អគ្គ​នាយក​អគ្គិសនី​កម្ពុជា សុំ​ពេល​ពីរ​សប្តាហ៍​ដើម្បី​ទិញ​សម្ភារៈ ពី​ប្រទេស​ដ៏ទៃ

អគ្គិសនីកម្ពុជាបានសុំពន្យាពេល ពីរសប្តាហ៍សម្រាប់ទិញសម្ភារៈអគ្គិសនី ដែលមានគុណភាពពីប្រទេសក្រៅមក។ ជា​ការ​សុំ​ពន្យា​ពេញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុសាសន៍ កាលពីពេលថ្មីៗនេះថា នឹង​បញ្ចុះ​តម្លៃ​អគ្គិសនី​នៅ​ក្នុង​ប្រទេស។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី១៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 15, 2015
  • ប្រធានបទ: កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បី​ជួយ​សំរួល​ដល់​ការ​ប្រើ​ប្រាស់​ភ្លើង របស់​កម្មករ​កម្មការិនី ទៅ​តាម​អ្វី​ដែល​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ឡើង​កន្លង​មក​នោះ អគ្គសនី​កម្ពុជា​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ចាត់​វិធានការ​ទៅ​លើ​ករណី​នេះ​ហើយ។ ប៉ុន្តែ​ដោយ​សារ​តែ​មាន​បញ្ហា​ផ្នែក​«បច្ចេកទេស» ស្ថាប័ន​ស្វ័យត​មួយ​នេះ​សុំ​ឲ្យ​គេ​ទុក​ពេល​ឲ្យ​ខ្លួន ចំនួន​ពីរ​សប្ដាហ៍​ទៀត​សិន។

លោក កែវ រតនៈ អគ្គ​នាយក​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្នុង​ពេល​ឆាប់ៗ​នេះ កម្មករ​កម្មការិនី​ដែល​ធ្វើការ​នៅ​ភ្នំពេញ នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី មក​ត្រឹម​៦១០​រៀល ប្រសិន​បើ​ប្រើ​ប្រាស់​ក្រោម​៥០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ។ លោក​មាន​ប្រសាសន៍​ថា ខាង​អគ្គិសនី នឹង​ជួយ​សម្រូល​ដល់​កម្មករ ដោយ​មិន​ឲ្យ​កម្មករ​ទាំង​នោះ មក​បំពេញ​ឯកសារ​នៅ​ទី​តាំង​អគ្គិសនី​នោះ​ទេ គឺ​ក្រុម​ការងារ​របស់​អគ្គិសនី​កម្ពុជា​នឹង​ចុះ​ទៅ​ផ្ទាល់​ដើម្បី​បំពេញ​ទម្រង់​បែប​បទ​ផ្សេងៗ នឹង​ត​ភ្ជាប់​ភ្លើង​ឲ្យ​តែ​ម្តង។ ជា​ពិសេសស មិន​ឲ្យ​ប៉ះ​ពាល់​ដល់​ម៉ោង​កាងារ របស់​កម្មករ​ទៀត​ផង និង​មាន​ការ​ទាក់​ទង​ភ្លាមៗ​ដោយ​សេរី នៅ​ពេល​មាន​បញ្ហា​ក្នុង​ការ​ប្រើប្រាស់។

ចំពោះការសុំពន្យាពេលពីរសប្តាហ៍នេះ ត្រូវបានអគ្គនាយកអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះអះអាងថា នឹងរក​ទិញសម្ភារៈអគ្គិសនីមួយចំនួន ដែលមានគុណភាពខ្ពស់ សម្រាប់ប្រជាជនកម្ពុជា។ ដោយទិញរបស់​អស់​ទាំង​នោះពីក្រៅប្រទេស ក្នុងគម្រោងនៃការចមណាយជាងពីរ លានដុល្លា លោក កែវ រតនៈ បានថ្លែងឡើងថា៖ «ថវិកាមានហើយ តែយើងត្រូវការពេលវេលាដើម្បីធ្វើ»។

កម្មការនីម្នាក់ ស្រី ច័ន្ទ ធ្វើការនៅក្នុងរោងចក្រមួយ នៅចក្រអង្រែលើ នៅក្នុងរាជធានីភ្នំពេញ បានឲ្យ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូដឹងថា នាងសប្បាយចិត្តខ្លាំងណាស់ បើសិនជានាយករដ្ឋមន្ត្រី និង អគ្គនាយក​អាជ្ញាធរអគ្គិសនី អនុវត្តន៍បានយ៉ាងដូច្នេះ នាងសង្ឃឹម នឹងរំពឹងចាំ ហើយទទួលយកដោយរីករាយ។ នាងថា​ទោះជារាល់ថ្ងៃ នាងមិនសូវប្រើភ្លើងអស់ច្រើនក៏ដោយ ក៏វាបានកាត់បន្ថយមួយចំណែកដែរ ពីការចុះ​តម្លៃភ្លើង​នេះ។

ស្រដៀងគ្នានេះដែរ សេចក្ដីថ្លែងការណ៍របស់សម្ពន្ធ័សហជីពចលនាកម្មករ ដែលចុះផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ក៏បានស្វាគមន៍ចំពោះការបញ្ចុះតម្លៃអគ្គិសនីនេះដែរ។ សេចក្ដីថ្លែងការណ៍បានបន្ដថា បច្ចុប្បន្ននេះ កម្មករនយោជិតបានចំណាយថ្លៃអគ្គិសនី ចន្លោះពី២០០០រៀលទៅ២៥០០រៀលក្នុងមួយគីឡូវ៉ាត់ តាមការ​កំណត់តម្លៃរបស់ម្ចាស់ផ្ទះជួល។

គួររំលឹកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្មករមានចំនួនប្រមាណ១៥០០០០នាក់ ដែល​បានជួលផ្ទះដើម្បីស្នាក់នៅ ពេលបំពេញការងារក្នុងរាជធានីភ្នំពេញ ក្នុងនោះអាចមានអ្នកជួលដល់​៣០០០០​បន្ទប់។លោកនាយករដ្ឋមន្រ្តីបានថ្លែងថា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ រាជរដ្ឋាភិបាលនឹងបញ្ចុះតម្លៃ​អគ្គិសនី​ជាបន្តបន្ទាប់ ចាប់ពី៨២០រហូតដល់៧៣០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ដើម្បីទាក់ទាញវិនិយោគ និងសម្រួលដល់តម្រូវការចាំបាច់ក្នុងជីវភាពរស់នៅរបស់ពលរដ្ឋ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...