ស្រវឹង​បើក​ម៉ូតូ​លឿន​ទៅ​បុក​ម៉ូតូ​មួយ​ទៀត ស្លាប់​ខ្លួន​របួស​ពីរ​នាក់

បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចររាចរណ៍មួយ នៅកៀនស្វាយ។ ហេតុការណ៍ដ៏រន្ធត់នេះ បង្ក​ឡើង​រវាង​ម៉ូតូ និងម៉ូតូ ដែលបានបុកគ្នា ពេញទំហឹង នៅតាមបណ្តោយ ផ្លូវជាតិលេខ១ រវាងគីឡូម៉ែត្រលេខ១៧ និង​១៨ ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 29, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់ ដែលបានផ្ដាច់ជីវិតមនុស្ស ភ្លាមៗនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៥ ត្រង់ចំនុចចន្លោះ ពីគីឡូម៉ែត្រលេខ ១៧ និង ១៨ ក្នុងភូមិធំ ឃុំភូមិធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល។ ជនរងគ្រោះដែលស្លាប់ភ្លាមៗ នៅក្នុងហេតុការណ៍នេះ ត្រូវបានគេស្គាល់ឈ្មោះ ហម ហាប់ អាយុ៣០ រស់នៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានបុខរបរជាកសិករ។

សាក្សីពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់នេះបង្ករឡើង ពីជនរងគ្រោះខាងលើ ដែលជិះម៉ូតូម៉ាក វេវ មិនស្គាល់ស្លាកលេខ បានបើកបរយ៉ាងលឿន ចេញពីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១។ លុះមក​ដល់​កន្លែងកើតហេតុ បានរ៉េចង្កូត ទៅបុកម៉ូតូមួយគ្រឿងទៀត ជាម៉ូតូធំ កំពុងជិះពីរនាក់ប្តីប្រពន្ធ ក្នុងទិសដៅ​បញ្ច្រាស​គ្នាពេញទំហឹង។ ការប៉ះទង្គិច ពេញល្បឿន បានធ្វើឲ្យម្ចាស់ម៉ូតូ វេវ បានស្លាប់ ហើយពីរនាក់ប្ដីប្រពន្ធ បាន​រង​របួស​ធ្ងន់។ សាក្សីបន្តទៀតថា ម៉ូតូបុកនឹងម៉ូតូ ខ្ទេចស្ទើរមិនសល់រូបរាង បានន័យថាល្បឿន ពិត​ជា​មិន​ធម្មតា​ទេ។

ប្តីប្រពន្ធ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។ តាមការបញ្ជាក់ របស់​មន្ត្រី​សមត្ថកិច្ចនៅកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ម៉ូតូ (វេវ) ទំនងជាស្រវឹង បានជាបើកម៉ូតូរ៉េចង្កូត ទៅ​បុក​គ្នា យ៉ាងពេញទំហឹង បែបនេះ។ មន្រ្តីដដែលបានបន្តថា បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ ជូនក្រុម​គ្រួសារ​យក​ទៅធ្វើបុណ្យ ចំណែកឯវត្ថុតាង បានរក្សាទុកនៅការិយាល័យ ស្រុកកៀនស្វាយ ដើម្បីរងចាំភាគីទាំង​សង​ខាង ទៅ​ធ្វើការដោះស្រាយ នាពេលក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...