តំណែង​ប្រធាន​សភា​នីតិកាល​ទី​ប្រាំ និង​នាយក​រដ្ឋមន្ត្រី នៅ​ដដែល

រដ្ឋសភាជាតិនីតិកាលទីប្រាំ ត្រូវបានចាប់ដំណើរការការងាររបស់ខ្លួន ក្រោមព្រឹទ្ធសមាជិក ធ្វើការផ្តល់សេចក្តីទុកចិត្ត ក្នុងការជ្រើសរើសប្រធាន អនុប្រធានទី១,ទី២ នៃរដ្ឋសភា ប្រធាន និងអនុប្រធានគណកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល។ និងការថ្លែងសន្ទរកថារបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីអាណត្តិទីប្រាំនៃរដ្ឋសភា ប្រកាសនូវកម្មវិធីនយោបាយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: September 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋសភាជាតិនីតិកាលទីប្រាំ ត្រូវបានចាប់ដំណើរការការងាររបស់ខ្លួន ក្រោមព្រឹទ្ធសមាជិក ធ្វើការផ្តល់សេចក្តីទុកចិត្ត ក្នុង​ការជ្រើសរើសប្រធាន អនុប្រធានទី១,ទី២ នៃរដ្ឋសភា ប្រធាន និងអនុប្រធានគណកម្មការជំនាញទាំងអស់នៃរដ្ឋសភា និង​ផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល និងការថ្លែងសន្ទរកថារបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​អាណត្តិ​ទី​ប្រាំ​នៃ​រដ្ឋសភា ប្រកាសនូវកម្មវិធីនយោបាយ។


រដ្ឋសភានៃអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ជាមួយព្រះមហាក្សត្រ ថ្ងៃទី២៣ខែកញ្ញា នៅពីមុខអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

រាជធានីញភ្នំពេញ - រាល់ការអនុម័តក្នុងការជ្រើសរើសប្រធាន អនុប្រធានទី១,ទី២ នៃរដ្ឋសភា ប្រធាន និងអនុប្រធាន​គណកម្មការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលធ្វើឡើងតាមរយៈ«វិធីលើកដៃ» ដោយយកមតិ«ភាគច្រើនដាច់ខាត» នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ការប្រកាសខាងលើនេះ ដោយយោងទៅតាម មាត្រាបីនៃច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដើម្បីដាក់ឲ្យមានដំណើរការនៃមាត្រា៨២ថ្មី និងមាត្រ១១៩ថ្មីនៃរដ្ឋធម្មនុញ្ញ។

ក្នងកិច្ចអនុម័តជ្រើសរើសខាងលើ លោក ហេង សំរិន ជាបើជាប្រធានរដ្ឋសភា លោកងួន ញិល ជាអនុប្រធានទីមួយ និង​លោកស្រី ឃួន សុដារី ជាអនុប្រធានទីពីរ នីតិកាលទីប្រាំនៃរដ្ឋសភា។ និងការផ្តល់សេចក្តីទុកចិត្តលើលោក ហ៊ុន សែន ជា​នាយករដ្ឋមន្រ្តីអាណត្តិទីប្រាំជាបន្តរ ដោយសម្លេងគាំ៦៨លើ៦៨ នៃសម្លេងទាំងអស់ដែលមកពីគណបក្ស​ប្រជាជនកម្ពុជា​តែមួយ។

របបនយោបាយ អនុវត្តតាមគោលការសេរីពហុបក្ស ដែលមានប្រជាពលរដ្ឋជាម្ចាស់វាសនាប្រទេសជាតិ និងជាម្ចាស់ឆ្នោត ព្រមទាំងឈរលើមូលដ្ឋានច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង ព្រមទាំងគោរពតាមច្បាប់នានា ដែលមានជាធរមានក្នុងនាម ជាប្រធានរដ្ឋសភានីតិកាលទីប្រាំ។ នេះជាកាលើកឡើងដោយលោក ហេង សំរិន ប្រធារដ្ឋសភានីតិកាលទីប្រាំ។

លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីអាណត្តិទីប្រាំ បានលើកឡើងពីបញ្ហានៃការបង្កើតសភាថ្មីនេះថា គ្មាននណាម្នាក់​អាចមករារាំង ក្នុងកិច្ចដំណើរការរបស់រដ្ឋសភាបាននោះទេ ហើយក៏គ្នាននណាម្នាក់ដែលជាចំណាប់ខ្មាំងនោះដែរ។ «ការ​បង្កើតរដ្ឋសភាក្រោមដំបូលសភាតែមួយ ដោយមានវត្តមានព្រះមហាក្សត្រ ក្នុងកិច្ចបើកសម័យប្រជុំសភានេះ»៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...