កែវ រ៉េមី ថាការថ្លែងវាយក្បាលនឹង«គល់ឫស្សី» ជាការអប់រំ
លោក កែវ រ៉េមី ប្រធានគណៈកម្មកាធិការសិទ្ធិមនុស្សកម្ពុជា បានចេញមុខនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ការពារលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ កាលពីសប្តាហ៍មុន ដែលថានឹងវាយក្បាលបាតុករ ដែលតវ៉ាចំពោះ លទ្ធផលនៃការបោះឆ្នោត ឆ្នាំ២០១៨ ដោយ«គល់ឫស្សី»។ លោក កែវ រ៉េមី បានអះអាងថា ការថ្លែងរបស់លោក វង សូត មិនមែនជាការគំរាមនោះទេ ប៉ុន្តែជាការអប់រំតាមច្បាប់ប៉ុណ្ណោះ។
ការថ្លែងការពាររបស់អតីតមន្ត្រីចុះចូល ដែលទទួលតំណែង ជាប្រធានគណៈកម្មាធិការសិទ្ធិមុំនុស្សរូបនេះ បានធ្វើឡើងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងអាគាររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកទទួលជួបអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលបាន និងកំពុងបំពេញទស្សនកិច្ច [...]