បង្ក្រាប​បាតុករ​មុខ​ស្ថាន​ទូត​យួន៖ រដ្ឋាភិបាល​សព្វថ្ងៃ ជា​រដ្ឋាភិបាល​យួន?

ទន្ទឹមនឹងការបង្ក្រាប បោសសំអាត ក្រុមនិស្សិត បញ្ញាវ័ន្ត យុវជននិងព្រះសង្ឃខ្មែរ រួមទាំងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលបាន​ធ្វើបាតុកម្មជាថ្មី នៅមុខ​ស្ថានទូតវៀតណាមព្រឹកម៉ិញនេះ ក្រុមសកម្មជនទាំងនោះ ធ្លាប់បាន​ព្រមានរួចជា​ស្រេចថា បើមានការបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាលនោះ អាជ្ញាធរនោះ​នឹង​ក្លាយ​ជា​អាជ្ញាធរ​វៀតណាម ឯរដ្ឋាភិបាល ក៏ជារដ្ឋាភិបាលវៀតណាមដែរ។ ជាពិសេស ព្រះសង្ឃមួយអង្គ បានមានសង្ឃដីកាពីករណី​នេះ ដូចខាងក្រោម។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមនឹងការបង្ក្រាប បោសសំអាត ក្រុមនិស្សិត បញ្ញាវ័ន្ត យុវជននិងព្រះសង្ឃខ្មែរ រួមទាំងពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលបាន​ធ្វើបាតុកម្មជាថ្មី នៅមុខ​ស្ថានទូតវៀតណាមព្រឹកម៉ិញនេះ ក្រុមសកម្មជនទាំងនោះ ធ្លាប់បាន​ព្រមានរួចជា​ស្រេចថា បើមានការបង្ក្រាបពីអាជ្ញាធររដ្ឋាភិបាលនោះ អាជ្ញាធរនោះ​នឹង​ក្លាយ​ជា​អាជ្ញាធរ​វៀតណាម ឯរដ្ឋាភិបាល ក៏ជារដ្ឋាភិបាលវៀតណាមដែរ។ ជាពិសេស ព្រះសង្ឃមួយអង្គ បានមានសង្ឃដីកាពីករណី​នេះ ដូចខាងក្រោម។


ក្រុមកម្លាំងចម្រុះ នៅមុខស្ថានទូតវៀតណាម ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)

វិបត្តិទឹកដី- ព្រះសង្ឃព្រះនាម ថាច់ហា សំអាង ព្រះចៅអធិការវត្តសាមគ្គីរង្សីស្តីទី កាលពីថ្ងៃទី៦ ខែកក្កដា នៅក្នុង​វេទិការ​សាធារណៈស្តីពីបញ្ហាទឹកដីកម្ពុជាក្រោម បានលើកឡើងថា ក្នុងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ នឹងមានបាតុកម្ម​របស់​ក្រុមក្រុមនិស្សិត បញ្ញាវ័ន្ត យុវជននិងព្រះសង្ឃខ្មែរ បង្ខំឲ្យស្ថានទូតយួនប្រចាំនៅកម្ពុជាមួយនេះ ដែលបាន​និយាយបំភ្លើសប្រវត្តិសាស្រ្ត ការនិយាយមិនចេះទទួលខុសត្រូវ មិនទទួលស្គាល់ការពិត មកសុំទោសកម្ពុជា​ជា​សាធារណៈ។

ព្រះអង្គបន្តថា ក្នុងពេលធ្វើបាតុកម្មនេះ បើសិនជាមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចរបស់ជាតិ នឹងចាត់ទុក​ថាពេលនោះ វានឹងបង្ហាញឲ្យឃើញកាន់តែច្បាស់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជា«រដ្ឋាភិបាលយួន»តែម្តង។

ព្រះចៅអធិការវត្តសាមគ្គីរង្សីស្តីទីអង្គនេះ បានធ្វើការពន្យល់ទៅលើការរារាំងនេះថា ព្រោះតែគណបក្ស​ប្រជាជន​កម្ពុជា ត្រូវបានបង្កើតឡើងដោយខ្មោច ហូ ជីមិញ។ ហើយកន្លងមក តែងតែមានការចោទប្រកាន់ ពីសាធារណៈជន​ថាគណបក្សប្រជាជន ជាបក្សដែលយួនបង្កើត បក្សបំរើឲ្យយួន បក្សអាយ៉ងយួនជាដើម។ បញ្ហាផ្សេង ដែលបង្កើត​ឡើង​ដោយរដ្ឋាភិបាលវៀតណាម ពាក់ព័ន្ធនិងបញ្ហាកម្ពុជា មិនដែលឃើញរដ្ឋាភិបាលខ្មែរខ្លួនឯងមិនហានតតាំង ឬមានប្រតិកម្មជាមួយយួនទេ។ ព្រះអង្គលើកឡើងថា រដ្ឋាភិបាលខ្មែរមួយនេះ គួរតែប្តូរមកហៅថា​ជា «រដ្ឋាភិបាល​យួន»វិញទៅ។

