រដ្ឋាភិបាល​ចង្អុលដាក់​បក្ស​សង្គ្រោះ​ជាតិ ថា​ធ្វើ​បាតុកម្ម​ខុស​ច្បាប់

រលកបាតុកម្មចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ បានប៉ះពាល់ដល់ដំណើរការ ជា«ប្រក្រតី»នៃស្ថាប័នសាធារណៈ។ នេះជា​ការទទួលស្គាល់របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍ ដ៏វែងអន្លាយមួយរបស់ខ្លួន ចេញផ្សាយ​នៅថ្ងៃអាទិត្យ​ទី២៩​ខែធ្នូនេះ ដោយបានចាត់ទុកថារាល់បាតុកម្មទាំងនោះ មិនបានប្រព្រឹត្តិទៅ ក្នុងក្របខណ្ឌច្បាប់ឡើយ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រលកបាតុកម្មចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ បានប៉ះពាល់ដល់ដំណើរការ ជា«ប្រក្រតី»​នៃស្ថាប័ន​សាធារណៈ។ នេះជា​ការទទួលស្គាល់របស់រដ្ឋាភិបាលកម្ពុជា នៅក្នុងសេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយមួយរបស់ខ្លួន ចេញផ្សាយ​នៅថ្ងៃអាទិត្យ​ទី២៩​ខែធ្នូនេះ ដោយបានចាត់ទុកថារាល់បាតុកម្មទាំងនោះ មិនបានប្រព្រឹត្តិទៅ ក្នុង​ក្របខណ្ឌ​ច្បាប់ឡើយ។


បាតុកម្មរបស់ព្រះសង្ឃ និងពលរដ្ឋដើម្បីសុំឲ្យតម្លៃសាំងចុះថោក។ (រូបថត លួន សាវាត)

នយោបាយកម្ពុជា - នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ តែទើបតែធ្លាក់ដល់ដៃ​អ្នក​សារព័ត៌មាន នៅព្រឹកថ្ងៃអាទិត្យទី២៩ខែធ្នូនេះ បានសរសេរបូកសរុបថា រាល់រលកបាតុកម្ម​ដែលបានកើតឡើង​នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សុទ្ធតែជាបាតុកម្មរៀបចំឡើង ឬក្រោយការញុះញង់របស់គណបក្សសង្គ្រោះជាតិ ដែល​ជាគណបក្សប្រឆាំង។ បាតុកម្មដែលរដ្ឋាភិបាលកម្ពុជា បានសរសេរលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នោះ មាន​ដូចជាបាតុកម្មបិទសាលារាជធានីភ្នំពេញ របស់សហគមន៍បឹងកក់ រលកបាតុកម្ម-កូដកម្ម របស់កម្មករ-កម្មការិនី ដែលបានបិទផ្លូវនានា នៅក្នុង-ជុំវិញរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តជាដើម។

ឃ្លាមួយដែលរកសញ្ញា«ខណ្ឌ»មិនឃើញ នៅក្នុងសេចក្ដីថ្លែងការណ៍នោះ បានលើកឡើងឲ្យដឹងថា «គណបក្ស​សង្គ្រោះជាតិ បានធ្វើសកម្មភាពអូសទាញ និងគម្រាមកំហែងកម្មករកម្មការិនីមួយចំនួន ឲ្យចូលរួមក្នុង​បាតុកម្ម​ខុស​ច្បាប់របស់ខ្លួន ហើយបានធ្វើសកម្មភាពញុះញង់ ដែលបាននាំទៅដល់ការអុកឡុករំខាន តាមបណ្ដារោងចក្រ​មួយ​ចំនួន ការកើតមានអំពើហិង្សា ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រ និងការបិទផ្លូវសាធារណៈ ដែលជា​សកម្មភាពរលោភបំពានធ្ងន់ធ្ងរលើសិទ្ធិអ្នកដទៃ និងបានរំខានដល់បរិយាកាសវិនិយោគ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងផលប្រយោជន៍របស់កម្មករកម្មការិនី»។

