ហ៊ុន សែន ព្រមាន​ថៅកែ​រោងចក្រ​អេសអ៊ិល ជា​ថ្នូរ​នឹង​អនុសាសន៍​៥​ចំណុច

បើសិនបើថៅកែរោងចក្រ អេសអ៊ិល មិនគោរពតាមអនុសាសន៍ ៥ចំណុច សម្រាប់ការដោះស្រាយវិវាតទេនោះ ថៅកែ រោងចក្ររូបនេះ នឹងអាចរងនូវវិធានការផ្លូវច្បាប់ ពីសំណាក់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ អនុសាសន៍ ដែលបាន​រៀបចំចាត់ចែងឡើងដោយទីស្ដីការគណរដ្ឋមន្ត្រី បានដាក់ចុះមក ក្នុងបំណងបំបាត់វិវាតនៅរោងចក្រ អេសអ៊ិល បន្ទាប់​ពីហេតុការណ៍បាតុកម្ម ដែលបានប្រែក្លាយជាហិង្សា យ៉ាងសោកសៅ កាលពីថ្ងៃទី១២ខែវិច្ឆិកាកន្លងមក។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: November 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើសិនបើថៅកែរោងចក្រ អេសអ៊ិល មិនគោរពតាមអនុសាសន៍ ៥ចំណុច សម្រាប់ការដោះស្រាយវិវាតទេនោះ ថៅកែ រោងចក្ររូបនេះ នឹងអាចរងនូវវិធានការផ្លូវច្បាប់ ពីសំណាក់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ អនុសាសន៍ ដែលបាន​រៀបចំចាត់ចែងឡើងដោយទីស្ដីការគណរដ្ឋមន្ត្រី  បានដាក់ចុះមក ក្នុងបំណងបំបាត់វិវាតនៅរោងចក្រ អេសអ៊ិល បន្ទាប់​ពីហេតុការណ៍បាតុកម្ម ដែលបានប្រែក្លាយជាហិង្សា យ៉ាងសោកសៅ កាលពីថ្ងៃទី១២ខែវិច្ឆិកាកន្លងមក។


លោក ហ៊ុន សែន នៅមន្ទីររដ្ឋសភាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិវាតការងារ - ព្រះរាជាណាចក្រកម្ពុជា អាចចាត់ទុកថាជាប្រទេសដ៏មានសំណាងមួយ ដែលមាននាយករដ្ឋមន្ត្រី​បញ្ចេញ​«អនុសាសន៍»មួយសន្លឹកមក ទោះជាត្រឹមត្រូវតាមច្បាប់ ឬយ៉ាងណាក៏ដោយចុះ តែបើអនុសាសន៍នោះ ដាក់បញ្ជា​ទៅ​នរណាឲ្យអនុវត្តន៍តាមហើយ មិនអាចថាមានអ្នកប្រឆាំងបានឡើយ។ បើហ៊ានតែរឹងទទឺង នឹងត្រូវរងនូវការ​ចាត់​វិធានការ​តាមផ្លូវច្បាប់ ដូចមានចែងនៅក្នុងអនុសាសន៍នោះស្រាប់។

​លិខិត​ចុះហត្ថលេខា​ដោយ លោក ឃុន ជិន​កេង របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​១៥ ​ខែ​វិច្ឆិកា​នេះ បានឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្តល់​អនុសាសន៍​៥​ចំណុច​ ដើម្បី​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ រួមមាន បញ្ជាឲ្យ​ក្រុមហ៊ុន​ទទួល​យក​តំណាង​កម្មករ ១៩​នាក់ ឲ្យចូល​ធ្វើការ​វិញ ​ ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ការ​សម្រួបសម្រួល​ រវាង​ភាគី​ទាំង​ពីរ​បន្តទៀត ដោយ​សហការ​ជាមួយនឹង​ដៃគូរ​ពាក់ព័ន្ធ និងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​បន្ត​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់នៅ​រោងចក្រ អេសអិល ឲ្យបាន​ល្អ នោះជាដើម។​

នៅលើទំព័រហ្វេសប៊ុកមួយ ដែលមានដាក់ឈ្មោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏មានសរសេរដែរថា «ការកេងប្រវ័ញ្ច​លើកម្លាំងពលកម្មរបស់កម្មករ និង បុគ្គលិកគឺជាការរំលោភសីទ្ឋិ និង ច្បាប់ការងារ។ ក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់ ចំពោះបុគ្គលិកកម្មករកម្មការនី ទាំងនៅពេលមានជំងឺ និងពេលគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងមាន​លក្ខ័ណ្ឌការងារ​ច្បាស់​លាស់ រួមទាំងប្រាក់ ឧបត្ថម្ភសមរមរ្យសំរាប់ពួកគេ។»

ក្នុងកិច្ចសម្ភាសមួយទៅឲ្យវិទ្យុសម្លេងវាយោ ​លោក​ប៊ុត ប៊ុន​​ឈឿង មន្ត្រី​ដោះស្រាយ​វិវាទ​សម្ព័ន្ឋ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​ កាត់ដេរ​កម្ពុជា​ បាននិយាយថា រហូត​មកដល់ពេលនេះ​ខាង​សហជីព បានទទួល​ព័ត៌មាន​មក​ថា មាន​ចំណារ​អន្តរាគម​ន៏​​ពី​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន ហើយ ប៉ុន្តែ​មិន​ទាន់​ដឹងថា ច្បាស់​ថា​លទ្ឋផល​វិជ្ជមាន ឬ​អវិជ្ជមាន​នោះទេ ដោយហេតុចាំមើលចម្លើយពីខាងរោងចក្រនោះមកវិញ​។​

រហូតមកដល់វេលានេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនទាន់អាចរកប្រតិកម្ម ឬចម្លើយពីខាងភាគីរោងចក្របាន​នៅ​ឡើយ ដោយសារការិយាល័យរដ្ឋបាលបានបិទទ្វា និងអ្នកទទួលខុសត្រូវមួយចំនួន ទូរស័ព្ទផ្ទាល់ដៃមិនលើក។

ដំណឹងខាងលើ បើទោះជាអ្នកវិភាគគិតថា វាជាវិធីបញ្ជៀសមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីការក្ដៅក្រហាយ​របស់មហាជន ក្នុងករណីបង្ក្រាបបាតុកម្មថ្មីៗនេះក៏ដោយ អាចចាត់ទុកជាដំណឹងល្អមួយ សម្រាបភាគីកម្មករ ដោយ​សារ​តែអ្វីៗទំនងជា មានដំណើរទៅមុខ​ជា​បណ្ដើរៗហើយ។ ប៉ុន្តែបើសិនបើកិច្ចការសម្របសម្រួលនេះ បានធ្វើឡើងលឿង​ជាង​តែ៣ថ្ងៃមុននេះ ម្លេះមិនមាន​ព្រឹត្តិការណ៍​បាតុកម្ម នៅមុខវត្តស្ទឺងមានជ័យ នៅ​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣ ដែលធ្វើឲ្យ​ស្ត្រី​អ្នក​លក់បាយ​ម្នាក់​ស្លាប់ ៨​នាក់​របួស និង​ជាង​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន នៅពេល​សមត្ថកិច្ច​រារាំង​ក្រុមកម្មករ មិនឲ្យ​ស្វែងរក​អន្តរាគមន៍​ពី​លោក​ ហ៊ុន សែន​ ជា​លើក​ទី​២ នោះទេ៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...