ប្រតិកម្ម​ផ្ទុះ​ឡើង ប្រឆាំង​កណ្ដាប់​ដៃ​មេសន្តិសុខ​ខណ្ឌ​ដូនពេញ

ការប្រើអំពើហិង្សា ទះតប់ ទាត់ធាក់ នៅក្នុងសង្គមខ្មែរ បានបន្តកើតឡើងជាថ្មី នៅថ្ងៃនេះ។ បុរស​ជាពលរដ្ឋម្នាក់ ដែលគ្រាន់តែជជែក វែកញែកចំពោះការបញ្ចេញមតិ របស់ខ្លួនបន្តិច ក៏ស្រាប់តែត្រូវបានមន្ត្រីសន្តិសុខម្នាក់ ស្ទុះមកទះមួយដៃ ចំកណ្ដាលមុខ មួយដៃយ៉ាងដំណំ។ ទង្វើហិង្សានេះ បង្កឲ្យមានប្រតិកម្មផ្ទុះឡើងព្រោងព្រាត ក្នុងរវាងតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ប្រតិកម្ម​ផ្ទុះ​ឡើង ប្រឆាំង​កណ្ដាប់​ដៃ​មេសន្តិសុខ​ខណ្ឌ​ដូនពេញ
ទិដ្ឋភាពទះមួយដៃ ចំកណ្ដាលមុខលោក ប៉ែន ចាន់ ពីសំណាក់លោក គឹម វុត្ថា មេ​សន្តិសុខ​ខណ្ឌ​ដូនពេញ។ (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៧ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 27, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានបង្ហោះរូបភាពខាងលើនេះ សុទ្ធតែទទួលបានការចែករំលែក ជាច្រើនរយពាន់ដង នៅក្នុងរយៈពេល តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ព្រឹកថ្ងៃអង្គារទី២៧ ខែមីនានេះ ក្នុងពេល​ដែល​សាលា​ឧទ្ធរណ៍ ​បើក​សវនាការ​លើ​បណ្ដឹង​ជំទាស់ ទៅ​នឹង​សេចក្ដី​សម្រេច ​របស់​សាលា​ដំបូង​រាជ​ធានី បុរសម្នាក់ដែលគេស្គាល់ឈ្មោះ ប៉ែន ចាន់ ត្រូវ​​មេ​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា ស្ទុះមកទះមួយដៃ ចំកណ្ដាលថ្ពាល់យ៉ាងដំណំ។ ហេតុការណ៍នេះ កើតឡើង ក្រោយលោក ប៉ែន ចាន់ គូសនៅលើទ្រូងថ្នល់ នូវពាក្យ «0+0=8» ហើយលោកមិនព្រមលុបពាក្យ​នេះចេញ តាមបញ្ជា​របស់ក្រុម​កងសន្តិសុខ ទាំងនោះ។

ភ្លាម ក្រោយហេតុការណ៍នោះ វីដេអូយ៉ាងហោចចំនួនពីរ និងរូបភាពជាច្រើន ដែលថតចេញពីការទះតប់នោះ ត្រូវបានបង្ហោះព្រោងព្រាត នៅលើបណ្ដាញសង្គម រាប់ចេញពីទំព័រសារព័ត៌មាន ភ្នំពេញប៉ុស្ដ៍ និងទំព័រមេដឹកនាំប្រឆាំង លោក សម រង្ស៊ី នោះផង និងទទួលបានប្រតិកម្មមកវិញ យ៉ាងខ្លាំងក្លា ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម។

 

 

 

ខាងក្រោមនេះ ជាការដកស្រង់ នូវប្រតិកម្មមួយចំនួន ដែលទទួលបានការចែករំលែក មិនតិចជាង​ពាន់ដង គ្រាន់តែក្នុងរយៈពេលប៉ុន្មានម៉ោង៖

 

 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...