ករណីនៃការប្តូរមកហៅ «រដ្ឋាភិបាលយួន» នេះព្រះអង្គក៏ពន្យល់ថា ពេលដែលប្រជាពលរដ្ឋ និស្សិត យុវជនខ្មែរ​ទៅធ្វើបាតុកម្មទាមទានៅមុខស្ថានទូតយួន ដើម្បីឲ្យយួនសុំទោស រឿងដែល«យួនថា ទឹកដីកម្ពុជាក្រោម ជាទឹកដី​យួន»នោះ បែរជាកម្លាំងរដ្ឋាភិបាលខ្មែរមកបង្ក្រាបទៅវិញ។ «អញ្ចឹងយើងមិនចាំបាច់ហៅថា អាយ៉ងយួននោះទេ ហៅថារដ្ឋាភិបាលយួនតែម្តងទៅ។ (...) មានរឿងអីខ្មែរ ឲ្យយួនសុំទោស កុំនិយាយបំផ្លើសប្រវត្តិសាស្រ្ត (...) រដ្ឋាភិបាល​ខ្មែរ មិនអបអរសាទរ បែរជាបង្ក្រាប​ទៅវិញ។»

ព្រះអង្គបានលើកជាឧទាហរណ៍ប្រៀបធៀបថា កាលពីតារាភាពយន្តថៃ នាងផ្កាយព្រឹក លើកឡើងពីបញ្ហាប្រាសាទ​អង្គវត្តថាជារបស់ខ្លួននោះ រដ្ឋាភិបាលកម្ពុជា បានមានប្រតិកម្មយ៉ាងខ្លាំង​ទៅលើការលើកឡើងរបស់​តារាភាពយន្ត​នោះ រហូតដល់មានការធ្វើបាតុកម្មមុខស្ថានទូត និងការដុតបំផ្លាញស្ថានទូត សណ្ឋាគារ និងក្រុមហ៊ុនថៃជាដើម។ករណីនេះ ព្រះអង្គបានលើកឡើងថា គួតែរដ្ឋាភិបាលខ្មែរជាអ្នករៀបចំ ដើម្បីឲ្យមានការសុំទោស ពីប្រទេស​វៀតណាម​រឿងទឹកដីខ្មែរកម្ពុជាក្រោម ព្រោះនេះជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។

សូមរំលឹកថាលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ក្នុងជំនួបជាមួយលោក ម៉ៅ ពិសេស ប្រធានអង្គការសហព័ន្ធនិស្សិត បញ្ញវន្តកម្ពុជា សាលារាជធានីភ្នំពេញមិនអនុញ្ញាតិ ឲ្យមានការជួបជុំ​ធ្វើ​បាតុកម្មនៅថ្ងៃទី៨ ខែកក្កដានេះទេ។ សាលារាជធានីភ្នំពេញបានចាត់ទុកថាការជួបជុំ ឬការធ្វើបាតុកម្មតាម​ទី​សាធារណៈ​បណ្តាលឲ្យកកស្ទះចរាចរណ៍ ពិសេសទំនាក់ទំនងការទូត និងអភ័យឯកសិទ្ធិស្ថានទូត ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានទេ ទាក់ទងនឹងការចោទ​ប្រកាន់ខាងលើ។ តែកាលពីថ្ងៃទី៤ ខែកក្កដានេះ អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានរួច​ជា​មុនថា បើ​ថ្នាក់ដឹកនាំអង្គការសហព័ន្ធនិស្សិត បញ្ញាវន្តកម្ពុជានៅតែចចេសធ្វើការជួបជុំ នោះអាជ្ញាធរមាន​សមត្ថកិច្ច នឹងចាត់​វិធានការរដ្ឋបាល ហើយចំពោះអ្នកដឹកនាំនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...