ត្រួតពិនិត្យកន្លែងសង្ស័យមួយ ចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនពីរនាក់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១២ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 13, 2015
- ប្រធានបទ: ញៀនថ្នាំ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចាប់ខ្លួនបានពីរនាក់ នៅក្នុងការចុះអនុវត្តការងារ ដើម្បីលុបបំបាត់ អ្នកប្រើប្រាស់គ្រឿងញៀន នេះ កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៥ កន្លងទៅ នៅត្រង់ចំណុចភូមិបឹង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការចុះបង្កា្រប ដែល ប្រើរយៈពេល ប្រមាណជា២ម៉ោងនេះ ត្រូវបានដឹកនាំ ដោយលោក សុខ សុផល មេប៉ុស្តិ៍ទឹកថ្លា និងលោក ឌី សាវ៉េត អភិបាល ខណ្ឌសែនសុខ។
មេនគរបាលប៉ុស្តិ៍ទឹកថ្លា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា ក្រុមកម្លាំងចម្រុះ ដែលបានចុះធ្វើការនេះ បានអនុវត្តន៍ តាមគោលការណ៍ របស់ស្នងការដ្ឋានរាជធានីភ្នំពេញ ហើយបានចាប់ អ្នកប្រើប្រាស់គ្រឿងញៀន ចំនួនពីរនាក់ ព្រមទាំងថ្នាំញៀន មួយកញ្ចប់ នៅកន្លែងកើតហេតុ។
ជនទាំងពីរ ម្នាក់ឈ្មោះ ជា សម្បត្តិ អាយុ១៨ ឆ្នាំ រស់នៅភូមិទ្រ្ទា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ចំណែកឯម្នាក់ទៀតឈ្មោះ អៀង សុខ អាយុ ១៨ដូចគ្នា រស់នៅខេត្តព្រៃវែង។
អភិបាលខណ្ឌសែនសុខ លោក ឌី សាវ៉េត បានឲ្យដឹងថា លោកបានកសាងសុំនុំរឿង ព្រមទាំងបញ្ជូនវត្ថុតាង និងអ្នកប្រើប្រាស់ទាំងពីរ ទៅថ្នាក់លើរួចរាល់ ដើម្បីចាត់ការដោះស្រាយ ទៅតាមផ្លូវច្បាប់។ បច្ចុប្បន្នជនប្រព្រឹត្តទាំងពីរនាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋាបាលទឹកថ្លា៕