កម្ពុជា៖ បក្ស​ជំទាស់​អន្ទង​កោះ​ត្រល់ ក្នុង​ពេល​នយោបាយ​បន្ត​ជាប់​គាំង

ខណៈស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតបន្តជាប់គាំងនៅឡើយ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បាន បង្ហាញគោលជំហរពីការទាមទារ«កោះត្រល់»តាមផ្លូវច្បាប់ត្រឡប់មកវិញ និងចោទ​ប្រកាន់រដ្ឋាភិបាលបច្ចុប្បបន្នថាអសមត្ថភាព និងគ្នានឆន្ទះពិតប្រាកដក្នុងការការពារផលប្រយោជន៍ជាតិ។ តែការ​លើកឡើង និងការចោទប្រកាន់របស់គណបក្សជំទាស់នេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា វាគ្រាន់តែជាការកេង​ចំណេញនយោបាយ មិនបានស្ថិតក្នុងរង្វង់ច្បាប់ និងលិទ្ធិប្រជាធិបតេយ្យនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈស្ថានការណ៍នយោបាយក្រោយការបោះឆ្នោតបន្តជាប់គាំងនៅឡើយ ជាថ្មីម្តងទៀតគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បាន បង្ហាញគោលជំហរពីការទាមទារ«កោះត្រល់»តាមផ្លូវច្បាប់ត្រឡប់មកវិញ និងចោទ​ប្រកាន់រដ្ឋាភិបាលបច្ចុប្បបន្នថាអសមត្ថភាព និងគ្នានឆន្ទះពិតប្រាកដក្នុងការការពារផលប្រយោជន៍ជាតិ។ តែការ​លើកឡើង និងការចោទប្រកាន់របស់គណបក្សជំទាស់នេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា វាគ្រាន់តែជាការកេង​ចំណេញនយោបាយ មិនបានស្ថិតក្នុងរង្វង់ច្បាប់ និងលិទ្ធិប្រជាធិបតេយ្យនោះទេ។


ឆ្នេរខ្សាច់ នៅកោះត្រល់។

នយោបាយកម្ពុជា - អនុប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា ថ្មីៗនេះតាមរយៈទំព័រហ្វេសប៊ុក​ផ្លូវការ​របស់លោក បានបញ្ជាក់ថា៖ «ខ្ញុំជឿថា បញ្ហាកោះត្រល់បើយើងពិនិត្យផ្លូវច្បាប់ មានអ្នកឯកទេសច្បាប់ យើងអាច​នឹង​ប្ដឹងទាមទារយកមកវិញបាន»។ ទន្ទឹមនឹងនេះតាមរយៈវីឌីអូមួយ អនុប្រធានគណបក្សជំទាស់រូបនេះ បានលើក​ឡើង​ថារដ្ឋាភិបាលកម្ពុជា កន្លងមកមិនបានបង្ហាញឆន្ទះពិតប្រាកដ ក្នុងការការពារបូរណភាពដែនដីនោះទេ ខណៈកោះ​ត្រល់បច្ចុប្បន្ន កំពុងគ្រប់គ្រងដោយប្រទេសវៀតណាម។

លោក កឹម សុខា បញ្ជាក់ថា៖ «យើងអត់ធ្វើសង្រ្គាមទេ យើងប្រើប្រព័ន្ធច្បាប់ យើងធ្វើនយោបាយការទូតដើម្បី​ដោះ​ស្រាយបញ្ហា យើងអត់យករបស់គេទេ យើងយកតែអ្វីដែលជារបស់ខ្មែរ យើងមានអ្នកជំនាញការច្បាប់ ជំនាញ​ឯកសារ និងព្រំដែនចាំជួយយើង យើងច្បាស់ណាស់ កោះត្រល់មិនដែលមានខ្មែរណាម្នាក់​ប្រគល់ឲ្យយួនម្តង​ណា​ឡើយ​ (...) យើងច្បាស់ណាស់កោះត្រល់នឹងអាចទាមទារមកវិញបាន»។

