ភាព​តាន​តឹង និង​អំពើ​ហិង្សា​នយោបាយ ត្រៀម​ឡើង​កម្តៅ​ជា​ថ្មី​នៅ​កម្ពុជា

អំពើហិង្សានយោបាយ ដែលកើតឡើងជាហូរហែ ចាប់ពីក្រោយការបោះឆ្នោតសកល ឆ្នាំ២០១៣ នឹងឡើងកម្តៅជាថ្មី បើគេផ្អែកទៅលើការវិវឌ្ឍន៍ ស្ថានការណ៍នយោបាយ នៅគ្រាចុងក្រោយនេះ ពិសេសការបង្ហាញ ពីគោលជំហរដាច់​ណាត់ របស់គណបក្សសង្រ្គោះជាតិ និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភ ពីការ​ប្រឈមគ្នានៅពេលខាងមុខ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អំពើហិង្សានយោបាយ ដែលកើតឡើងជាហូរហែ ចាប់ពីក្រោយការបោះឆ្នោតសកល ឆ្នាំ២០១៣ នឹងឡើងកម្តៅជាថ្មី បើគេផ្អែកទៅលើការវិវឌ្ឍន៍ ស្ថានការណ៍នយោបាយ នៅគ្រាចុងក្រោយនេះ ពិសេសការបង្ហាញ ពីគោលជំហរដាច់​ណាត់ របស់គណបក្សសង្រ្គោះជាតិ និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភ ពីការ​ប្រឈមគ្នានៅពេលខាងមុខ។


លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងការទាមទារឲ្យដោះលែងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត នៅ​សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

នយោបាយ - ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាគណបក្សសង្រ្គោះជាតិ មិនគាំទ្រ​ឲ្យ​មានការធ្វើបាតុកម្មហិង្សា ក្នុងការស្វែងរកដំណោះស្រាយណាមួយនោះទេ តែប្រាកដណាស់គណបក្សសង្រ្គោះជាតិ ជាគណបក្សប្រជាធិបតេយ្យ នឹងគាំទ្រគ្រប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ធ្វើបាតុកម្មអហិង្សាស្វែងរកដំណោះស្រាយ ពិសេសទាមទារយុត្តិធម៌។

ក្នុងន័យនេះ លោក កឹម សុខា បានទទូចដល់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលខ្លួនលោក បានវាយតម្លៃថា មានឥទ្ធិពលលើតុលាការកម្ពុជា ប្រសិនបើស្អប់អំពើហិង្សា គម្បីដោះលែងបេក្ខជនជាប់ឆ្នោត អ្នកតំណាងរាស្រ្ត​ទាំង​៥រូប របស់គណបក្សសង្រ្គោះជាតិជាបន្ទាន់។

សន្និសីទការសែត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នេះ អនុប្រធានគណបក្សជំទាស់ដដែល សង្កត់ធ្ងន់ថាអ្នក​នយោបាយ​ទាំង៥នាក់ គ្រាន់តែសម្តែងមតិអហិង្សា តែត្រូវចាប់ខ្លួនគាត់យកទៅចោទប្រកាន់។ គណបក្ស​សង្រ្គោះ​ជាតិ មិននៅស្ងៀមទេ តែមិនប្រើអំពើហិង្សាក្នុងការដោះស្រាយឡើយ។ បើតាមលោក កឹម សុខា បានបញ្ជាក់ថា៖ «បើមិនដោះលែងអ្នកទាំង៥នាក់ គឺគណបក្សប្រជាជន ជាអ្នកញុះញង់ ជាអ្នកបង្ក បើអ្នកគាំទ្រអ្នកតំណាងរាស្រ្ត មិនព្រមប្រការណាមួយ»។

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី ឲ្យដឹងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃថា ក្នុងឆ្នាំ​២០១៣ កូដកម្ម និងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ មានសរុប៨៤២លើក ដែលបង្កឲ្យមានអ្នកស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើន។

លោក កែវ រ៉េមី ក្នុងសន្និសីទការសែត នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ នេះបានថ្លែងថា ទីលានប្រជាធិបតេយ្យ នឹង​បើកឲ្យមានការប្រមូលផ្តុំ ធ្វើបាតុកម្ម ដោយសន្តិវិធីឡើងវិញ លុះត្រាតែរដ្ឋាភិបាលវាយតម្លៃថា ស្ថានភាព​សង្គម​វិល​មករកភាពប្រក្រតីវិញ ហើយថា រដ្ឋាភិបាលនឹងមិនព្រងើយកន្តើយ បណ្តោយឲ្យគណបក្សសង្គ្រោះជាតិ បង្កនូវ​អសន្តិសុខសង្គមទៀតនោះទេ ហើយអាជ្ញាធរ នឹងចាត់វិធានការមឺងម៉ាត់ លើរាល់បាតុកម្មដែលកើត​មាននៅថ្ងៃ​ខាង​មុខ។

គួរបញ្ជាក់ថា ខណៈមន្រី្តជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានអះអាង​ប្រហាក់​ប្រហែលគ្នា ក្នុងអំឡុងព្រះរាជពិធីដង្ហែព្រះអដ្ឋិថា វិបត្តិនយោបាយកម្ពុជា អាចនឹងដោះស្រាយរួចក្នុង​ពេលដ៏ខ្លីខាង​មុខនេះ ស្រាប់អំពើហិង្សានយោបាយ បានផ្ទុះឡើងធ្ងន់ធ្ងរជាថ្មី រវាងក្រុមសន្តិសុខស៊ីឈ្នួលរបស់​សាលារាជធានី​ភ្នំពេញ និងក្រុមបាតុករគាំទ្រគណបក្សសង្រ្គោះជាតិ ដែលព្យាយាមទាមទារ ឲ្យបើកទីលាន​ប្រជាធិបតេយ្យឡើង​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...