ឡេវ៉ានដូស្គី បញ្ចេញ​ថ្វី​ជើង​ពិសេស ជួយ​ឲ្យ​ដតម័ន បំបាក់​ចង្កូម រៀលម៉ាឌ្រីដ

គ្រាប់បាល់ទាំង ៤គ្រាប់របស់ខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) បានក្លាយជាយប់ប្រវត្តិសាស្ត្រមួយ របស់ក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ដែលបានយកឈ្នះក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ក្នុងជើងទី១ នៃការប្រកួត យូហ្វា ឆែមពានលីក (UEFA Champions League) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីដើមសប្ដាហ៍។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រាប់បាល់ទាំង ៤គ្រាប់របស់ខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ាន់ដូស្គី (Robert Lewandowski) បានក្លាយជាយប់ប្រវត្តិសាស្ត្រមួយ របស់ក្រុម បូរ៉ាស្សៀ ដតម័ន (Borussia Dortmund) ដែលបានយកឈ្នះក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ក្នុង ជើងទី១ នៃការប្រកួត យូហ្វា ឆែមពានលីក (UEFA Champions League) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីដើម​សប្ដាហ៍នេះ។


កីឡាករខ្សែប្រយុទ្ធ រ៉ូបឺត ឡេវ៉ាន់ដូស្គី របស់ក្រុម បូរ៉ាស្សៀ ដតម័ន។

កីឡាករអន្តរជាតិប៉ូឡូញ ឡេវ៉ាន់ដូស្គី បានក្លាយជាកីឡាករដំបូងគេបង្អស់ នៅក្នុងក្របខ័ណ្ឌឆែមពានលីក ដែលរកគ្រាប់​បាល់បាន ៤គ្រាប់ទៅលើ រៀលម៉ាឌ្រីដ ហើយធ្វើឲ្យ ដតម័ន មានភាពកក់ក្តៅ ក្នុងក្តីសង្ឃឹមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ នៅ​ខែក្រោយ ដែលនឹងអាចជួបជាមួយ ក្រុមអាឡឺម៉ង់ដូចគ្នា បាយឺន ម៉ូនិជ (Bayern Munich)។

កីឡាករឆ្នើម គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៅតែបន្តការរកគ្រាប់បាល់បញ្ចូលទីរបស់ខ្លួន ស្ទើរគ្រប់ការប្រកួត ហើយគាត់ក៏បានជួយឲ្យក្រុមអធិរាជស រកបាន១គ្រាប់ដែរ ក្នុងការប្រកួតបរាជ័យ ដ៏អាម៉ាសនេះ។ ប៉ុន្តែកីឡាករ ឡេវ៉ាន់ដូស្គី ឯនោះវិញទេ ដែលក្លាយជាវីរបុរស របស់ក្រុម ដតម័ន ជាមួយនឹងទម្រង់លេងល្អបំផុត និងមិននឹកស្មានដល់។

ការប្រកួតទើបតែចាប់ផ្តើមបាន ៨នាទី កីឡាករ ឡេវ៉ាន់ដូស្គី អាចរកគ្រាប់បាល់ទី១បានសម្រេច បន្ទាប់ពីការបញ្ជូន​បាល់​បានយ៉ាងល្អ មកពីកីឡាករ ម៉ារីអូ ហ្គូតស្សេ (Mario Gotze) ប៉ុន្តែនៅចុងម៉ោង នៃវគ្គទី១ គ្រីស្ទែណូ រ៉ូណាល់ដូ បានតាមបាន​ស្មើមកវិញ បន្ទាប់ពីទទួលបាល់បន្ត ពីខ្សែប្រយុទ្ធ ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain)។

នៅដើមវគ្គទី២ ឡេវ៉ាន់ដូស្គី បានរកគ្រាប់បាល់ឲ្យ ដតម័ន បន្តនាំមុខជាថ្មីម្តងទៀត បន្ទាប់ពីការបញ្ជូនបាល់មកពីកីឡាករ ម៉ាកូ រ៉ូស (Marco Reus) នៅនាទី ទី៥០។ ៥នាទីក្រោយមក ឡេវ៉ាន់ដូស្គី ក៏រកបានគ្រាប់បាល់ទី៣ របស់ខ្លួនបានសម្រេច ដោយប្រើបច្ចេកទេសផ្ទាល់ខ្លួន បានយ៉ាងល្អឥតខ្ចោះ។

ក្រុមរបស់អាឡឺម៉ង់ ដតម័ន បានទទួលបាល់ចំណេញ ប៉េណាល់ទី១គ្រាប់ទៀត នៅនាទី ទី៦៧ បន្ទាប់ពីកីឡាករ ស្ស៊ាប៊ី អាឡុនសូ (Xabi Alonso) បានរុញកីឡាករ រ៉ូស ពីក្រោយឲ្យដួលនៅក្នុងតំបន់គ្រោះថ្នាក់ ហើយខ្សែប្រយុទ្ធ ឡេវ៉ាដូស្គី ដដែល ជាអ្នកទាត់មួយទំហឹងចំកណ្តាលទី បំប៉ោងសំណាញ់ក្រុមរៀលម៉ាឌ្រីដ ជាលើកទី៤របស់ខ្លួន ធ្វើឲ្យបញ្ចប់ការ​ប្រកួតក្រុមដតម័ន យកឈ្នះក្រុមរៀលម៉ាឌ្រីដ ដោយលទ្ធផល ៤-១។

ក្រុមដតម័ន នឹងត្រៀមការធ្វើដំណើរទៅប្រកួតជើងទី២ នៃការប្រកួតឆែមពានលីក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នៅក្នុង​កីឡាដ្ឋាន សានទីអាកូ បឺណាប៊ូ (Santiago Bernabeu) ទឹកដីរបស់ក្រុមរៀលម៉ាឌ្រីដ ប្រទេសអេស្ប៉ាញវិញម្តង នៅថ្ងៃទី៣០ ខែមេសាសប្តាហ៏ក្រោយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...