អ្នក​ច្បាប់៖ ពង្រាង​ច្បាប់​ឯករាជ្យភាព​តុលាការ​ថ្មី ឲ្យ​អំណាច​រដ្ឋាភិបាល

សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ដែលធានាឯករាជ្យភាពដល់ស្ថាប័នតុលាការកម្ពុជា នឹងចូលទៅដល់ដៃ​គណៈ​រដ្ឋមន្រ្តី​នៅដើមសប្តាហ៍ក្រោយនេះ មុននឹងបញ្ជូនបន្តទៅកាន់រដ្ឋសភា ស្របតាមនីតិវិធីនៃការបង្កើតច្បាប់ តែសេចក្តី​ព្រាង​ច្បាប់ទាំងនេះ ត្រូវបានអ្នកច្បាប់ឯករាជ្យរិះគន់ថា មិនអាចធានាឯករាជ្យដល់ស្ថាប័នតុលាការទាំងស្រុងបានទេ ព្រោះ​ច្បាប់នេះបានផ្តល់អំណាចច្រើនដល់អ្នកនយោបាយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: March 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ដែលធានាឯករាជ្យភាពដល់ស្ថាប័នតុលាការកម្ពុជា នឹងចូលទៅដល់ដៃ​គណៈ​រដ្ឋមន្រ្តី​នៅដើមសប្តាហ៍ក្រោយនេះ មុននឹងបញ្ជូនបន្តទៅកាន់រដ្ឋសភា ស្របតាមនីតិវិធីនៃការបង្កើតច្បាប់ តែសេចក្តី​ព្រាង​ច្បាប់ទាំងនេះ ត្រូវបានអ្នកច្បាប់ឯករាជ្យរិះគន់ថា មិនអាចធានាឯករាជ្យដល់ស្ថាប័នតុលាការទាំងស្រុងបានទេ ព្រោះ​ច្បាប់នេះបានផ្តល់អំណាចច្រើនដល់អ្នកនយោបាយ។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? (រូបថត Reuters/ Stéphane Mahé)

ប្រព័ន្ធច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាអ្នកវិភាគ​នយោបាយ​កម្ពុជា​ឯករាជ្យផងនោះ បានអត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២១ មីនា នេះថា សេចក្តីព្រាង​ច្បាប់​ទាំងនោះ មិនមានចំណុចណាមួយដែលអាចធានាដល់ឯករាជ្យភាពរបស់តុលាការនោះទេ តែវាមានចំណុច​គួរឲ្យ​ព្រួយបារម្ភច្រើនជាងមុនទៀត។

គួរកត់សម្គាល់ថា តាមគម្រោងសេចក្តីព្រាងច្បាប់៣ គឺ ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា ច្បាប់​ស្តីពី​ការ​រៀបចំ និងការប្រព្រឹត្តទៅរបស់អង្គតុលាការ និងអយ្យការ និងច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងត្រូវបញ្ជូន​ទៅដល់គណៈរដ្ឋមន្រ្តី ដើម្បីត្រួតពិនិត្យនៅដើមសប្តាហ៍ក្រោយនេះ។

នាយក ខុទ្ទកាល័យ រដ្ឋមន្ត្រីក្រសួង យុត្តិធម៌ លោក សម ប្រជាមានិត បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា​សេចក្តីព្រាងច្បាប់ទាំង៣នេះ ត្រូវបានធ្វើឡើងដោយក្រុមបច្ចេកទេសច្បាប់ របស់ក្រសួងយុត្តិធម៌ និងសហការជា​មួយ​ក្រសួងផ្សេងទៀត សរុប៣១ស្ថាប័ន ហើយច្បាប់ទាំងនេះនឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី នៅដើមសប្តាហ៍ក្រោយ ក្រោយពីការត្រួតពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ពីភាគីពាក់ព័ន្ធ។ លោក សម ប្រជាមានិត បញ្ជាក់ថា៖ «ទាក់​ទង​ករណីនេះ គឺជារឿងបច្ចេកទេសរបស់ក្រុមការងារតាក់តែងច្បាប់ ខ្ញុំអត់មាននៅក្នុងក្រុមការងារបច្ចេកទេសទេ គ្រាន់​តែខ្ញុំបានដឹងថាទៅដល់ណា»។

យោងលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងនោះបាន បង្ហាញថា សមាសភាពសមាជិកក្រុមប្រឹក្សា​អង្គចៅក្រម មាន​ពីខាងក្រសួងរបស់រដ្ឋាភិបាលច្រើនជាងមុន ការកោះប្រជុំឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ត្រូវធ្វើឡើងដោយរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ស្ថាប័នអយ្យការនៅក្រោមការចាត់ចែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈការបង្កើតនាយកដ្ឋាន​រដ្ឋបាល ហើយការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា ជាដើម គឺត្រូវឆ្លងតាមការយល់ព្រម និងត្រួតពិនិត្យរបស់​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ជុំវិញការបង្កើតច្បាប់ទាំងនេះ លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានបញ្ជាក់ថា៖ «បើច្បាប់ស្តីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមយ៉ាប់ជាងមុនទៀត។ ច្បាប់មុនសមាជិកនៃឧត្តមក្រុមប្រឹក្សាហ្នឹង ភាគ​ច្រើន​សុទ្ធតែចៅក្រម ព្រះរាជអាជ្ញា តែច្បាប់ក្រោយនេះ មានអ្នកនយោបាយ បើរាប់ទាំងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផង មាន​៥​នាក់ ខាងចៅក្រម៥នាក់។ បើនិយាយពីឥទ្ធិពលអ្នកនយោបាយ មានច្រើនជាងច្បាប់មុន៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...