ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​បង្ក្រាប​​បាតុករ​ នៅ​មុខ​​ស្ថាន​ទូត​​យួន

ក្រុមយុវជន ព្រះសង្ឃ ប្រមាណជាង៥០នាក់ ដែលគ្រោងមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យ​ប្រទេសវៀតណាមនេះ សុំទោសធាសាធារណៈ ដែលមន្ត្រីស្ថានទូតរបស់ខ្លួន បានអះអាងថា ទឹកដីខ្មែរកម្ពុជា​ក្រោម​ជារបស់ខ្លួននោះ។ ការជួបជុំនេះ នៅមុខក្រសួងសុរិយោដី ទល់មុខស្ថានទូតវៀតណាម មិនទាំងបានប្រាំនាទីផង តែត្រូវបានបំបែក ដោយក្រុមសន្តិសុខសម្រុះ របស់ខណ្ឌក្នុងរាជធានីប្រមាណជាងមួយរយនាក់ ហើយបានបង្កឲ្យ​មានប្រតិកម្មភ្លាមៗ នៅនឹងកន្លែងដោយក្រុមអ្នកតវ៉ា។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមយុវជន ព្រះសង្ឃ ប្រមាណជាង៥០នាក់ ដែលគ្រោងមកជួបជុំគ្នានៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យ​ប្រទេសវៀតណាមនេះ សុំទោសធាសាធារណៈ ដែលមន្ត្រីស្ថានទូតរបស់ខ្លួន បានអះអាងថា ទឹកដីខ្មែរកម្ពុជា​ក្រោម​ជារបស់ខ្លួននោះ។ ការជួបជុំនេះ នៅមុខក្រសួងសុរិយោដី ទល់មុខស្ថានទូតវៀតណាម មិនទាំងបានប្រាំនាទីផង  តែត្រូវបានបំបែក ដោយក្រុមសន្តិសុខសម្រុះ របស់ខណ្ឌក្នុងរាជធានីប្រមាណជាងមួយរយនាក់ ហើយបានបង្កឲ្យ​មានប្រតិកម្មភ្លាមៗ នៅនឹងកន្លែងដោយក្រុមអ្នកតវ៉ា។


លោក ម៉ៅ ពិសេស  (ពាក់អាវស កណ្ដាល) ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ឈរលើចិញ្ចើមផ្លូវ មុខក្រសួង​ដែនដីនគរូបនីយកម្ម។ (រូបថត  MONOROOM.info/ O. Vary)

ការបញ្ចេញមតិ - ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា លោក ម៉ៅ ពិសេស បានចាត់ទុកថាការដេញបំបែក មិនឲ្យ​មានការតវ៉ានៅមុខស្ថានទូតវៀតណាម លើទឹកដីកម្ពុជា កាន់តែបញ្ជាក់ឲ្យឃើញថា អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ជាអាយ៉ងយួនពិតប្រាកដ។ យ៉ាងណាក៏ដោយ លោកដាច់ខាតត្រូវឲ្យប្រទេសវៀតណាមទាំងមូល ត្រូវតែសុំ​ទោសជាសាធារណៈចំពោះការលើកឡើង របស់មន្រ្តីអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា លោក ត្រឹង វ៉ាន់ថុន ដែលបានលើកឡើងកាលពីថ្ងៃទី៦ ខែមិថុនា ថា«ទឹកដីកម្ពុជាក្រោម ជារបស់ខ្លួនពីដូនតានោះ»។

លោក ម៉ៅ ពិសេស បានបញ្ជាក់ជាចុងក្រោយថា ក្រុមនិស្សិត បញ្ញាវ័ន្តរបស់លោក នឹងទុកពេលឲ្យ​ក្នុងរយៈពេលបីខែ ក្នុងការសុំទោសនេះ មើមិនដូចឆ្នោះទេ និងមានមហាបាតុកម្មកើតឡើង។

យុវជនម្នាក់ឈ្មោះ ជា រស់ ដែលបានចូលរួមក្នុងការទាមទាដែរនោះ បានលើកឡើងថា លោកមានការសោកស្តាយ ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែលកំពុងនឹងចូលរួមដោយប្រយោល គាំទ្រទៅលើសេចក្តីប្រកាសរបស់មន្រ្តី នៃអ្នកនាំ​ពាក្យ​វៀតណាមប្រចាំកម្ពុជានេះថា ទឹកដីខ្មែរកម្ពុជាក្រោមជាកេរ្តិ៍ដូនតាខ្លួននោះ។ លោក បានលើកឡើងទៀតថា ភាពស្ងៀមស្ថាត់របស់រដ្ឋាភិបាល ក៏កំពុងតែប្រមាថ ទៅលើសេចក្តីសម្រេចចិត្តរបស់ព្រះបាទព្រះបរមរតនកោដ្ឋ ដែលមិនព្រមឡាយព្រះហស្ថលេខា លើសន្ធិសញ្ញាបារាំង ដែលប្រគល់ទឹកដីខ្មែរកម្ពុជាក្រោមទៅវៀតណាមនោះ​។

ឯតំណាងរាស្រ្តជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ លោក ម៉ែន ថាវរិន ក៏ត្រូវបានក្រុមសន្តិសុខទាំងនោះវាយ​បន្ទាប់ពីលោកចុះ ពីរថយន្តរបស់លោក មុខក្រសួងដែនដីនគរូបនីយកម្ម។ ដោយ​សារការដេញ​ពីក្រុមសន្តិសុខ​ទាំង​នោះ លោកមិនបាននិយាយអ្វីច្រើនទេថា៖ «ខ្ញុំមិននឹកស្មានថា គេយករាស្រ្តមកវាយប្រជារាស្រ្តសោះ»។

អភិបាលរងខណ្ឌចំការមន លោក ជ គឹមសូរ បានចាត់ទុកវត្តមាននៃលោក ម៉ែន ថាវរិន ថាជាមេក្លោង ឬអ្នកដឹកនាំ​ក្រុមនិស្សិតទាំងនេះ បើសិនជាលោកមិនធ្វើការចាកចេញ ពីមុខស្ថានទូតវៀតណាមនោះទេ។

ចំពោះលោកអភិបាលរងខណ្ឌចំការមន លោក ជ គឹមសូរ ក្នុងការដេញបំបែកនេះ បានបញ្ជាឲ្យក្រុម​សន្តិសុខទាំង​នោះបញ្ជាវាយ និងដេញក្រោមនិស្សិតឲ្យចេញឆ្ងាយពីមុខស្ថានទូតវៀតណាម។ ជាពិសេសលោកបានចង្អុល​ទៅ​លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា និងបង្គាប់ឲ្យវាយខ្លាំងជាងគេ។ លោកស្រែកដូច្នេះថា «នោះអាត្រង៉ោលពាក់វ៉ែនតានោះ វាជាមេគេ វាធំជាងគេ ដឹកនាំគេមក វាយវាឲ្យខ្លាំងជាងគេទៅ»។

សូមរំលឹកថា ការជួបជុំរបស់ក្រុមនិស្សិត នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤នេះ ឆ្លើយតបទៅនឹងការមាក់​ងាយ​​របស់​ប្រទេសវៀតណាម ចំពោះប្រជាជនកម្ពុជារឿងទឹកដីខ្មែរកម្ពុជាក្រោម។ ករណីនេះលោក ម៉ៅ ពិសេស លើក​ឡើង​ថា «បើមាក់ងាយរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី អាចទទួលយកបាន តែបើមើលងាយ​​ប្រជាជាតិ​​ខ្មែរ​ទាំងមូលនោះមិនអាចទទួលបានឡើយ»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...