ជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៧៖ បញ្ជីប្រកួតនៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ

ការចាប់ឆ្នោត រកដៃគូប្រកួត បានធ្វើរួចហើយ នៅថ្ងៃព្រហស្បត្តិ៍នេះ នៅក្រុង នីញ៉ុង (Nyon) ប្រទេសស្វីស។ ជា​ការ​ចាប់​ដៃគូ ដណ្ដើម​យក​ជើង​ឯក​អ៊ឺរ៉ុប (ក្របខណ្ឌ Champions League ហៅកាត់ C1 និង Europa League ហៅ​កាត់ C3) សម្រាប់​ឆ្នាំ២០១៧ រវាង​ក្រុម​បាល់ទាត់ខ្លាំងៗទាំង៨ (សម្រាប់ក្របខណ្ឌនីមួយៗ) ដែលបានប្រកួត​ឈ្នះ ឡើង​មក​ដល់​វគ្គ១ភាគ៤​ផ្ដាច់​ព្រ័ត្រ។ ដៃគូខ្លះ មិនដែលជួបគ្នា ពីមុនមកទេ តែដៃគូខាងទៀត ជាគូសងសឹក​ដ៏​ចាស់​វស្សា ដូច​យ៉ាង​ក្រុម រៀលម៉ាឌ្រីត (Real Madrid) និង​ក្រុម បាយឺនម៉ូនិច (Bayern Munich) ជា​ដើម។
ជើងឯកអ៊ឺរ៉ុបឆ្នាំ២០១៧៖ បញ្ជីប្រកួតនៅវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ
បាល់ទាត់ ដាក់នៅជិតពានរង្វាន់ នៃក្របខណ្ឌ «Europa League»។ (រូបថតឯកសារ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៧ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 17, 2017
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ជីប្រកួត សម្រាប់វគ្គ ១ភាគ៤ ​ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ហៅកាត់ C1 និង «Europa League» ហៅកាត់ C3 សម្រាប់ឆ្នាំ២០១៧ បានចេញជាផ្លូវការហើយ បន្ទាប់ពីពីចាប់ឆ្នោត ត្រូវបានធ្វើរួចរាល់ នៅថ្ងៃសុក្រនេះ ក្នុងក្រុង នីញ៉ុង (Nyon) ប្រទេសស្វីស ដែលការិយាល័យធំ របស់សហព័ន្ធបាល់អ៊ឺរ៉ុប (UEFA) បានតាំងនៅ។

សម្រាប់ក្របខណ្ឌ «Europa League» ក្រុមទាំង៨ សុទ្ធតែមិនដែលបានជួបគ្នាពីមុនៗមកទេ ដោយសារក្រុមបាល់ទាត់ទាំងនេះ ស្ថិតនៅពាសពេញអ៊ឺរ៉ុប និងមិនសូវមានសំណាង បានឡើងមកដល់វគ្គខ្ពស់ៗដូច្នេះទេ។ ផ្ទុយទៅវិញ នៅក្នុងក្របខណ្ឌ «Champions League» វិញ មានគូប្រកួតពីរ សុទ្ធសឹងជាដៃគូសងសឹកចាស់ៗរបស់ពួកគេ ជាពិសេស គឺក្រុម រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) និងក្រុម បាយឺនម៉ូនិច (Bayern Munich - អាល្លឺម៉ង់) នោះតែម្ដង។ រីឯគូប្រកួតពីរទៀត មិនដែលជួបគ្នាពីមុនមកទេ នោះគឺ ក្រុម អាត្លេទីកូម៉ាឌ្រីត (Atlético Madrid - អេស្ប៉ាញ) ប្រកួតនឹងក្រុម ឡេសេស្ទ័រ (Leicester - អង់គ្លេស) និងក្រុម ម៉ូណាកូ (AS Monaco - បារាំង) ប្រកួតនឹងក្រុម ដ័រមូន (Borussia Dortmund - អាល្លឺម៉ង់)។

ខាងក្រោមនេះ ជាបញ្ជីផ្លូវការ នៃក្របខណ្ឌប្រកួតទាំងពីរ ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំនេះ។

» Champions League

Juventus vs Barcelone៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Juventus (អ៊ីតាលី)» ធ្វើនៅថ្ងៃទី១១ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Barcelone (អេស្ប៉ាញ)» ធ្វើនៅថ្ងៃទី១៩ ខែមេសា។

Dortmund vs Monaco៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Dortmund (អាល្លឺម៉ង់)» ធ្វើនៅថ្ងៃទី១១ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Monaco (បារាំង)» ធ្វើនៅថ្ងៃទី១៩ ខែមេសា។

Atletico Madrid vs Leicester៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Atletico Madrid (អេស្ប៉ាញ)» ធ្វើនៅថ្ងៃទី១២ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Leicester (អង់គ្លេស)» ធ្វើនៅថ្ងៃទី១៨ ខែមេសា។

Bayern Munich vs Real Madrid៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Bayern Munich (អាល្លឺម៉ង់)» ធ្វើនៅថ្ងៃទី១២ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Real Madrid (អេស្ប៉ាញ)» ធ្វើនៅថ្ងៃទី១៨ ខែមេសា។

» Europa League

- Anderlecht vs Manchester United៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Anderlecht (ប៊ែលហ្សិក)» ធ្វើនៅថ្ងៃទី១៣ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Manchester United (អង់គ្លេស)» ធ្វើនៅថ្ងៃទី២០ ខែមេសា។

- Celta Vigo vs Genk៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Celta Vigo (អេស្ប៉ាញ)» ធ្វើនៅថ្ងៃទី១៣ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Genk (ប៊ែលហ្សិក)» ធ្វើនៅថ្ងៃទី២០ ខែមេសា។

- Ajax Amsterdam vs Schalke 04៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Ajax Amsterdam (ហូឡង់)» ធ្វើនៅថ្ងៃទី១៣ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Schalke 04 (អាល្លឺម៉ង់)» ធ្វើនៅថ្ងៃទី២០ ខែមេសា។

- Olympic Lyonnais vs Besiktas៖ ការប្រកួតលើកទីមួយ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ទៅ» ក្នុងផ្ទះរបស់ «Olympic Lyonnais (បារាំង)» ធ្វើនៅថ្ងៃទី១៣ ខែមេសា ខណៈការប្រកួតលើកទី២ ឬហៅម្យ៉ាងទៀត ជាការប្រកួត«ត្រឡប់» ក្នុងផ្ទះរបស់ «Besiktas (តួកគី)» ធ្វើនៅថ្ងៃទី២០ ខែមេសា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...