តែការអះអាងរបស់អនុប្រធានគណបក្សជំទាស់រូបនេះត្រូវបានច្រានចោលដោយ លោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា។ តាមរយៈកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣នេះ​លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ដើម្បីនិយាយពីបូរណភាពទឹកដី យើងត្រូវគិតពីសេដ្ឋកិច្ច ធនធានមនុស្សរបស់យើង កម្លាំងប្រាជ្ញាយើង យើងមានបទពិសោធន៍រឿងប្រាសាទព្រះវិហារ យើងចំណាយអស់ប៉ុន្មាន? ស្លាប់មនុស្ស​អស់​ប៉ុន្មាន? ដូច្នេះការលើកឡើងរបស់គាត់គ្រាន់តែជាការបង្ហាញឆន្ទះប៉ុណ្ណោះ ថាគាត់ស្រាលាញ់ជាតិជាងអ្នកដ៏ទៃទៀត ថាគាត់មានសមត្ថភាពជាងគេ (...)។ គាត់មិនធ្វើតាមរបៀបប្រជាធិបតេយ្យ របៀបប្រជាធិបតេយ្យគេជុំគ្នា​ដោះ​ស្រាយ គេមិនធ្វើប្រជាភិថុតដូចគាត់ទេ (បោកប្រាស់)។»

ជុំវិញបញ្ហាកោះត្រល់នេះ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ក្នុងរដ្ឋសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើក​ឡើងថា មូលហេតុដែលនាំឲ្យ«កោះត្រល់»លែងជាកម្មសិទ្ធិរបស់ខ្មែរនោះ ដោយសារតែមានឯកសាររបស់ព្រះបាទ​សម្ដេចព្រះនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ បាន​ទទួល​ស្គាល់ខ្សែបន្ទាត់ប្រេវីយេ កាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។

លោក ហ៊ុន សែន បន្តថាខ្មែរបានបាត់កោះត្រល់របស់ខ្លួននៅឆ្នាំ១៩៣៩ ក្រោយពីអគ្គទេសាភិបាលឥណ្ឌូចិន របស់​បារាំង លោក ប្រេវីយេបានដាក់កោះត្រល់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងក្នុងដែនដីកម្ពុជាក្រោម ឬកូសាំងស៊ីន។ និង​ក្នុងឆ្នាំ១៩៤៩ បារាំងបាន ប្រគល់ដែនដីកូសាំងស៊ីនដែលជាទឹកដីកម្ពុជាក្រោម ទៅឲ្យព្រះចៅបៅដាយនៃប្រទេស​វៀតណាមមានសិទ្ធិគ្រប់គ្រង។

ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់កាសែត​រស្មីកម្ពុជាកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៥ បានដកស្រង់​នូវព្រះ​រាជ​បន្ទូលរបស់ព្រះបរមរតនកោដ្ឋ (ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ) ថា «ព្រះអង្គមិនដែលទទួលស្គាល់​កោះ​ត្រល់ ជារបស់វៀតណាមម្ដងណានោះឡើយ»។ ជាមួយគ្នានេះអ្នកច្បាប់ អ្នកវិភាគឯករាជ្យកម្ពុជា និងអ្នកតាមដាន​ស្ថានការណ៍សង្គមកម្ពុជាមួយចំនួន កន្លងមកបានសន្និដ្ឋានថា កោះត្រល់អាចទាមទារត្រឡប់មកវិញបាន ប្រសិន​បើ​កម្ពុជាមានឆន្ទះពិតប្រាកដ ព្រោះកោះនេះត្រូវបានគេសង្ស័យថាទើបតែបាត់បង់ក្រោយឆ្នាំ១៩៧៩ តាមរយៈសន្ធិ​សញ្ញា​រវាងរដ្ឋាភិបាលដែលលើកបន្តុបដោយវៀតណាម និងរដ្ឋាភិបាលកុំមុយនិស្តវៀតណាម។

សូមរម្លឹកថា «កោះត្រល់»ដែលវៀតណាមហៅថា«កោះភូកុក»មានទំហំដី ៥៧៤គីឡូម៉ែត្រការ៉េ ដែលមាន​ទំហំ​ជិត​ប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore) និងមានចម្ងាយប្រាំគីឡូម៉ែត្រពីកោះក្រចកសេះ ចម្ងាយដប់ប្រាំគីឡូម៉ែត្រពី​ឆ្នេរសមុទ្រកម្ពុជាភាគខាងត្បូង និងសែសិបប្រាំគីឡូម៉ែត្រពីខេត្តហាទៀនប្រទេសវៀតណាម។

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...