អ្នក​បើក​ឡាន​ ស្នើ​ក្រុមហ៊ុន​កាពីតូល ​ទទួល​តំណាង​៥នាក់ចូលធ្វើការ​វិញ

ក្រុមបុគ្គលិក បើករថយន្ដទេសចរណ៍ របស់ក្រុមហ៊ុន កាពីតូល បានប្រមូលគ្នាធ្វើកូដកម្ម ទាមទារធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនមួយនេះ ទទួលយកតំណាងរបស់ពួកគេ ចំនួន៥នាក់ ឲ្យចូលធ្វើការដូចធម្មតាវិញ។ ចម្លើយពីក្រុមហ៊ុនវិញ បានអះអាងថា កំពុងដោះស្រាយហើយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 29, 2015
  • ប្រធានបទ: ការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុគ្គលិក៥ នាក់ ដែលជាតំណាង របស់បុគ្គលិកកម្មករ ត្រូវបានក្រុមហ៊ុន កាពីតូល បញ្ឈប់ពីការងារ កាលពី​ពេល​​ថ្មីៗនេះ បន្ទាប់ពីបុគ្គលិកទាំង៥នាក់ ត្រូវបានក្រុមបុគ្គលិកកម្មករ ឲ្យដឹងថា តែងបានដឹងទុក្ខធុរៈ ឬជួយ​ដោះ​ស្រាយ​បញ្ហា របស់ក្រុមបុគ្គលិក អ្នកបើកឡានទេសចរណ៍ របស់ក្រុមហ៊ុន។ នៅចំពោះ ការបញ្ឈប់​ពី​ការងារ​​នេះ ក្រុមអ្នកបើកឡាន បានធ្វើការតវ៉ានៅមុខក្រុមហ៊ុន នៅថ្ងៃទី២៧ ខែកក្កដានេះ ដើម្បី​សុំឲ្យ​សម្រប​សម្រួល ទទួល​យកបុគ្គលិកទាំងនោះ ឲ្យចូលធ្វើការធម្មតាវិញ។

ក្រុមអ្នកបើកឡាន ទេសចរណ៍ ដែលមានចំនួន ប្រមាណ១០០នាក់ បានប្រកាសមិនចូលធ្វើការ ហើយបាន​ធ្វើ​កូដកម្មទាមទារនេះ កាលពីវេលាម៉ោង ៨ និង៤០ នាទីព្រឹកថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៥ នៅតាម​បណ្តោយ​ផ្លូវ ១៨២ កែង ផ្លូវ ១១១ ក្បែរផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នកបើកឡានម្នាក់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រុមអ្នកបើកឡាន នឹងមិនបញ្ឈប់ការតវ៉ាទេ បើ​ក្រុមហ៊ុន នៅតែមិនដោះស្រាយបញ្ហានេះ។ លោកថា បាតុកម្មលើកនេះ ក៏មិនមែនជាលើកទីមួយដែរ ប៉ន្តែ​នៅ​តែគ្មានដំណោះស្រាយដដែល។

តែផ្ទុយទៅវិញ ខាងភាគីក្រុមហ៊ុន មិនបានបំភ្លឺពីបញ្ហាទាំងនេះទេ ដោយបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅ​កំពុងដោះស្រាយ សម្រួលឲ្យបុគ្គលិក។ គួរំលឹកថា កាលពីថ្ងៃទី២២ ខែកក្កដា កន្លងទៅនៅក្រុមហ៊ុននេះ ធ្លាប់​មានការតវ៉ាម្តងហើយ តែគ្មានដំណាងក្រុមហ៊ុន មកដោះស្រាយជូនបុគ្គលិក លើកនេះជាលើកទីពីរហើយ ចំពោះ​តាតវ៉ា គេនៅមិនទាន់ដឹងថា លទ្ធផលនៃការសម្របសម្រួល អាចទៅរួច ឬយ៉ាងណានោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...