ស ម៉ូរ៉ា៖ កាល់តិច នៅ​មិន​ទាន់​ច្បាស់ ក្នុង​ការ​តម្លើង​ប្រាក់​ខែ​ឲ្យ​កូដករ

បុគ្គលិក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច ប្តេជ្ញាធ្វើកូដកម្មជាបន្ត បន្ទាប់ពីកិច្ចចចារត្រូវបានបរាជ័យ កាលពីល្ងាច​ថ្ងៃ​អង្គារ​ទិ១៣ ខែឧសភាម្សិលម៉ិញនេះ ក្រោមការចូលរួមពីតំណាងសហជីព តំណាងមកពីក្រសួងការងារ និងតំណាងពី​សាលារាជធានីភ្នំពេញ អស់រយៈពេលជាងបួនម៉ោង។ ក្នុងកិច្ចចចារនេះ ព្រោះតែកំរិតនៃការតម្លើងប្រាក់ខែ នៅទាប​ជាងដៃគូរប្រកួតប្រជែងដទៃៗទៀត ដែលនាំឲ្យបុគ្គលិក-កម្មករទាំងនោះ មិនអាចទទួលយកបាន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុគ្គលិក្រុមហ៊ុនប្រេងឥន្ធនៈកាល់តិច ប្តេជ្ញាធ្វើកូដកម្មជាបន្ត បន្ទាប់ពីកិច្ចចចារត្រូវបានបរាជ័យ កាលពីល្ងាច​ថ្ងៃ​អង្គារ​ទិ១៣ ខែឧសភាម្សិលម៉ិញនេះ ក្រោមការចូលរួមពីតំណាងសហជីព តំណាងមកពីក្រសួងការងារ និងតំណាងពី​សាលារាជធានីភ្នំពេញ អស់រយៈពេលជាងបួនម៉ោង។ ក្នុងកិច្ចចចារនេះ ព្រោះតែកំរិតនៃការតម្លើងប្រាក់ខែ នៅទាប​ជាងដៃគូរប្រកួតប្រជែងដទៃៗទៀត ដែលនាំឲ្យបុគ្គលិក-កម្មករទាំងនោះ មិនអាចទទួលយកបាន។


លោក សរ ម៉ូរ៉ា (អាវស) នៅក្នុងចំណោមកូដករ បុគ្គលិករបស់ក្រុមហ៊ុនកាល់តិច នៅស្ថានីយបូកគោ។ (រូបថត MONOROOM.info/ S.Tith)

----------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ ឧសភា ២០១៤
----------------------------

ប្រាក់ខែ - ក្រោយពីបញ្ចប់កិច្ចចចារ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា បានលើកឡើងថា កិច្ចចរចារនេះ មិនបានឆ្លើយតបទៅតាមអ្វី​ដែលបុគ្គលិក និងកម្មករក្រុមហ៊ុនកាល់តិចចង់បាននោះទេ ឯក្រុមហ៊ុនក៏មិនបានបដិសេធ នូវសំណើររបស់បុគ្គលិក កម្មកទាំងនោះដែរ ដោយសុំពន្យាពេលនៃការចរចារទៅថ្ងៃទី២០ ខែឧសភាជាបន្តទៀត។

សម្រាប់លទ្ធផលនៃកិច្ចចចារនេះ មានលទ្ធផលត្រឹមតែ១០ភាគរយ ព្រោះក្រុមហ៊ុនគ្រាន់តែបង្ហាញ នូវការ​កាត់​បន្ថយ​នៃការសិក្សាស្រាវជ្រាវ ពីបីទៅបួនខែ មកពីរខែទៅបីខែវិញប៉ុណ្ណោះ។ ហើយក្រុមហ៊ុន បានសម្រេចបន្ថែមត្រឹមតែ១០ ដុល្លា ទៅដល់បុគ្គលិកផ្នែកបេឡា ដែលផ្នែកនេះបានឆ្លើយតបភ្លាមៗវិញថា មិនអាចទទួលយកបាន ព្រោះកន្លងមក ពួកខ្លួនទទួលបានប្រាក់ខែត្រឹមតែ១៣០ដុល្លា។

«អ្វីដែលយើងមើលឃើញ លទ្ធផលនៃការចចារនៅថ្ងៃនេះ គឺមិនមានលទ្ធផលអ្វីឲ្យធំដុំ ឲ្យគត់សំគាល់នោះទេ។ ព្រោះ​សេចក្តីរំពឹងទុករបស់បងប្អូនកម្មក និយោជិកនឹង គាត់ត្រូវការដឹងនូវចំនួននៃការដំឡើង តែសម្រាប់ក្រុមហ៊ុន​មិនបាន​ប្រាប់ដល់កម្មករ និយោជិកប៉ុន្មាននោះទេ។ សម្រាប់ពេលវេលា​នៃការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុននោះ វាមិនមាន​អ្វីជាបញ្ហាទេ។ ឯបញ្ហានៅត្រង់ថា វានៅបន្សល់ភាពមិនច្បាស់លាស់ថា តើក្រោយការសិក្សាស្រាវជ្រាវទៅ គាត់តម្លើង​បានប៉ុន្មាន? អានេះជាការចោទសួររបស់ពួកគាត់ប៉ុណ្ណឹង(កម្មក និយោជិក)។ វានៅតែពាក់ព័ន្ធថា តើចំនួនប៉ុន្មានដែល​ក្រុមហ៊ុនត្រូវតែតម្លើងឲ្យកម្មករនិយោជិក។» នេះជាការបញ្ជាក់បន្ថែមរបស់លោក ស ម៉ូ រ៉ា។

