ហ៊ុន សែន បើក​ចំហរ​ឲ្យ​បក្ស​ប្រឆាំង និង​ដៃ​គូរ​អភិវឌ្ឍន៍​ចូល​រួម​កែ​ទម្រង់

នាយករដ្ឋមន្រ្តីចេញពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវជាកម្រ ដល់​គណបក្ស​សង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ឲ្យចូលរួមធ្វើកំណែទម្រង់​ស៊ីជម្រៅ ជាមួយនឹងគោលនយោបាយ ដែលត្រូវបានដាក់ឲ្យអនុវត្តដោយរដ្ឋាភិបាលអាណត្តិទី៥នេះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: February 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្រ្តីចេញពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានធ្វើការអំពាវនាវជាកម្រ ដល់​គណបក្ស​សង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ និងដៃគូអភិវឌ្ឍន៍សំខាន់ៗផ្សេងទៀត ឲ្យចូលរួមធ្វើកំណែទម្រង់​ស៊ីជម្រៅ ជាមួយនឹងគោលនយោបាយ ដែលត្រូវបានដាក់ឲ្យអនុវត្តដោយរដ្ឋាភិបាលអាណត្តិទី៥នេះ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់នៃប្រទេសវៀតណាម។ (រូបភាពថត​ពី​វីដេអូទូរទស្សន៍វៀតណាម)

នយោបាយកម្ពុជា - ថ្លែងក្នុងពិធីមួយនៅសណ្ឋាគារអ៊ីធើខនធីននថល រាជធានីភ្នំពេញ ថ្ងៃទី២៧ ខែ កុម្ភៈ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលអាណត្តិទី៥ មានឆន្ទៈខ្ពស់និងទូលំទូលាយ ក្នុងកិច្ច​សហការ​ជាមួយគណបក្សជំទាស់ អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដើម្បីសម្រេចគោលនយោបាយនានា របស់រដ្ឋាភិបាលអាណត្តិទី៥ ដែលបានដាក់ចេញ។

នាយករដ្ឋមន្រ្តីដែលបានកាន់អំណាចជិត៣០ឆ្នាំមកនេះ បានបន្ថែមថា ដើម្បីសម្រេចគោលដៅ និង​យុទ្ធសាស្រ្ត​​ចតុកោណ ជំហានទី៣ មានកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព និងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ​ឆ្នាំ​២០១៤-២០១៨ ចាំបាច់ណាស់ដែលភាគីពាក់ព័ន្ធ ត្រូវមកធ្វើការរួមគ្នា ប្រកបដោយទំនួលខុសត្រូវ ដើម្បីផល​ប្រយោជន៍ជាតិ ឈានទៅសម្រេចបាន តាមគោលដៅ នៃកំណែទម្រង់។

ចំពោះការអះអាងរបស់លោក ហ៊ុន សែន បែបនេះ ជារឿយៗ តែងរងនូវការរិះគន់តបតរមកវិញពីសំណាក់ក្រុម​អ្នក​មិនពេញចិត្តនឹងការដឹកនាំរបស់លោក។ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងជាប់ឆ្នោតក្នុងអណត្តិនេះ កន្លងមកបានរិះគន់រដ្ឋាភិបាល​គណបក្សប្រជាជនកម្ពុជាថា បានដឹកនាំប្រទេសដោយគ្នានតម្លាភាព មាន​ប្រព្រឹត្ត​អំពើ​ពុករលួយ បក្សពួកនិយម ប្រើ​ប្រាស់ប្រព័ន្ធតុលាការ ដើម្បីគាបសង្កត់ និងបំភិតបំភៃ លើអ្នកមិនគាំទ្រ ឬហ៊ានបរិហារ ការដឹកនាំ​របស់​រដ្ឋាភិបាល។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានសាទរចំពោះការប្ដេជ្ញារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រោះរាល់ការកំណែទម្រង់ក្នុងសង្គម លើគ្រប់វិស័យឲ្យមានប្រសិទ្ធិភាព ចាំបាច់ណាស់ត្រូវមានការចូលរួម ពីគ្រប់​សមាសភាព នៅក្នុងសង្គម។ តែប្រធានអង្គការតម្លាភាពកម្ពុជារូបនេះ លើកជាចម្ងល់ថា តើកំណែទម្រង់​មាន​ប្រសិទ្ធិភាព ត្រូវអាស្រ័យលើការសន្យាតែមួយមុខ ហើយបោះបង់យន្តការ គួរឲ្យជឿជាក់ ក្នុងការកំណែទម្រង់ ឬយ៉ាងណា?

លោក ព្រាប កុល បញ្ជាក់ថា៖ «ដើម្បីឲ្យកំណែទម្រង់ឲ្យមានប្រសិទ្ធិភាពជាមុន គឺយើងត្រូវអនុម័តឲ្យបាន​នូវច្បាប់​ស្តីពីសិទ្ធិទទួលព័ត៌មាន ព្រោះច្បាប់នេះមានសារៈសំខាន់ ដើម្បីបើកផ្លូវឲ្យមានការចូលរួមពីគ្រប់ភាគី(...)។ ហើយ​ត្រូវធ្វើឲ្យប្រព័ន្ធតុលាការ មានភាពឯករាជ្យពិតប្រាកដ។ ហើយក៏ត្រូវមានប្រព័ន្ធព័ត៌មានត្រឹមត្រូវ និងឯករាជ្យ។ ចំពោះបញ្ហាផ្សេងៗ ខ្ញុំគិតថា យើងអាចធ្វើជាបន្តបន្ទាប់៕»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ កុម្ភៈ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...