«ស្រុក​ខ្មែរ លែង​មាន​កន្លែង ឲ្យ​ខ្មែរ​ឈរ​ហើយ?» (vdo)

យុវតីម្នាក់ បានបង្កការភ្ញាក់ផ្អើល នៅមុខរដ្ឋសភាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ ដោយបានតមាត់ យ៉ាង​ចាស់​ដៃ ជា​មួយ​កង​កម្លាំងរក្សាសណ្ដាប់ធ្នាប់ នៅទីនោះ។ យុវតីដ៏ប្រិមប្រិយ មិនត្រូវបានកងកម្លាំងចាប់ខ្លួនទេ បើ​ទោះ​ជា មាន​ការ​ឆ្លើយ​ឆ្លង​គ្នា យ៉ាង​ណា​ក៏​ដោយ។
យវតីប្រិមប្រិយ ស្រែកតវ៉ាមិនប្រណីមាត់ ទៅកាន់កងកម្លាំងរក្សាសណ្ដាប់ធ្នាប់ នៅមុខរដ្ឋសភា។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៧ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 28, 2015
  • ប្រធានបទ: សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវតីម្នាក់នេះ បានស្រែកដាក់​ទៅ​ក្រុម​កងកម្លាំង របស់អាជ្ញាធរកម្ពុជា ដែលកំពុងដាក់ពង្រាយ នៅមុខ​រដ្ឋសភា​ថា «តើមានការឈឺចាប់អត់ ស្រុកខ្មែរឥឡូវ អីក៏សម្បើមដៃម្លេះ រកតែកន្លែងឈរមិនបាននោះ»? ការស្រែកតវ៉ា ទាំងនាងនៅជិះ​នៅលើម៉ូតូនេះ បានធ្វើឡើង បន្ទាប់ពីក្រុមកងកម្លាំងទាំងនោះ បានទាមទារបណ្ដេញចេញ កុំ​ឲ្យនៅឈរមើលការតវ៉ាទៀត។

សូមទស្សនាវីដេអូ នៃការស្រែកតវ៉ា របស់យុវតីរូបប្រិមប្រិយម្នាក់នេះ និងស្វែងយល់រក«ហេតុ» និង«ផល» ថា​តើបញ្ហា នៃការឈ្លោះ​ប្រកែកគ្នានេះ កើតមកពីអ្វី។ យ៉ាងណាក៏ដោយ ក៏បណ្ដាជន​នៅនឹងកន្លែងកើតហេតុ​ជាច្រើន​នាក់ មិនបានគាំទ្រ​​​ឲ្យមានការប្រើប្រាស់ នូវពាក្យអសុរោះ នៅក្នុងការជជែកគ្នាឡើយ ព្រោះភាសានេះ មិន​មានផលប្រយោជន៍អ្វី ក្រៅតែពីនាំឲ្យ​មាន​ការក្ដៅក្រហាយ​​ទ្វេរឡើង ទាំងសងខាងនោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការតវ៉ាយ៉ាងចាស់ដៃ ពីសំណាក់យុវតី មិនត្រូវបានកងកម្លាំងទាំងនោះ ចាប់​ខ្លួនទៅសាកសួរ ឬយក​ទៅធ្វើការ ចោទប្រកាន់អ្វីឡើយ៕


» វីដេអូផ្សេងទៀត៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...