សុខ ប៊ុន អះអាង​ជា​ថ្មី ថា​នឹង​​ចូល​​ខ្លួន​មក​តុលាការ

បន្ទាប់ពីប្រកាសសុំទោស ក្នុងលិខិតទីមួយ លោក សុខ ប៊ុន បានអះអាងទៀតថា លោកនឹងវិលមកប្រឈម នឹង​បណ្ដឹង​ជន​រង​គ្រោះ នៅ​ក្នុង​ប្រព័ន្ធ​​យុត្តិធម៌​​កម្ពុជា នៅក្នុងលិខិត«ចំហរ» ចេញផ្សាយជាលើកទីពីរ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 15, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងថ្ងៃតែមួយ លោក សុខ ប៊ុន ដែលសង្ស័យថា ជាជនដៃដល់ ប្រើហិង្សាទៅលើអតីតពិធីការិនីទូរទស្សន៍ បាន​ចេញលិខិតដល់ទៅពីរ។ លិខិតទីមួយ ចេញផ្សាយ នៅពេលព្រឹក តែនៅពេលយប់ឡើង បុរសអ្នកមាន​ប្រាក់​រូប​នេះ បានចេញលិខិតមួយទៀត។

នៅក្នុងលិខិតទីពីរ ដែលមានសរសេរថា ជាលិខិតចំហរនោះ លោក សុខ ប៊ុន បានអះអាងថា ខ្លួននឹងចូលមក​បកស្រាយ រាល់បញ្ហា ដែល«បង្ក»ឲ្យមានហិង្សានោះ នៅចំពោះមុខតុលាការ។ លោកបានបញ្ជាក់ ក្នុងលិខិត​ចំហរនោះ យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហា ដែលត្រូវដោះស្រាយ ចំពោះមុខតុលាការ ឬអាជ្ញាធរសាធារណៈ ខ្ញុំ​នឹងចូលខ្លួនមកទទួលខុសត្រូវ ក្នុងការស្វែងរកការពិត និងយុត្តិធម៌ ជូនដល់ភាគីពាក់ព័ន្ធទាំងអស់ ទៅតាម​និតិវិធី​របស់តុលាការ»។

លិខិតទីពីររបស់លោក សុខ ប៊ុន នេះ បានធ្វើឡើង ក្រោយការប្រកាស ស្វែងរកចាប់ខ្លួន និង​នាំខ្លួន លោក សុខ ប៊ុន ឲ្យខាងតែបាន ដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរសៀល​ថ្ងៃតែមួយ ដើម្បីយុត្តិធម៌សង្គម។ ប៉ុន្តែលោក សុខ ប៊ុន ហាក់បានទម្លាក់កំហុស ទៅលើបញ្ហាសន្តិសុខ ដែលអាជ្ញាធរគប្បីផ្ដល់ជូនទៅឲ្យ​លោក ទៅវិញ។ បុរសអ្នកមានប្រាក់ បាន​សរសេរទៀតថា នឹងចូលខ្លួន «នៅក្នុងល័ក្ខខ័ណ្ឌ (នៃ) សន្តិសុខ​ផ្ទាល់​ខ្លួន របស់ខ្ញុំបាទ ត្រូវ​បានធានាទៅតាម​ផ្លូវ​ច្បាប់»៕

» សូមអានខ្លឹមសារទាំងស្រុង នៃលិខិត ដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...