ម៉ូរីនញ៉ូ ឲ្យចេក​ទៅ​កីឡាករ ដើម្បីញ៉ាំ​ឲ្យ​មាន​កម្លាំង​​ពេល​កំពុង​ប្រកួត

ដើម្បីឲ្យកីឡាករខ្សែការពារ មានកម្លាំងទប់ទល់ នឹងការវាយសម្រុក មិន​ឈប់​ឈរ​របស់ក្រុម «Rostov» មកពីប្រទេស​រ៉ូស្ស៊ី នៅក្នុងការ​ប្រកួត វគ្គ១​ភាគ៨​ផ្ដាច់ព្រ័ត្រ ដណ្ដើមពាន​ជើងឯកអ៊ឹរ៉ុប «Europa League» គ្រូបង្វឹក​ដ៏ល្បី​ឈ្មោះ លោក ចូហ្សេ ម៉ូរីនញ៉ូ (José Mourinho) របស់ក្រុម «Manchester United» នៅក្នុងប្រទេសអង់គ្លេស មាន​វិធីសាស្ត្រ​ដ៏​ពិសេស៖ នោះ​គឺ​ប្រគល់​ចេកមួយផ្លែ ទៅឲ្យកីឡាកររបស់លោក ដើម្បី​«ស្រស់​ស្រូប» ទាំង​កណ្ដាល​​នៅ​ក្នុង​ពេល​ប្រកួត។
ម៉ូរីនញ៉ូ ឲ្យចេក​ទៅ​កីឡាករ ដើម្បីញ៉ាំ​ឲ្យ​មាន​កម្លាំង​​ពេល​កំពុង​ប្រកួត
រូបថតលោក ម៉ូរីនញ៉ូ កាន់ចេកមួយផ្លែ និងរូបថតកីឡាករខ្សែការពារ កំពុងទទួលទានផ្លែចេក។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៧ មិនា ២០១៧
  • កែប្រែចុងក្រោយ: March 22, 2017
  • ប្រធានបទ: កីឡា និងសុខភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវដ៏កម្រ បានកើតឡើង នៅនាទីទី៧២ នៃការប្រកួតវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Europa League» ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បត្តិ៍កន្លងមក រវាងក្រុម «Manchester United» និងក្រុម «Rostov»។ នៅក្នុង​កីឡាដ្ឋាន «Old Trafford» ខណៈ​ពេល​ដែល​ក្រុម «Manchester United» បាននាំ​មុខ​មួយ​គ្រាប់​ហើយ​នោះ កីឡាករ «Marcos Rojo» ខ្សែការពារ​មក​ពី​ប្រទេស​អាហ្សង់ទីន របស់​ក្រុម​នេះ បានបង្ហាញ​ពីអាការៈ​ហេវហត់ (ខ្វះ​ជាតិ​ស្ក ក្នុង​ឈាម) ដែល​អាច​ធ្វើឲ្យក្រុម «Rostov» អាចរក​ចន្លោះ​ប្រហោង​ឃើញ ហើយអាច​វាយលុក រក​គ្រាប់​បាល់​ស្មើ​មក​វិញ​បាន។

ដើម្បីជួយសង្គ្រោះ កីឡាករក្មេងវ័យរូបនេះ និងជាពិសេសពង្រឹងខ្សែការពារ របស់​ក្រុម នៅ​ចំពោះ​ការ​វាយ​សម្រុក​ដ៏​ខ្លាំង​ក្លា របស់ក្រុម​បាល់ទាត់ មកពីប្រទេសរ៉ូស្ស៊ីនោះ គ្រូបង្វឹកក្រុមអង់គ្លេស ដ៏ល្បី​ឈ្មោះ លោក ចូហ្សេ ម៉ូរីនញ៉ូ (José Mourinho) មានវិធីសាស្ត្រ​មួយ​ដ៏ពិសេស។ លោកបានយក​ចេក​មួយផ្លែ ហុច​ទៅឲ្យ​កីឡាករ ​«Ashley Young» ដែលកំពុង​កម្ដៅ​សាច់ដុំ ដើម្បឲ្យ​កីឡាករ​រូបនេះ ប្រគល់ផ្លៃឈើ​នេះ ជាបន្ត​ទៅឲ្យ​កីឡាករ ​«Marcos Rojo» ដែល​កំពុង​ស្ថិត ក្នុង​ទីលាន​ប្រកួត។

នៅក្រោយការប្រកួត លោក ម៉ូរីនញ៉ូ ដែលមានរហស្សនាម ថា «Special One» បានថ្លែងនៅក្នុងសន្និសីទ​សារ​ព័ត៌មាន​ថា៖ «នៅក្នុងជីវិតរបស់ខ្ញុំ ខ្ញុំតែងតែមានអាការៈ ហេវហត់ជាញឹកញាប់ ហើយខ្ញុំដឹងថា រាយ​កាយ​ខ្ញុំ​ត្រូវ​ការ​អ្វី។ វាអាច​ជាតម្រូវការ​ច្រើនមុខ ច្រើន​ប្រភេទ។ តែពេល​នេះ កីឡាករ​បាន​ទាមទារ រក​ផ្លែ​ចេក។ ហើយ​កាយ​វិការ នៃ​ការ​ហុច​ចេក ទៅឲ្យ​កីឡាករនេះ មិនមែនជា​ការចំអក ឡកឡឺយ​អ្វី​ឡើយ។ តែវា​ជាការ​គោរព​មួយ ដែល​យើង​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​កីឡាករ នូវអ្វីដែលកីឡាករចង់បាន។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...