សមាស ដែលជាផលិតករផលិតកម្មវិធី។ ទូរទស្សន៍ បានចោទតារាចម្រៀង«ហៀប»នឹងរះ ម៉ៅ ហាជី រូបនេះ ថាបានក្បត់ និងរំលោភលើកិច្ចសន្យា ដោយលួចទៅចុះកិច្ចសន្យា ជាមួយផលិតកម្មផ្សេង ខណៈកិច្ចសន្យាជាមួយ ហង្សមាស កំពុងនៅជាធរមាននៅឡើយ។
ហង្សមាស ថែមទាំងបានបញ្ជាក់ឲ្យដឹង តាមរយៈអគ្គនាយករងស្ថានីយទូរទស្សន៍ លោក មាស រិទ្ធី ថាអតីតបេក្ខជនរបស់ខ្លួន បានមើលស្រាលចំពោះ មន្ត្រីនៅក្នុងហង្សមាសទាំងអស់ ដោយបញ្ជាក់ថា ហង្សមាស បានស្នើឲ្យ ម៉ៅ ហាជី មកជួបដើម្បីជជែកសម្រុះសម្រួលគ្នា តែអតីតបេក្ខជនបែរជាណាត់ហើយ មិនមក និងថែមទាំងបិទទូរស័ព្ទ ហៅមិនលើកនោះថែមទៀត។
នៅចំពោះការចោទរបស់ទូរទស្សន៍ ហង្សមាសខាងលើ លោក ម៉ៅ ហាជី បានចេញមកបកស្រាយថា លោកមិនមានជំពាក់វ៉ាក់វិនអ្វី [...]