ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះមហន្តរាយ ប្រសើរជាងឆ្នាំមុន
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៨ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមរបាយការណ៍ និងការលើកឡើងរបស់ លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយនៅឆ្នាំនេះ មានសភាពមិនសូវធ្ងន់ធ្ងរ ដូចឆ្នាំទៅម៉ិញឡើយ។
ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)
គ្រោះធម្មជាតិ - លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងសិក្ខាសាលាមួយ ស្តីពីការបញ្ចប់ការសិក្សាស្រាវជ្រាវ ពីទិន្នន័យនៃការប៉ះពាល់ និងការខូចខាតដោយ ទឹកជំនន់ក្នុងប្រទេសកម្ពុជា។ លោកបន្តថាជុំវិញកម្ពុជា ឬជុំវិញពិភពលោក មានភាពអាប់អួរខ្លាំងក្នុងឆ្នាំនេះ ដោយគ្រោះធម្មជាតិ ឬដោយមនុស្ស។ តែភាពជាក់ស្តែងសម្រាប់កម្ពុជាវិញ ក្នុងខែកក្កដាឆ្នាំ២០១៤ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៣ ការប្រែប្រួលអាការធាតុមានការថយចុះ ដូចជារន្ទះបាញ់ ខ្យល់ព្យុះជាដើម។
លោកអនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិរូបនេះ ក៏បានបង្ហាញពីទិន្ន័យក្នុងឆ្នាំ២០១១-២០១៣ កន្លងមកថាការប៉ះពាល់ដោយធម្មជាតិ ការប្រែប្រួសអាកាសធាតុ ឬដោយមនុស្សមានសភាពធ្ងន់ធ្ងរ។ ជាមួយនឹងការចងក្រងឯកសារទិន្នន័យហៅថា «ខេនឌី»នេះ មានសារៈសំខាន់រម្រាប់កម្ពុជា ដើម្បីមើលពីបញ្ហា នៃគ្រោះមហន្តរាយនានាជាមុន ប្រសិនបើមាន។ លោបញ្ជាក់ថាឯកសារនេះ ក៏សម្រាប់ធ្វើការប្រើប្រាស់ ដាក់ចេញនូវផែនការ ធ្វើជាគោលនយោបាយ សម្រាប់ការអភិវឌ្ឍន៍នៅតាមតំបន់ និងមូលដ្ឋាននីមួយៗផងដែរ។
លោកចាត់ទុកថា ទឹកជំនន់ជាសត្រូវរបស់ប្រជាពលរដ្ឋ «ទឹកជំនន់ម្តងៗឡើងមក វាត្រូវស្លាប់ប្រជាជន»។ លោកបានបង្ហាញថា ក្នុងឆ្នាំ២០១៣ ប្រជាពលរដ្ឋ១៦៨នាក់បានស្លាប់។ «យើងមិនចង់ឲ្យមានទឹកជំនន់ មិនចង់ឲ្យមានការស្លាប់។ រាំងស្ងួតគ្មានស្រូវអង្ករ មិនអាចបង្កបង្កើនផល ប្រជាជនមិនអត់បាយ។»
តាមផែនការយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាល លោកបានបង្ហាញថា កន្លែងណាដែលលិចទឹក រដ្ឋាភិបាលនឹងសង់លំនៅដ្ឋាន តាមបែបលិចទឹក ត្រូវធ្វើឲ្យខ្ពស់ផុតពីនីវ៉ូទឹកជាដើម។
ក្នុងរបាយការណ៍មួយ របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកការបន្ថយគ្រោះមហន្តរាយធម្មជាតិ (UNISDR) ដែលចេញផ្សាយក្នុងថ្ងៃទី៨ ខែកក្កដានេះ បានឲ្យដឹងថាគ្រោះធម្មជាតិក្នុងឆ្នាំ២០១៣ បានធ្វើឲ្យប្រទេសជាច្រើន ដែលទទួលផលវិបាក ពីគ្រោះធម្មជាតិ ក្នុងនោះក៏មានកម្ពុជាផងដែរ។
ប្រជាជនដែលរងផលប៉ះពាល់ មានប្រមាណជា៩៥លាននាក់ ក្នុងចំណោមនោះមាន៨៤លាននាក់ ដែលរស់នៅក្នុងប្រទេសកម្ពុជា វៀតណាម ថៃ ចិន ហ្វីលីពីន បង់ក្លាដេស ឥណ្ឌា និងប៉ាគីស្ថានជាដើម។ តាមរបាយការណ៍ដដែលនេះ មានគ្រោះមហន្តរាយចំនួន៣១៥លើក សម្លាប់ជីវិតមនុស្សអស់២២.០០០នាក់ ប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋប្រមាណ៩៥លាន ខាតបង់ថវិកាប្រមាណ១០០ពាន់លានដុល្លារសហរដ្ឋអាម៉េរិក។
ទោះជាយ៉ាងណាក៏ដោយ ការិយាល័យជំនាញរបស់អង្គការសហប្រជាជាតិមួយនេះ បានកោតសរសើរនូវរាល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលទាំងអស់ រួមទាំងកម្ពុជាផង ដែលធ្វើឲ្យចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយ មានការថយចុះ តាមរយៈការត្រៀមលក្ខណៈទុកជាមុន ការប្រាប់ឲ្យដឹងជាមុន និងការឆ្លើយតបមានភាពប្រសើរឡើង៕