បង្ក​គ្រោះ​ថ្នាក់​ហើយ​រត់​គេច រង់​ចាំ​ដោះ​ស្រាយ​តាម​ទូរស័ព្ទ

គ្រោះថ្នាក់មួយបានកើតឡើង នៅតាមបណ្តោយផ្លូវ២១៧ (ចំការដូង) រវាងរថយន្ត តាកូមា និងរថយន្ត នីសាន់ ទម្ងន់​២៥តោន​មួយ​គ្រឿង បង្ករការភ្ញាក់ផ្អើល នៅលើដងផ្លូវ។ ហេតុការណ៍នេះ មិនបានបង្កគ្រោះថ្នាក់ ដល់​ម្ចាស់​រថយន្ត​ទាំង​ពីរ​ទេ តែម្ចាស់ឡានបង្ក បានរត់គេចខ្លូន មិននៅដោះស្រាយទេ បែរជាចាំដោះស្រាយ តាមទូរស័ព្ទទៅវិញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 19, 2015
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនពិបាកយល់នោះទេ ព្រោះបើមានបញ្ហា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយភាគីណាមួយ មិននៅដោះ​ស្រាយ នោះមូលហេតុ វាច្បាស់ជាភាគីរត់គេចខ្លួននោះ គឺជាអ្នកខុស ហើយមិនហ៊ានប្រឈមមុខ។ ដូចជា​ករណីម្ចាស់រថយន្តបង្ក ម៉ាក តាកូមា (TACOMA) ស្លាកលេខភ្នំពេញ ២A-៦០៥៣ នេះជាដើម ដែលបាន​បង្ក​គ្រោះថ្នាក់ ជាមួយរថយន្តធន់ធ្ងន់ មួយគ្រឿង ម៉ាក នីសាន់ របស់ក្រុមហ៊ុន ឯកជនមួយ ស្លាកលេខ ភ្នំពេញ ៣A-៣៣៣២ ក្នុងទិសដៅស្របគ្នា ដោយវ៉ាស្តាំមិនផុត។

បុរសម្នាក់ នៅក្នុងហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា ដំបូងឡានទាំងពីរ បើកក្នុងទិសដៅស្របគ្នា តាម​បណ្តោយផ្លូវលេខ ២១៧ (ផ្លូវចំការដូង) ស្រាប់តែមកដល់ កន្លែងកើតហេតុ ទល់មុខ ហាងព្រះច័ន្ទពេញវង្ស់ ឡានតាកូមា ព្យាយាមបើកវ៉ារថយន្តធំ ពីខាងស្តាំយ៉ាងលឿន តែមិនបានសម្រេច ដោយប៉ះគៀរឡានធំ បណ្តាលឲ្យឡានតូចមួយនេះ ជ្រុលចង្កូតទៅចំហៀងផ្លូវម្ខាង ជាប់ដីទើបអស់ល្បឿន។

សាក្សីបន្ថែមទៀតថា ភ្លាមៗបន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តបង្ក និងកម្មករប្រមាណ៦នាក់ នៅលើនោះ នាំគ្នា​រត់គេចខ្លូនគ្មានសល់ ទុកឡាន និងសម្ភារៈ នៅកន្លែងកើតហេតុទាំងអស់។ ចំណែកអ្នកបើកបរ ឡានធំរបស់​ក្រុមហ៊ុន រោងចក្រផលិតថ្ម ណឹមម៉េងគ្រុប សុំមិនប្រាប់ឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នក​បើកឡានតូចនោះ មិនដឹងថា វ៉ាជែងខាងណាត្រូវ។ លោកថា សំណាងហើយ ដែលគ្មានអ្នកណារបួស បើសិន​មានអ្នករបួសវិញ គេច្បាស់ជាចោទលោកថា ខុសមកពីឡានធំ មិនខាន។

ហេតុការណ៍នេះ ត្រូវបានមន្រ្តីប៉ុស្តិ៍ស្ទឹងមានជ័យម្នាក់ លោក ខៀវ ថានខ្សា ឲ្យដឹងនៅល្ងាចថ្ងៃ កើតហេតុថា ករណីនេះ ត្រូវបានបញ្ចប់គ្នា តាមទូរស័ព្ទជាមួយភាគីទាំងសងខាង។ មន្ត្រីរូបនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ឡានបង្ក ជាឡានដឹកសម្ភារៈ របស់មន្រ្តីខណ្ឌម្នាក់ ដែលត្រូវបានបើកបរ ដោយកូនចៅ និងក្រុមកម្មករ ភាគី​ទាំងពីរ បានបញ្ចប់បញ្ហារវាងគ្នា តាមរយៈទូរស័ព្ទរួចរាល់ នៅល្ងាចនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...