យានយន្ដឆ្នៃ«ទំនើប» ដែលមានសមត្ថភាពបើកក្នុងទឹក
យានកែឆ្នៃដ៏«ទំនើប» សេរ៊ីឆ្នាំ២០១៥ ដែលអាចបើកចុះក្នុងទឹកបាន។
Loading...
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 19, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទឹកដីរបស់ស្រុកទេសអ្នក សម្បូរទៅដោយភក់ជ្រាំ ឬទឹកជំនន់កាត់ផ្លូវឬ? នេះជាយានឆ្នៃដ៏«ទំនើប»មួយ ដែលនឹងអាចជួយអ្នក ឲ្យជិះកាត់ទឹកបានយ៉ាងងាយ។
បុរសជាតិញ៉ូហ្សេឡែន ពីរនាក់ មកពីសហគមន៍ «NZ Offroader» បានកែឆ្នៃគោយន្ដមួយ ទៅយានមួយ ដែលអាចបើកបរនៅក្នុងទឹកបាន។ បុរសទាំងពីរ បានយកស្នាដៃរបស់ពួកគេ មកបង្ហាញពីសមត្ថភាព ដោយថតជាវីដេអូ សម្រាប់ដាក់បង្ហោះក្នុងយូធូបផង។
ពិតជាមានប្រសិទ្ធភាពមែន យានកែឆ្នៃនោះ បានរត់ចុះទឹក និងឡើងពីទឹក ដោយគ្មានលំបាក ឬជួបនឹងបញ្ហាអ្វីទាំងអស់។ ប៉ុន្តេដើម្បីសម្រេចបាន ជាលទ្ធផល គួរជាទីគាប់ចិត្តនោះ យាន្ដកែឆ្នៃដ៏ទំនើប ចាំបាច់ត្រូវមានបំពង់បង្ហុយផ្សែង និងក្បាលរបស់អ្នកបើក ខ្ពស់ផុតពីទឹក ជាដាច់ខាត៕