គ្រីស្ទៀណូ រ៉ូណាល់ដូ ឆេះ​ដុំ​នឹង​រូបថត និង​អ្នក​បន្ទរ​ក្រោយ​រូប​ថត

កីឡាករល្បីឈ្មោះ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានផ្ទុះកំហឹងក្រេវក្រោបយ៉ាងខ្លាំង ទល់​នឹង​ការ​ផ្សាយ​រូបភាព​ឯកជនមួយ ជាមួយនឹងមិត្តភ័ក្រចិត្តមួយថ្លើមមួយរបស់កីឡាករ។ នេះបើតាមសារព័ត៌មាន «El Mundo Deportivo» របស់ប្រទេសអេស្ប៉ាញ។
សកម្មភាពរបស់កីឡាករអន្តរជាតិ រ៉ូណាល់ដូច ជាមួយនឹងមិត្តភ័ក្រ ដែលត្រូវបានលួចថត ដោយក្រុមប្រមាញ់ថតរូប។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី ១៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 18, 2015
  • ប្រធានបទ: តារាបាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់សារព័ត៌មាន «El Mundo Deportivo» ដែលគេស្គាល់ថា ជាសារព័ត៌មានលំអៀង ទៅខាងក្រុម​បាល់ទាត់ បាសឺឡូន (Barcelone ក្រុមប្រជែងប្រចាំត្រកូល ជាមួយ Real Madrid) ឱកាសមួយនេះ មាន​លក្ខណៈ​កម្រ​រក​បាន​ណាស់។ រដូវក្ដៅឆ្នាំនេះ វិសមកាលរបស់កីឡាករដ៏ល្បី គ្រីស្ទៀណូ រ៉ូណាល់ដូ ដែល​បាន​មក​លេខ នៅ​តំបន់​ឆ្នេរ «Saint-Tropez» ភាគខាងត្បូងប្រទេសបារាំង បានបង្កឲ្យមានការចុះផ្សាយ​យ៉ាង​ច្រើន នៅ​លើ​ទំព័រ​នានា ក្នុង​សារព័ត៌មាននៃប្រទេសអេស្ប៉ាញ និងនៅបរទេស។ ប៉ុន្តែការចុះផ្សាយ ដែល​មាន​អម​ដោយ​រូបភាព និង​វីដេអូ​ផង​នោះ បានដុតឲ្យកីឡាកររបស់ក្រុម រៀល ម៉ាឌ្រីដ ឲ្យឆេះឡើង។

កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បានព្រមាន  ទល់នឹងសង្គ្រាមពាក្យសម្ដី របស់ក្រុមអ្នកសារព័ត៌មានថា៖ «ពួក​អ្នក​ឯង នឹងមិនអាចធ្វើឲ្យខ្ញុំប្រលាក់ប្រលូក បានឡើយ»។

គេត្រូវនិយាយរំលឹកឡើងវិញថា រូបថតឬវីដេអូ ដែលថតកីឡាករ រ៉ូណាល់ដូ នៅលើកាណូតឯកជនមួយ ដែល​កីឡាករ​​បានខ្ចី ពីមិត្តភ័ក្រជាតិអង់គ្លេសម្នាក់នោះ ជាស្នាដៃរបស់ក្រុម អ្នកតាមប្រមាណ ជំនាញខាង​ថត​រូបតារាៗ ពីចំងាយ។

បើតាមសារព័ត៌មាន «El Mundo Deportivo» បានឲ្យដឹងថា កំពូលតារារបស់ក្រុម រៀល ម៉ាឌ្រីដ បាន​ឆេះ​ដុំ​យ៉ាងខ្លាំង នៅពេលដែលបានឃើញ រូបថតទាំងនោះ នៅក្នុងសារព័ត៌មាន និងបន្ទាប់ពីបានអាន នូវរាល់មតិ​យោបល់ របស់ពួកអ្នក«បន្ទរ» នៅតាមបណ្ដាញសង្គម។

នៅក្នុងអាជីព ជាកីឡាករវិញ តារាបាល់ទាត់មិនរងផលប៉ះពាល់ទេ ព្រោះកីឡាករទើបនឹងរកគ្រាប់បាល់ ឲ្យ​ក្រុម​ជម្រើសជាតិរបស់ខ្លួន ដល់ទៅ៣គ្រាប់ សម្រាប់ការប្រកួតជម្រុះ ឆ្ពោះទៅ Euro 2016 កាលពីសប្ដាហ៍មុន។

រីឯមិត្តភ័ក្រប្រុសទាំង៣ ដែលត្រូវបានបង្ហាញ នៅក្នុងសារព័ត៌មាននោះ មាន (១) កីឡាករ José Semedo ដែល​ធ្លាប់ហាត់រួមគ្នា ពីប្រទេសព័រទុយហ្គាល់ និងកំពុងទាត់ឲ្យក្រុម «Sheffield Wednesday»។ (២) Ricardo "Ricky" Regufe ជាអ្នកទទួលខុសត្រូវ ខាងទីផ្សាររបស់ផលិតផល យីហោ «Nike» នៅប្រទេសព័រទុយហ្គាល់ ដែល​ត្រូវ​បាន គ្រីស្ទៀណូ រ៉ូណាល់ដូច ចាត់ទុកដូចបងប្រុស។ និងទី (៣) គឺ Miguel Paixao ដែលមិត្តភ័ក្រ​របស់កីឡាករ តាំងពីកុមារភាព និងធ្លាប់លេងបាល់ជាមួយគ្នា តាំងពីពេលនោះមក៕



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...