ឆ្លើយតបមកទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ តាមរយៈសារអេឡិចត្រូនិច អ្នកនាំពាក្យក្រុមហ៊ុនឈេហ្វរ៉ុន (Chevron) អ្នកស្រី ចាន់លេក ថាន (Chanlek Than) បានលើក​ឡើង​ថា ឈេហ្វរ៉ុន(កម្ពុជា) លីមីតធីត បានជួបប្រជុំ ពិភាគ្សាគ្នា ជាមួយនឹងសហជីព និងតំណាងរដ្ឋាភិបាលហើយ។

ក្នុងសារដ៏ខ្លីនេះ អ្នកស្រីមិនបានបញ្ជាក់ពីបញ្ហា ដែលនឹងត្រូវបន្តការដោះស្រាយនោះទេ។ តែអ្នកស្រីបានបង្ហាញ​នូវ​ការខកចិត្តយ៉ាងខ្លាំងថា «យើងមានការខកចិត្ត នៅពេលដែលសហជីពបន្តបដិសេធសំណើរបស់យើង។ យើង​សង្ឃឹម​ថា បុគ្គលិករបស់យើងនឹងរួបរួម យល់ព្រម ដើម្បីដោះស្រាយបញ្ហានេះអាជីវកម្ម និងដើម្បីបោះបង់ការធ្វើ​កូដកម្ម​ដោយខុសច្បាប់របស់ពួកគេ។»

ឆ្លើយតបទៅនឹងការស្នើសុំរបស់ក្រុមហ៊ុននេះ ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ពុជា បាន​បន្ថែមថា កន្លងមកក្រុមហ៊ុនក៏បានទទួលពាក្យរបស់បុគ្គលិក កម្មករ ជាមួយនឹងការធ្វើការសិក្សាស្រាវជ្រាវ ក្នុង​រយៈ​ពេលមួយយ៉ាងយូរនាពេលកន្លងមក តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៤។ តែអ្វីដែលជាលទ្ធផលត្រូវទទួលបាន គឺភាព​ស្ងៀមស្ងាត់ មិនមានការឆ្លើយតបអ្វីទាំងអស់ រហូតមកទល់នឹងពេលនេះ។ «ក្រុមហ៊ុនកាល់តិច គួរតែធ្វើការបត់បែន​ទៅតាមរបៀបធ្វើការ ទៅតាមស្ថានភាពនៃប្រទេស។ បើសិនក្រុមហ៊ុន នៅតែធ្វើការទៅតាមប្រព័ន្ធរបស់ខ្លួន មិន​បត់​បែនទៅតាមប្រទេស នោះបញ្ហាមិនត្រូវបានដោះស្រាយទេ។ ជាក់ស្តែងដូចកន្លងមកនេះ ព្រោះតែភាពខ្វះខាត នូវ​ការ​បត់បែនរបស់ក្រុមហ៊ុននេះ ដែលធ្វើឲ្យបញ្ហាតូច ឬបញ្ហាដែលអាចដោះស្រាយបាន ត្រូវតែចំណាយនូវ​ពេល​វេលា ឬ​បង្កើតនូវបញ្ហាវែងឆ្ងាយតទៅទៀត។»

ដោយឡែក តំណាងក្រសួងការងារដែលបានចូលរួមជជែកជាមួយគ្នានោះ ក៏មិនអាចសុំការបញ្ជាក់បន្ថែមបានដែរ ដោយរុញការចោទសួរនេះ ទៅលោក ហេង សួគិ៍ អ្នកនាំពាក្យក្រសួងការងារវិញ។ តែលោក ហេង សួគិ៍ ក្នុងព្រឹកថ្ងៃ​ទី១៤ ខែឧសភានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏មិនអាចសុំការបញ្ជាក់បានដែរ ដោយទូរស័ព្ទរបស់លោក​មិន​អាច​ភ្ជាប់​ទំនាក់ទំនងបាន។

សូមបញ្ជាក់ថា ក្រុមហ៊ុនប្រេងឥន្ធនៈរបស់អាមេរិក តាំងពីដំណើរការនៅលើទឹកដីកម្ពុជាមក នេះជាលើកទីមួយហើយ​ដែលកម្មករ និយោជិករបស់ខ្លួន ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ខែ១៦០ដុល្លា ស្របពេលដែល​ក្រុមហ៊ុន​ឈីវរ៉ុន (Chevron) គ្រោងនឹងចាប់ផ្តើមបូមប្រេង នៅឈូងសមុទ្រក្នុងដែនទឹកកម្ពុជា នាឆ្នាំ២០១៦ខាហមុខនេះ។

កាលពីដើមសប្តាហ៍ទីពីរ ក្នុងខែឧសភានេះ កម្មករ និយោជិក ក្រុមហ៊ុនកាល់តិចប្រមាណមិនតិចជាងបីរយនាក់ បាន​ធ្វើកូដកម្ម តាមស្ថានីយ៍នីរៀងៗខ្លួន ស្ទើរតែទូទាំងប្រទេស ដើម្បីឲ្យមានការដំឡើងប្រាក់ខែដល់១៦០ដុល្លារ ក្នុង​មួយ​ខែ ជាមួយនឹងការទាមទាឲ្យមានប្រាក់ខែទី១៣ផងដែរ។ ប្រាក់ខែដែលទទួលបានបច្ចុប្បន្ននេះ សម្រាប់ផ្នែកអនាម័យ​បាន១០០ដុល្លារក្នុងមួយខែ បុគ្គលិកចាក់សាំងបាន១១០ដុល្លារ ឯផ្នែកបេឡាបាន១៣០ ដុល្លារប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...