លីវើភូល នឹងទិញយក អេរិកសិន ក្នុងតម្លៃ១៥លានផោន
សេចក្តីរាយកាណ៏របស់កាសែតអង់គ្លេស ដឹសាន់ (The Sun) បានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ហង្សក្រហម លីវើភូល (Liverpool) នឹងបង្កើនការដេញថ្លៃរបស់ខ្លួន ដើម្បីនាំយកកីឡាករខ្សែបម្រើរបស់ក្រុម អាស្សាក (Ajax) គ្រីស្ទែន អេរិកសិន (Christian Eriksen) នៅរដូវក្តៅខាងមុខ។
កីឡាករបាល់ទាត់ គ្រីស្ទែន អេរិកសិន ខ្សែបម្រើរបស់ក្រុមអាស្សាក។
លីវើភូល បានសម្លឹងមើលកីឡាករខ្សែបម្រើជម្រើសជាតិដិនម៉ាករូបនេះ ជាងមួយឆ្នាំមកហើយ ហើយគេជឿថា ការឲ្យតម្លៃ ១៥លានផោនរបស់ក្រុមលីវើភូល មានភាពគ្រប់គ្រាន់ក្នុងការនាំយកកីឡាករវ័យ ២១ឆ្នាំរូបនេះ មកចូលរួមជាមួយនឹងក្រុម។
កិច្ចសន្យារបស់ អេរិកសិន នៅក្នុងក្រុមអាស្សាក នឹងបញ្ចប់នៅរដូវក្តៅឆ្នាំ២០១៤។ លោក ម៉ាក អូវើម៉ាស (Marc Overmars) នាយកក្លឹបបាល់ទាត់ [...]