ខូចម៉ូតូចុះបណ្តើរ តែត្រូវឡានបុកពីក្រោយ ទារសំណងមិនបាន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៣ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 07, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១៧ និង២០នាទី ល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ៦០ ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសជាម្ចាស់ម៉ូតូ ដែលសុំលាក់អត្តសញ្ញាណ បានរៀបរាប់ឲ្យដឹងថា លោកជិះម៉ូតូធុន យ៉ាម៉ាហា ពណ៍ខ្មៅលាយលឿង មិនទាន់មានស្លាកលេខ ស្រាប់តែជិះ ជិតដល់កន្លែងកើតហេតុ ម៉ូតូរបស់លោករលត់។
ក្រោយមក លោកបានចុះបណ្តើរ ប្រមាណ១៥០ម៉ែត្រ ស្រាប់តែមានឡានមួយគ្រឿង ធុនសាំយ៉ុង ដែលគេស្គាល់ថា ជាឡាន របស់ក្រុមហ៊ុនស្រាបៀរលីអូ ពណ៍ក្រហម ស្លាកលេខភ្នំពេញ ២V-២៧៥២ បានបើកយ៉ាងលឿន មកពីក្រោយ ក្នុងទិសដៅស្របគ្នា រួចវ៉ាឡានក្រុងធំមួយគ្រឿង ទាំងមិនបន្ថយល្បឿន ក៏ជ្រុលចង្កូត ទៅបុកម៉ូតូរបស់លោក កំពុងបណ្តើរពេញទំហឹង បណ្តាលឲ្យដួលបែកបាក់ និងខូចខាតមួយចំនួន។ តែលោកជាម្ចាស់ម៉ូតូ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
ក្រោយពីកើតហេតុភ្លាមៗ ម្ចាស់ម៉ូតូបានទាមទារសំណងមួយចំនួន ពីអ្នកបើកឡានបង្ក ដើម្បីជួសជុលម៉ូតូ ដែលខ្លួនកំពុងស្រឡាញ់។ តែអ្នកបើកឡានបង្ក មិនបានផ្តល់សំណងទាំងនោះទេ ដោយបដិសេធថា ការទាមទារនោះហួសប្រមាណ លើសពីអ្វីដែលម៉ូតូបានខូចខាត។ ភាគីទាំងសងខាង មិនអាចសម្របសម្រួលគ្នា នៅកន្លែងកើតហេតុបានទេ ទើបមន្រ្តីចររារណ៍ ដែលស្ថិតនៅទីតាំងកើតហេតុ បញ្ជូនសំនុំរឿងទៅកាន់ សាលាខណ្ឌមានជ័យ ដើម្បីធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