សេចក្ដីថ្លែងការណ៍បានចេញមកនៅព្រឹកថ្ងៃអាទិត្យនេះ ខណៈពេលដែលរលកបាតុកម្មបានកើតឡើងព្រោងព្រាត និងមានរូបភាពជាច្រើនខុសៗគ្នា បន្ថែមពីលើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងបាតុកម្មកូដកម្មរបស់​ក្រុម​កម្មករកម្មការិនី មានដូចជាបាតុកម្មរបស់ក្រុមម៉ូតូឌុប សុំឲ្យបញ្ចុះប្រេងសាំង បាតុកម្មរបស់ក្រុម​ព្រះសង្ឃនិង​សមណនិស្សិត ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ លាលែងពីតំណែង បាតុកម្មរបស់សហគមន៍ជនរងគ្រោះ នឹង​ការ​បណ្ដេញចេញនៅបឹងកក់ជាដើម។ មកដល់នឹងម៉ោងនេះ រាល់ការទាមទារទាំងនោះ មិនត្រូវបាន​ទទួលស្វាគមន៍​ដោយមន្ត្រីរដ្ឋាភិបាលណាម្នាក់ឡើយ ដោយទំនងជាមកពីថ្ងៃនេះ ជាថ្ងៃអាទិត្យ។

ដោយឡែកមេដឹកនាំគណបក្សសង្គ្រោះជាតិ បានរំពឹងទុកថានៅរសៀលថ្ងៃដដែលនេះ នឹងមានក្បួនដង្ហែដ៏ធំមួយ​ដែលអាចមានមនុស្សចូលរួមរហូតដល់ទៅ មួយលាននាក់នៅកណ្ដាលរាជធានីភ្នំពេញ។

ឈានចេញពីការលើកឡើងទាំងប៉ុន្មានខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍នោះដែរ រដ្ឋាភិបាលកម្ពុជាបានធ្វើការ​អំពាវនាវ ឲ្យអ្នកដឹកនាំនិងអ្នកចូលរួមបាតុកម្មគោរពច្បាប់ ស្នើឲ្យក្រុមអង្គការសមាគម ត្រូវប្រកាន់ជំហរអព្យាក្រិត​របស់ខ្លួន អាជ្ញាធរនិងកងកម្លាំងត្រូវប្រកាន់ខ្ជាប់នូវិន័យ សីលធម៌វិជ្ជាជីវះនិងអត់ធ្មត់។ ជាចុងក្រោយរដ្ឋាភិបាល ក៏​បានអំពាវនាវដែរ ឲ្យពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស មេត្តាបន្តយោគយល់ចំពោះការរំខាននានា ដែលបណ្ដាល​មកពីបាតុកម្មកូដកម្ម និងប្រកាន់ជំហរនឹងនរប្រកបដោយសុភវិនិច្ឆ័យ ដើម្បីចូលរួមវិភាគទានដល់ការពង្រឹង​សន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និងការពង្រឹងនីតិរដ្ឋ។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានស្វែងរកប្រតិកម្មពីមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ តែរហូតមកដល់​ម៉ោងនេះ នៅមិនទាន់អាចទាក់ទងបាននៅឡើយ។ តែមន្ត្រីថ្នាក់ក្រោមមួយរូបរបស់គណបក្សនេះ ដែលថ្លែងក្នុង​លក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានសម្ដែងការព្រួយបារម្ភថា នេះអាចជាសេចក្ដីថ្លែងការណ៍ត្រៀមបម្រុងមួយ មុននឹង​លោក ហ៊ុន សែន បុរសខ្លាំងរបស់ប្រទេសកម្ពុជា បញ្ចេញបាតដៃទីបីរបស់ខ្លួន៕

ខាងក្រោមនេះ សេចក្ដីថ្លែងការណ៍នោះ៖

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...