កិច្ច​សន្យា​ហង្សមាស​-ម៉ៅ ហាជី ចង​បេក្ខជន​ដល់​ចុង​ឆ្នាំ​២០១៦

ដើម្បីបេក្ខជន បានស្ថិតក្នុងបញ្ជី ជនទាំង១២នាក់ នៃវគ្គ Live Show ដែលជាវគ្គជម្រុះសម្រាំង ឈាន​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​កម្មវិធី ខេមបូឌៀន អាយឌ័ល (Cambodian Idol) តើបេក្ខជនបានស្ម័គ្រចិត្ត ផ្តិតមេដៃ​ទទួល​យក​លក្ខខណ្ឌ​អ្វី​ខ្លះ? សូម​អាន​កិច្ច​សន្យា ដែលទំនងជាធ្វើឡើង រវាងភាគីពីរ គឺទូរទស្សន៍ហង្សមាស និង​អតីត​បេក្ខជន ម៉ៅ ហាជី ដូច​ខាង​ក្រោម។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 03, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវរបស់អតីតបេក្ខជន ម៉ៅ ហាជី របស់កម្មវិធី ខេមបូឌៀន អាយឌ័ល បានផ្ទុះឈានដល់ដំណាក់កាល ប្ដឹងផ្ដល់គ្នា នៅសាលាដំបូងរាជធានីភ្នំពេញ ជាមួយនឹងទូរទស្សន៍ ហង្សមាស ដែលជាផលិតករផលិតកម្មវិធី។ ទូរទស្សន៍ បានចោទតារាចម្រៀង«ហៀប»នឹងរះ ម៉ៅ ហាជី រូបនេះ ថាបានក្បត់ និងរំលោភលើកិច្ចសន្យា ដោយ​លួច​ទៅចុះកិច្ចសន្យា ជាមួយផលិតកម្មផ្សេង ខណៈកិច្ចសន្យាជាមួយ ហង្សមាស កំពុងនៅ​ជាធរមាន​នៅ​ឡើយ។

ហង្សមាស ថែមទាំងបានបញ្ជាក់ឲ្យដឹង តាមរយៈអគ្គនាយករងស្ថានីយទូរទស្សន៍ លោក មាស រិទ្ធី ថាអតីត​បេក្ខជន​របស់ខ្លួន បានមើលស្រាលចំពោះ មន្ត្រីនៅក្នុងហង្សមាសទាំងអស់ ដោយបញ្ជាក់ថា ហង្សមាស បាន​ស្នើ​ឲ្យ ម៉ៅ ហាជី មកជួបដើម្បីជជែកសម្រុះសម្រួលគ្នា តែអតីតបេក្ខជនបែរជាណាត់ហើយ មិនមក និង​ថែម​ទាំង​បិទ​ទូរស័ព្ទ ហៅមិនលើកនោះថែមទៀត។

នៅចំពោះការចោទរបស់ទូរទស្សន៍ ហង្សមាសខាងលើ លោក ម៉ៅ ហាជី បានចេញមកបកស្រាយថា លោក​មិនមានជំពាក់វ៉ាក់វិនអ្វី ដែលជាមួយទូរទស្សន៍ហង្សមាសទៀតទេ។ ឆ្លើយតបក្នុងកិច្ចសម្ភាសមួយ ជាមួយ​សារព័ត៌មាន​ក្នុងស្រុក អតីតបេក្ខជនបានអះអាងថា៖ «​ខ្ញុំបាន​គោរព​លក្ខខណ្ឌ ខេមបូឌៀន អាយឌ័ល ហើយ ​គឺ​ប្រឡង​បាន​ចប់​កម្ម​វិធី​»។

តើការថ្លែងរបស់បេក្ខជន និងទូរទស្សន៍ មានអំណះអំណាង ទៅលើអ្វីខ្លះ? សូមចូលទៅអានកិច្ចសន្យា​ទាំង​ស្រុង ដែលទំនង​ជា​ធ្វើឡើង រវាងទូរទស្សន៍ ហង្សមាស និងលោក ម៉ៅ ហាជី ហើយដែលត្រូវបានបង្ហោះ ពាស​ពេញបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ។ សូមជម្រាបដែរថា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអះអាង​ពី​ច្បាប់​ដើម នៃឯកសារកិច្ចសន្យាខាងក្រោម ថាមានភាពពិតប្រាកដ ឬយ៉ាងណានោះទេ។ តែបើតាមការធ្វើ​អត្ថាធិប្បាយ កាលពេលកន្លងមក របស់លោក មាស រិទ្ធី ទាក់ទងនឹងកិច្ចសន្យានេះ បានបង្ហាញថា ឯកសារ​ខាង​ក្រោម និងកិច្ចសន្យាដែលលោកបានអាន មានឃ្លាឃ្លោងទម្រង់ដូចគ្នា។

សូមបញ្ជាក់បន្ថែមថា ពាក្យ«កិច្ចសន្យា»បីម៉ាត់ មានន័យថា ជា«ចំណង»ដែលចងភាគីហត្ថលេខី ទាំង​សង​ខាង ឲ្យគោរពនូវអ្វីដែលភាគីទាំងនេះ បានព្រមព្រៀងគ្នា សម្រាប់ជាផលប្រយោជន៍ ឬជាហនិភ័យ ដល់​ភាគី​រៀងៗខ្លួន។ កិច្ចសន្យាអាចត្រូវបានធ្វើឡើង ច្រើនប្រភេទ ក្នុងនោះ មានកិច្ចសន្យាពាក្យសំដី កិច្ចសន្យា​សតិ​សម្បជញ្ញៈ ឬកិច្ចសន្យាសរសេរ។ កិច្ចសន្យាពាក្យសម្ដី និងកិច្ចសន្យាសតិសម្បជញ្ញៈ អាចគ្មានតម្លៃ នៅចំពោះ​ការ​តតាំង​គ្នា តាមផ្លូវតុលាការ។ តែសម្រាប់កិច្ចសន្យាសរសេរ ដូចយ៉ាងកិច្ចសន្យាផលិតកម្ម - ជួលផ្ទះ - ខ្ចី​ប្រាក់ ឬកិច្ចសន្យាផ្ទេរអចលនវត្ថុជាដើម សុទ្ធតែមានតម្លៃ អាចយកមកតតាំងគ្នា នៅចំពោះមុខចៅក្រម​ឲ្យ​កាត់​សេចក្ដី​បាន។

-------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...