«ប្រទេសជាតិដែលខ្លាំង ត្រូវតែមានប្រជាពលរដ្ឋខ្លាំង»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៤ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 29, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ប្រទេសជាតិដែលខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង។ ប្រជាជនខ្លាំង រើសបានមេដឹកនាំខ្លាំង។ មេដឹកនាំខ្លាំង នឹងរើសបានមន្រ្តីល្អ បើមន្រ្តីល្អ នឹងស្មោះត្រង់ជាតិ និងប្រជាពលរដ្ឋ។ ប្រទេសជាតិនឹងរីកចម្រើន ពលរដ្ឋនឹងរស់នៅ ដោយសេចក្តីថ្លៃថ្នូ។» នេះជាការអះអាង របស់ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា និងជាប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គម លោក រស់ សារ៉ុម កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះនៅសណ្ឋាគារភ្នំពេញ។
តែផ្ទុយមកវិញ បើអំណាចច្បាប់ និងការអនុវត្តគ្មានប្រសិទ្ធិភាព នឹងធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតខ្សោយ ដែល មិនអាចរើសបានអ្នកខ្លាំង ដើម្បីដឹកនាំជាតិឡើយ។ លោកបានថ្លែងឡើងថា «បើយើងជាពលរដ្ឋម្ចាស់ឆ្នោត ជ្រើសរើសបានមេដឹកនាំ ដែលស្រលាញ់ ក្រាញអំណាច បក្សពួកនិយម ពុករលួយ ចូលចិត្តសន្យា “ខ្យល់” អញនិយម (អត់ពីអញ គ្មានអ្នកណាធ្វើកើត) នោះច្បាស់ជាជ្រើសបានមន្រ្តី ដែលអសមត្ថភាព មហាពុករលួយ។ ឯពលរដ្ឋដែលជាម្ខាស់ឆ្នោត ទទួលបានមកវិញនោះ គឺទឹកភ្នែក និងភាពមហាអយុត្តិធម៌សង្គម។»
សូមទស្សនាការបកស្រាយទាំងស្រុង របស់លោក រស់ សារ៉ុម ដូចតទៅ៖
សូមបញ្ជាក់ថា សមាគមជ័យលាភី បញ្ញាជនកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១២ ក្រោមការប្តេជ្ញាចិត្ត ចំនួនប្រាំពីរចំណុច រួមមាន រដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ប្រទេសកម្ពុជា រួមគ្នាពង្រឹងឲ្យមាននីតិរដ្ឋនៅកម្ពុជា ដោយសេចក្តីថ្លៃថ្នូ ឈរលើគោលការណ៍ឯករាជ្យ អព្យាក្រិត បង្រួបបង្រួមជាតិ។ មិនបង្កើតគណបក្ស មិនចូលរួម ក្នុងគណបក្សនយោបាយ និងមិនរើសអើង គ្រប់និន្នាការនយោបាយ៕